Tuesday, April 16, 2024
Homeបច្ចេកវិទ្យាMazda6 ​2017 ​តម្លៃ​​ចាប់​ពី ​២២.០០០​​ដុល្លារ​​នៅ​​អាមេរិក​

Mazda6 ​2017 ​តម្លៃ​​ចាប់​ពី ​២២.០០០​​ដុល្លារ​​នៅ​​អាមេរិក​

ជាមួយនឹង ការលើកកម្ពស់មួយចំនួន ម៉ូដែល sedan របស់ជប៉ុនមានតម្លៃ B ។
ម៉ូដែល sedan ខ្នាតមធ្យម ឥឡូវនេះបន្ថែមយ៉ាងខ្លាំងក្លាអំពីបច្ចេកវិទ្យា ពេលលើកដំបូងបំពាក់ប្រព័ន្ធគ្រប់គ្រងកម្លាំងបង្វិលជុំ G-Vectoring Control ។ លក្ខណ:ពិសេសផ្សេងៗនៅលើស៊េរី Sport នៅមានហ្វ្រាំងដៃអេឡិចត្រូនិក EPB ជួរកៅអីក្រោយបត់ ៦០/៤០ ប៊ូតុងចុចបញ្ឆេះម៉ាស៊ីន យ៉ាន់លោហធាតុ ១៧អ៊ីញ កាមេរ៉ាថយក្រោយ និង ប្រព័ន្ធព័ត៌មានកម្សាន្ត Mazda Connect គឺការបំពាក់ស្តង់ដារ ។
លំដាប់ខ្ពង់ជាង គឺស៊េរី Touring មានតម្លៃចាប់ពី ២៤.២០០ដុល្លារ ។ រថយន្តបំពាក់យ៉ាន់លោហធាតុ ១៩អ៊ីញ កៅអីស្បែក ព្រមានចំណុចខូច ព្រមានការប៉ះទង្គិចផ្នែកខាងក្រោយ សោឈ្លាសវៃ ម៉ាស៊ីនត្រជាក់២តំបន់ រន្ធខ្យល់សម្រាប់ជួរកៅអីខាងក្រោយ និងកៅអីបើកបរលៃតម្រូវ ៦ទិស ។
បណ្តាលក្ខណ:ពិសេសផ្សេងៗ ដូចជាមានជំនួយហ្វ្រាំងឆ្លាតវៃក្នុងទីក្រុង ចង្កៀងមុខស្វ័យប្រវត្តិ និងអង្គញាណផ្លិតទឹក ក៏ស្តង់ដារដែរនៅលើម៉ូដែលរថយន្តចាប់កំណើតឆ្នាំ២០១៧ ។ ក្រៅពីនេះ ក្នុងចំណោមបណ្តាការជ្រើសរើសសម្រាប់ស៊េរី Touring នៅមានប្រព័ន្ធសំឡេង Bose មានឧបករណ៍បំពងសំឡេងចំនួន១១ បង្អួចដំបូល និងវិទ្យុផ្កាយរណប SiriusXM ។ បណ្តាការលើកកម្ពស់ផ្សេង មានដូចជាចង្កៀងមុខ LED ទាំងអស់ កញ្ចក់មើលក្រោយនៅក្នុងរថយន្តប្រឆាំងការចាំងភ្នែកស្វ័យប្រវត្តិ និងកៅអីមុខមានកម្តៅ ។
Mazda6 Grand Touring គឺស៊េរីលំដាប់ខ្ពស់បំផុត តម្លៃចាប់ពី ៣០.៧០០ដុល្លារ ជាមួយលក្ខណ:ពិសេសលេចត្រដែតមួយចំនួន ដូចជាប្រព័ន្ធរុករក កៅអីស្បែកមានរន្ធខ្យល់ចេញចូល ការបង្ហាញពណ៌នៅលើកញ្ចក់មុខ កៅអីបើកបរលៃតម្រូវ៨ទិស ការបញ្ចូលលេខនៅលើដៃចង្កូត ភ្លើងអ័ព្ទ LED យ៉ាន់លោហធាតុពណ៌ស្រអាប់ ស្លាបខ្យល់ក្រោយ ការត្រូតពិនិត្យពេលបើកបរ និងមានជំនួយហ្វ្រាំងឆ្លាតវៃក្នុងទីក្រុង ។ ក្នុងចំណោមបណ្តាមុខងារសុវត្ថិភាពថ្មី គឺមានជំនួយរក្សាការខុសគន្លងផ្លូវ ចង្កៀងមុខប្រឆាំងចំណាំងប្លាត និងចងចាំទីតាំងកៅអី ។
អតិថិជននៅអាចលើកកម្ពស់បន្ថែមសម្រាប់ Mazda6 2017 ជាមួយកញ្ចប់ការបំពាក់ Premium រួមមានប្រព័ន្ធបង្កបង្កើតឡើងវិញនូវប្រេងឥន្ធន:ហ្វ្រាំង i-ELOOP ជាមួយប្រព័ន្ធបើកច្រកយកខ្យល់ស្វ័យប្រវត្តិនៅខាងក្រោមសំណាញ់រ៉ាឌីយ៉ាទ័រ ប្រព័ន្ធកម្តៅកៅអីនៅខាងក្រៅផ្នែកខាងក្រោម ដៃចង្កូតមានកម្តៅ ស្បែកស្រោប Nappa ភ្លើង LED ប្រអប់ណែនាំការបញ្ចូលលេខ ដៃចង្កូតស្រោបស្បែកធ្វើដោយដៃ និងកាប៊ីនមានការលម្អិតលោហធាតុលំដាប់ខ្ពស់ ។
ក៏ដូចបណ្តាផលិតផលរួមគ្រួសារ Mazda ដែរ ដូចជាម៉ូដែល SUV CX-9 និង MX-5 Miata RF 2017, ម៉ូដែល Mazda6 2017 គឺជាស៊េរីមានពណ៌លាបលំដាប់ខ្ពស់ថ្មី ដែលនឹងចេញលក់នៅអាមេរិកចាប់ពីខែកញ្ញាខាងមុខតទៅ ៕
ដោយ: តូច រំលឹក

RELATED ARTICLES