Thursday, April 25, 2024
Homeព័ត៌មានអន្តរជាតិក្រឡាប់ រថយន្តក្រុងយោធា នៅអាហ្វ្រិក ខាងត្បូងស្លាប់១០នាក់

ក្រឡាប់ រថយន្តក្រុងយោធា នៅអាហ្វ្រិក ខាងត្បូងស្លាប់១០នាក់

អាហ្វ្រិកខាងត្បូង៖ អាជ្ញាធរមាន សមត្ថកិច្ចឲ្យដឹងថា រថយន្តក្រុង យោធាមួយ គ្រឿងបាន ជួបគ្រោះ ថ្នាក់ចរាចរណ៍ ដោយក្រឡាប់ នៅភាគ កណ្តាលអាហ្វ្រិក ខាងត្បូង កាលពីថ្ងៃសុក្រ ដែលបណ្តាលឲ្យ ទាហាន១០នាក់ស្លាប់បាត់ បង់ជីវិតនិងរបួស ៤០នាក់ផ្សេង ទៀត។

ទីភ្នាក់ងារគ្រប់គ្រង ចរាចរណ៍ផ្លូវគោក RTMC បានឲ្យដឹងថាគ្រោះថ្នាក់នេះបានកើតឡើងនៅក្បែរតំបន់ Golden Gate ដែលស្ថិតក្នុងខេត្ត Free State ប្រទេសអាហ្វ្រិកខាងត្បូង។
ប្រភពពី RTMC បានបញ្ជាក់អ្នកបើកបរ បានបាត់បង់ម្ចាស់ការ លើការបញ្ជាចង្កូតរថយន្តក្រុង ដែលបាននិងកំពុង ដឹកកងទ័ព អាហ្វ្រិក ខាង ត្បូង ទៅចូលរួម ក្នុងព្រឹត្តការណ៍ មួយក្នុងភូមិ វប្បធម៌ Basotho ។

អ្នកជំនាញ ស្តារឧប្បត្តិ ហេតុឡើងវិញ ត្រូវបានគេរួសរាន់ បញ្ជូនទៅកាន់កន្លែងកើត ហេតុផងដែរក្រោយ ពីមានការរៀបរាប់ ព្រឹត្តការ ណ៍ដ៏គួរឲ្យរន្ធត់នេះ ពីសំណាក់សាក្សី។ ទីភ្នាក់ងារ RTMC បានថ្លែង ថារថយន្តក្រុងនេះ បានរអិលធ្លាក់ ផ្លូវនិង ក្រឡាប់ ខ្ទាតមនុស្ស ចេញពី រថយន្តជា ច្រើននាក់។

ទោះជាយ៉ាងណាអ្នកនាំពាក្យស្ថាប័នខាងលើនេះលោក Simon Zwane បានថ្លែង ថាមូលហេតុ ចម្បងដែល បង្កឲ្យ កើតមាន គ្រោះថ្នាក់ នេះនៅមិនទាន់ មានការបញ្ជាក់យ៉ាង ណានៅឡើយទេ។

RELATED ARTICLES