Friday, March 29, 2024
Homeបច្ចេកវិទ្យាGalaxy ​Note​ 7 ​នឹង​មាន​​ស៊េរី​​សីុម​​២

Galaxy ​Note​ 7 ​នឹង​មាន​​ស៊េរី​​សីុម​​២

  • Phablet លំដាប់ខ្ពស់បំផុត របស់ Samsung មានកំណែថ្មី ប្រើប្រឡោះសីុមភ្លោះ អាចប្រើសីុម២ក្នុងពេលតែមួយ ឬដំឡើងសីុមមួយ អង្គចងចាំមួយ ។
    Samsung បានដាក់តាំងបង្ហាញជាផ្លូវការនូវ Galaxy Note 7 ជាមួយការធ្វើឲ្យប្រសើរឡើងជាច្រើន ។ ដើម្បីលើកកម្ពស់គុណសម្បត្តិពីជំនាន់ Galaxy S7 និង S7 edge phablet ថ្មីរបស់ក្រុមហ៊ុនផលិតកូរ៉េ ក៏មានកំណែថ្មីសីុម២ដែរ ។ នេះគឺជាព័ត៌មានគួរឲ្យរីករាយសម្រាប់អតិថិជន ដែលចង់ប្រើប្រាស់លេខទូរស័ព្ទច្រើនប្រព័ន្ធនៅលើស្មាតហ្វូនតែមួយ ។
    នៅលើគេហទំព័រម្ចាស់ Samsung ទូទាំងពិភពលោក រូបភាពប្រឡោះដាក់សីុមរបស់ Galaxy Note 7 ដែលបានបង្ហាញ គឺប្រភេទប្រឡោះភ្លោះ ។ សីុម១ ត្រូវបានដាក់នៅខាងក្នុងជាមួយម៉ាសីុន ចំណែកប្រឡោះខាងក្រៅរចនាដើម្បីដំឡើងសីុមទី២ ឬភ្ជាប់អង្គចងចាំ microSD ។ ការរចនាម៉ូតប្រឡោះដាក់សីុមនេះ បានបង្ហាញនៅលើស្មាតហ្វូនមុនៗជាច្រើនរបស់ Samsung ។
    ក៏ប៉ុន្តែ មិនមែនទីផ្សារណា ក៏បានចែកចាយ Galaxy Note 7 ស៊េរីសីុម២នោះទេ ។ នៅលើវេបសាយ Samsung នៅអង់គ្លេស ប្រឡោះដាក់សីុមលេចឡើង គ្រាន់តែគាំទ្រការភ្ជាប់សីុម១ និងអង្គចាំ១ប៉ុណ្ណោះ ។ មានព័ត៌មានចាត់ទុកថា ទូរស័ព្ទនៅទីផ្សារផ្សេងៗ ដូចជាអាមេរិក កូរ៉េ អាល្លឺម៉ង់ បារាំង ក៏គ្រាន់តែជាស៊េរីសីុមទោលតែប៉ុណ្ណោះ ។

galaxynote7-dual-sim-628x383-7258-1470273377

 

 

 

 

 

 

 

Galaxy Note 7 គឺស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូន ត្រូវបានទន្ទឹងរង់ចាំបំផុតនៅពាក់កណ្តាលចុងឆ្នាំ២០១៦ ។ ទូរស័ព្ទមានអេក្រង់ Quad HD ៥,៧អ៊ីញ ផ្ទៃក្រោយ Super Amoled ត្រូវបានធ្វើឲ្យទេរទៅជិតគែមទាំងសងខាង ។ Samsung បំពាក់កាមេរ៉ា ១២មេហ្គាភិចសែល និង៥មេហ្គាភិចសែល សម្រាប់ម៉ូដែលនេះ ថ្ម 3.500 mAh ។
មុខងារថ្មីនៅលើ phablet លំដាប់ខ្ពស់បំផុតរបស់ Samsung គឺអាថ៌កំបាំងប្រស្រីភ្នែក ការរចនាមិនជ្រាបទឹកស្តង់ដារ IP68 និងប៊ិក S Pen អាចប្រើក្រោមទឹក ។ Galaxy Note 7 នឹងចេញលក់ចាប់ពីថ្ងៃទី១៩ ខែសីហា ហើយកម្ពុជាអាចលក់ម៉ូដែលនេះ នៅថ្ងៃទី២០ខែសីហា ប៉ុន្តែតម្លៃលក់មិនត្រូវបានទម្លាយឲ្យដឹងនៅឡើយ ៕
ដោយ: តូច រំលឹក

RELATED ARTICLES