Wednesday, April 24, 2024
Homeបច្ចេកវិទ្យាលេច​​ធ្លាយ​​ម៉ូ​ដែល ​iPhone ​7 ​Plus​ មាន​​ពណ៌​​ខៀវ​​ថ្មី​

លេច​​ធ្លាយ​​ម៉ូ​ដែល ​iPhone ​7 ​Plus​ មាន​​ពណ៌​​ខៀវ​​ថ្មី​

កំណែថ្មី លំដាប់ខ្ពស់ របស់ iPhone 7 អាចបំពាក់កាមេរ៉ាភ្លោះ ផ្លាស់ប្តូរការរចនាបន្ទះអង់តែន និង បំបាត់ចោលរន្ធដោតកាស ៣,៥មិល្លីម៉ែត្រ ។
ម៉ូដែលត្រូវបានចាត់ទុកថា iPhone 7 Plus បានបង្ហាញនៅក្នុងវីដេអូរបស់ឆានែល Unbox Therapy នៅលើ Youtube ។ ចំណុចគួរឲ្យចាប់អារម្មណ៍ គឺទូរស័ព្ទមានពណ៌ខៀវស្រអាប់ ស្រដៀងពណ៌របស់ទូរស័ព្ទ Zenfone 3 ទើបបង្ហាញមុខថ្មីៗនេះ ។ ក្រៅពីនេះ បណ្តាការលម្អិតការរចនាផ្សេងៗ សុទ្ធតែដូចជាមួយបណ្តាពាក្យចចាមអារ៉ាម និងរូបភាពលេចធ្លាយមុននេះ ។
នៅផ្នែកខាងក្រោយរបស់ម៉ូដែល iPhone 7 Plus គឺកាមេរ៉ាភ្លោះ ជាមួយកាមេរ៉ាមួយមានអង្គញាណ (sensor) ១២មេហ្គាភិចសែល ប្រឆាំងរំញ័រ ស្ថិរភាពអុបទិក OIS ។ ចំណែកកាមេរ៉ានៅសល់ត្រូវបានប្រើប្រាស់សម្រាប់មុខងារ zoom អុបទិក ។ បន្ទះប្លាស្ទិចសម្រាប់អង់តែនត្រូវបានប្តូរទៅគែមខាងលើ ពេលផ្នែកខាងក្រោមរន្ធដោតកាស ត្រូវបានបំបាត់ចោល ។
តាម PhoneArena ម៉ូដែល iPhone 7 Plus សុទ្ធតែមានរន្ធតភ្ជាប់ឆ្លាតវៃស្រដៀងគ្នានឹង iPad Pro ដែរ ។ Apple នឹងបង្ហាញមុខផលិតផលនេះ នៅដើមខាងកញ្ញាខាងមុខ ៕
ដោយ: តូច រំលឹក

RELATED ARTICLES