Thursday, March 28, 2024
Homeបច្ចេកវិទ្យាGalaxy ​Note ​7 ​ផ្ទុះ​​ពេល​​កំពុង​​សាក​​ថ្ម​

Galaxy ​Note ​7 ​ផ្ទុះ​​ពេល​​កំពុង​​សាក​​ថ្ម​

អ្នកប្រើប្រាស់ម្នាក់ នៅប្រទេសចិន ចែករំលែកបណ្តារូបភាព អំពីទូរស័ព្ទ Galaxy Note 7 បានចាត់ទុកថាបានឆេះក្នុងពេលសាកថ្ម ។
សមាជិក Mr.Ni 666666 ពន្យល់នៅលើ Baidu ថា លោកដោតសាកថ្ម Galaxy Note 7 នៅពេលល្ងាច ស្រាប់តែឮសូរសំឡេងចម្លែក រួចហើយទូរស័ព្ទក៏ផ្ទុះឆេះ ។ សំណាងបំផុត នៅពេលនោះមិនមានអ្នកណារងរបួសទេ ។
ក៏ប៉ុន្តែ ហាក់ដូចជាកំហុសមិនមកពីស្មាតហ្វូនរបស់ Samsung ទេ ។ ពីរូបភាពនេះ ទំនងជាអ្នកប្រើប្រាស់នេះបានប្រើប្រាស់ខ្សែ microUSB ភ្ជាប់ជាមួយរន្ធប្តូរ USB Type-C  ជំនួសឲ្យខ្សែហ្ស៊ីន ។ រូបភាពបង្ហាញទូរស័ព្ទ Note 7 ជួបបញ្ហា មានពណ៌ខៀវក្រម៉ៅ ។
បណ្តាក្រុមហ៊ុនទូរស័ព្ទ តាំងពីយូរមកហើយបានព្រមានអំពីគ្រោះថ្នាក់ជាយថាហេតុ ពេលប្រើប្រាស់ខ្សែ USB-C មិនត្រឹមត្រូវស្តង់ដារ ។ វិស្វករ Benson Leung របស់ Google រកឃើញថា ក្រុមហ៊ុនជាច្រើនផលិតគ្រឿងលម្អតម្លៃថោក មិនត្រូវតាមស្តង់ដារគុណភាព ។ ជាក់ស្តែង ខ្សែសាក USB-C មួយបានធ្វើឲ្យខូច Pixel C លើកដំបូងរបស់ Leung ។ បន្ទាប់ពីនោះ លោកបានវាយតម្លៃស៊េរីខ្សែ USB-C កំពុងបានពពាយនាយលក់នៅលើ Amazon និងរកឃើញថា មានខ្សែជាងពាក់កណ្តាលមិនសម្រេចស្តង់ដារ ។
មុននេះ មានមិនតិចទេករណី iPhone ផ្ទុះត្រូវបានកត់ត្រានៅប្រទេសចិន ។ មូលហេតុសុទ្ធតែដោយសារអ្នកប្រើប្រាស់ប្រើខ្សែ «ក្លែងក្លាយ» ធ្វើឲ្យ Apple ត្រូវរំលឹកអតិថិជនគួរជ្រើសរើសប្រដាប់សាក ខ្សែសាកហ្ស៊ីន មានប្រភពដើមច្បាស់លាស់ ដើម្បីធានាសុវត្ថិភាព ៕
ដោយ: តូច រំលឹក

RELATED ARTICLES