Saturday, April 20, 2024
Homeព័ត៌មានជាតិបើក​រថយន្ដ​លឿន​ពេក​ គេច​ពំនូក​ដី ​ទៅ​បុក​ម៉ូតូ ​ក្រឡាប់​រថយន្ដ​ស្លាប់​៤ ​របួស​៦​

បើក​រថយន្ដ​លឿន​ពេក​ គេច​ពំនូក​ដី ​ទៅ​បុក​ម៉ូតូ ​ក្រឡាប់​រថយន្ដ​ស្លាប់​៤ ​របួស​៦​

ខេត្ដបាត់ដំបង៖ យ៉ាងហោចណាស់មនុស្ស៣នាក់ បានស្លាប់ភ្លាមៗ និង៦នាក់ទៀត រងរបួសធ្ងន់ស្រាល នៅក្នុងហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងរថយន្តមួយគ្រឿង បើកបរក្នុងល្បឿនលឿនវ៉ាក់អឺនិងពុំនូកដីខ្ពស់ទាប រ៉េជ្រុលបុកម៉ូតូ១គ្រឿង បណ្តាលឲ្យក្រឡាប់ផ្ងារជើងតែម្តង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦.00នាទីល្ងាចថ្ងៃទី១០  ខែសីហា ឆ្នាំ២០១៦នៅចំណុចក្រុមទី៣ ស្ថិតក្នុងភូមិកញ្ចាំង ឃំុស៊ុង ស្រុកសំឡូត ខេត្ត បាត់ដំបង ។

dfgfghdd
សពជនរងគ្រោះ ស្លាប់ដេកតំរៀបតាមចិញ្ចើមផ្លូវ

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿនទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានវ៉ាក់អឺនិងពុំនូកដីខ្ពស់ទាបដែលក្រុមហ៊ុនចិនចាក់ធ្វើផ្លូវក៍បានរ៉េចង្កូតរថយន្តទៅបុកនិងម៉ូតូ១គ្រឿង ជិះគ្នា៣នាក់ ក្នុងទិសដៅច្រាស់គ្នា ក៏ក្រឡាប់តែម្តង ។

រថយន្តបង្ករម៉ាកនីសាន់ណាវូរ៉ាពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AE0700បើកដោយឈ្មោះស្នា  ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅស្រុកមោងឬស្សី បុកជាមួយម៉ូតូម៉ាកឌ្រីម សេរីឆ្នាំ ២០១២ពណ៌ខ្មៅពាក់ផ្លាកលេខបាត់ ដំបង1R 3254 បើកបរឈ្មោះ ហីុង សុទីន ភេទស្រី អាយុ ២៣ឆ្នាំ(ស្លាប់)  អ្នករួមដំណើរ ទី១គ្រោះ ឈ្មោះ រស់ សុឃា ភេទស្រី អាយុ ២៤ឆ្នាំ(ស្លាប់) អ្នករួមដំណើរទី២ឈ្មោះ អេន សុរ៉ា ភេទស្រី អាយុ ៣ឆ្នាំ(ស្លាប់) អ្នកទាំងបីរស់នៅភូមិឃុំកន្លែងកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះជាអ្នករួមដំណើរក្នុងរថយន្តទាំង៦នាក់ត្រូវបានដឹកបញ្ចូនទៅសង្គ្រោះនៅមន្ទីពេទ្យ ហើយសពជនរងគ្រោះទាំងបីនាក់ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

cvgfdhb
សពជនរងគ្រោះ ស្លាប់ក្នុងហេតុការណ៍ក្រឡាប់រថយន្ដ

ក្រោយកើតហេតុ រថយន្តបង្កនិងម៉ូតូរងគ្រោះ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំឡូត ដើម្បីរងចាំធ្វើរដោះស្រាយគ្នាជាក្រោយ ៕

ផានិត

 

RELATED ARTICLES