Friday, March 29, 2024
Homeព័ត៌មានជាតិសមា​ជិក​សភា​បក្ស​ប្រឆាំង ស្នើសុំ​តុលា​ការ ទម្លាក់​ការ​ចោទ​ប្រកាន់​លោក​កឹម សុខា

សមា​ជិក​សភា​បក្ស​ប្រឆាំង ស្នើសុំ​តុលា​ការ ទម្លាក់​ការ​ចោទ​ប្រកាន់​លោក​កឹម សុខា

ភ្នំពេញ ៖ ក្រុមសមាជិកសភាគណបក្ស សង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ ស្នើសុំសាលាដំបូងរាជធានីភ្នំពេញ ទម្លាក់ការចោទប្រកាន់ករណីលោកកឹម សុខា បន្ទាប់ពីតុលាការ បានសម្រេចបញ្ជូនសំណុំរឿងប្រធានស្តីទីបក្ស ប្រឆាំងនេះ ទៅជនុំជម្រះ។

សេចក្តីថ្លែងការណ៍របស់សមាជិកសភា គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ មានខ្លឹមសារថាគណបក្សសង្គ្រោះជាតិ ចាត់ទុកថា ការប្រើប្រាស់ប្រពន្ធ័តុលាការ ជាឧបករណ៍នយោបាយធ្វើទុក្ខបុកម្នេញឥតឈប់ ឈរមកលើសកម្មជននិងមេដឹកនាំគណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំតែ មួយគត់ មានតំណាងរាស្ត្រចំនួន៥៥រូប តំណាង ឱ្យសំឡេងប្រេជាពលរដ្ឋប្រមាណពាក់កណ្តាល ប្រទេសនោះ នឹងនាំឱ្យស្ថានការណ៍នយោបាយ កាន់តែតានតឹង ដែលនឹងធ្វើឱ្យការប្រកួតប្រជែង ការបោះឆ្នោតខាងមុខ មិនយុត្តិធម៌ និងស្មើភាព។

ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ មិនអាចទទួលយកបានជាដាច់ខាត នូវការ សម្រេចរបស់តំណាងអយ្យការ និងចៅក្រម សើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដែល បានធ្វើការចោទប្រកាន់ជាស្ថាពរ និងបញ្ជូន សំណុំឯកឧត្តមកឹម សុខា ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រ ទៅជំនុំជម្រះ ដោយមិនមានការលើកអភ័យឯកសិទ្ធិសភាជាមុន។ ការសម្រេចរបស់តុលាការបែប នេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើរដ្ឋធម្មនញ្ញ នៃព្រះរាជាណចក្រកម្ពុជា ដែលជាច្បាប់កំពូល របស់ជាតិ។

មាត្រា៨០ នៃរដ្ឋធម្មនញ្ញៃនព្រះរាជាណាចក្រកម្ពុជា និងមាត្រា៧ ស្តីពីលក្ខន្តិកៈតំណាង រាស្ត្រ បានចែងយ៉ាងច្បាស់ថា ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនលើអ្នក តំណាងរាស្ត្រណាម្នាក់បាន លុះត្រាតែរដ្ឋសភា ប្រជុំអនុម័តមតិភាគច្រើនពីរភាគបី (/) នៃចំនួនសមាជិកសភាទាំងមូល ដើម្បី់លើក អភ័យឯកសិទ្ធិសភាជាមុនសិន។

ការណ៍ដែលឯកឧត្តមកឹម សុខា គ្រាន់តែ មិនបានទៅកាន់តុលាការដោយផ្ទាល់ ដើម្បី ឆ្លើយបំភ្លឺក្នុងនាមជាសាក្សី មិនអាចចាត់ទុកជា បទល្មើសជាក់ស្តែងឡើយ។ លើសពីនេះទៅ ទៀត សមត្ថកិច្ចក៏មិនបានអនុវត្តលើករណីនេះ  ស្របតាមនីតិវិធី សម្រាប់បទល្មើសជាក់ស្តែង នោះដែរ។ ការចោទប្រកាន់របស់តុលាការ ដោយមិនសមហេតុផល និងស្របតាមនីតិវិធី ច្បាប់ជាធរមានបែបនេះ គឺគ្រាន់តែជាលេសដើម្បី បង្ករឿងដាក់បន្ទុកទៅលើគណបក្សសង្គ្រោះជាតិ តែប៉ុណ្ណោះ។

ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ ស្នើសុំសាលាដំបូងរាជធានីភ្នំពេញ ទម្លាក់ការ ចោទប្រកាន់ករណីឯកឧត្តមកឹម សុខា និងសូម អំពាវនាវដល់ភាគីពាក់ព័ន្ធ និងសាធារណមតិ ជាតិនិងអន្តរជាតិទាំងអស់ ចូលរួមធ្វើយ៉ាងណា ជំរុញស្ថានភាពនយោបាយនៅប្រទេសកម្ពុជា បច្ចុប្បន្ន ឱ្យវិលមករកភាពប្រក្រតីឡើងវិញ ដើម្បី ឱ្យការបោះឆ្នោតនាពេលខាងមុខប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងជឿទុកចិត្ត បាន

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ របស់ ក្រុមសមាជិសភាគណបក្សសង្គ្រោះជាតិ បាន ធ្វើឡើងបន្ទាប់ពីពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ កងកម្លង្កំសមត្ថកិច្ចនគរបាលខណ្ឌទួលគោក បាន យកដីកាជូនដំណឹងស្តីពីសម្រេចបិទការសើបសួរ និងបញ្ជូនសំណុំរឿងទៅជំនុំជម្រះ ទៅបិទនៅ បិទនៅជញ្ជាំងរបងផ្ទះលោកកឹម សុខា ស្ថិត ក្នុងខណ្ឌទួលគោក។

ដីកាជូនដំណឹងរបស់សាលារាជធានីដំបូង ចុះថ្ងែទី២៣ ខែសីហា ឆ្នាំ២០១៦ ដែលចុះ ហត្ថលេខាដោយលោកថាន់ ឡេង ចៅក្រម ស៊ើបសួរនោះ បានបញ្ជាក់ប្រាប់មកលោកកឹម សុខា ជាជនត្រូវចោទថា សំណុំរឿងព្រហ្មទណ្ឌ លេខ២៤០១ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ដែលបានចោទប្រកាន់តាមដីកាសន្និដ្ឋានបញ្ជូន រឿងឱ្យសើបសួររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ បដិសេធ ក្នុងការចូលខ្លួនប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ តាម បញ្ញត្តិមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌនោះ បាន ចាត់ការស៊ើបសួរចប់សព្វគ្រប់និងបានសេម្រេច បញ្ជូនសំណុំរឿងនេះ ទៅជំនុំជម្រះតាមដីកា ដំណោះស្រាយលេខ២៨៩១ក១..ដ ចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៦ ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES