Friday, March 29, 2024
Homeព័ត៌មានជាតិក្រមុំ​បែក​ថ្នាំ​ យក​កាំបិត​ភ្ជង់​.ក​ខ្លួន​ឯង ​ប៉ង​សម្លាប់​ខ្លួន ​

ក្រមុំ​បែក​ថ្នាំ​ យក​កាំបិត​ភ្ជង់​.ក​ខ្លួន​ឯង ​ប៉ង​សម្លាប់​ខ្លួន ​

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ ដែលគេអះអាងថា បែកថ្នាំបានយកកូនកាំបិតចិតបន្លែភ្ជង់កខ្លួនឯងហើយរត់ឡើងទៅលើស្ពានអាកាស៧មករាប៉ុនប៉ងលោតសម្លាប់ខ្លួនធ្វើឲ្យផ្អើលដល់នគរបាលខណ្ឌទួលគោកនឹងកម្លាំងប្រជាការពារសង្កាត់ទឹកល្អក់ទី១ចាប់បញ្ជូនទៅសង្គមកិច្ចទាំងយប់តែម្តង កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី០៦ ខែសីហា នៅចំណុចលើស្ពានអាកាល៧មករា សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

បើតាមប្រភពព័ត៌មានសមត្ថកិច្ចបានឲ្យដឹងថា នារីវ័យក្មេងដែលបម្រុងលោតពីលើស្ពានអាកាស៧មករានោះមានឈ្មោះ ពិសី អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មានស្រុកកំណើតនៅខេត្តក្រចេះ ។

dfgbfg
ក្រមុំដែលប៉ងសម្លាប់ខ្លួន ក្រោយពេលជួយសង្រ្គោះ

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីខាលើ បានដើរតាមផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីកើតទៅលិច ខណះពេលដើរមកដល់ក្រោមស្ពានបានសំដៅទៅកន្លែងគេលក់ប្រហិតនៅខាងក្រោមស្ពានហើយបានកញ្ឆក់យកកូនកាំបិតចិត្តបន្លែស្ទុះរត់ឡើងទៅឈីលើបង្កាន់ស្ពានមានកំពស់ពី៥ម៉ែត្រទៅ៦ម៉ែត្រដោយយកកូនកាំបិតចិត្តបន្លែភ្ជង់កខាងស្តាំរបស់ខ្លួនហើយនិយាយថា រូបគេលែងចង់រស់តទៅទៀតហើយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមកលេងទីនោះនឹងអ្នកធ្វើដំណើរកាត់នោះចោមរួមមើលបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកឃាត់នឹងជួយអន្តរាគមន៍ បន្ទាប់សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុធ្វើការលួងលោមឲ្យនារីចុះពីលើស្ពានរួចចាប់វាយខ្នោះកុំឲ្យនាងរើបំរះដើម្បីដឹកបញ្ជូនទៅសង្គមកិច្ចទាំងយប់តែម្តង ។

ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាម៉ោ៨និង៤០នាទីព្រឹកថ្ងៃទី៦ ខែសីហា នារីបែក ថ្នាំខាងលើនេះបានរត់ឡើងលើដំបូលផ្ទះគ្មានលេខស្ថិតនៅផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បម្រុងលោតសម្លាប់ខ្លួនម្តងរួចហើយ ត្រូវបានម្ចាស់ផ្ទះនិងប្រជាពលរដ្ឋ ជួយលួងលោមឲ្យចុះមកវិញ ។ ស្រាប់តែយប់ឡើងប៉ុនប៉ងសម្លាប់ខ្លួនម្តងដោយនាងនិយាយថារូបគេមិនចង់រស់ទេ គេចង់ស្លាប់ ៕

RELATED ARTICLES