Thursday, April 25, 2024
Homeតារាខ្មែរអម្ពរ ទេវី វិលទៅអាមេរិកវិញ (មានវីដេអូ)

អម្ពរ ទេវី វិលទៅអាមេរិកវិញ (មានវីដេអូ)

អតីតតារាសម្ដែងដ៏ល្បីល្បញកាលពីឆ្នាំ១៩៩០ អ្នកនាងអម្ពរ ទេវី ដែលបានធ្វើដំណើរ មកដល់ស្រុកខ្មែរជាថ្មី កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នោះ ពេលនេះបានឡើងយន្ដហោះវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញហើយ កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ម៉ោង១១ថ្ងៃត្រង់។ អ្វីដែលគួរឲ្យមានការចាប់អារម្មណ៏នោះ គឺអ្នកនាងអម្ពរ ទេវី និងកូនប្រុស សូលី ភារុណ អាយុ១៨ឆ្នាំ ត្រូវបានអមតំណើរឡើងយន្ដហោះ ដោយលោកពេជ្រ ភារុណ ដែលជាអតីតស្វាមីអ្នកនាងអម្ពរ ទេវី ផងដែរ បន្ទាប់ពីលោកភារុណ ជាអ្នករ៉ាប់រងកិច្ចការច្នៃម៉ូដសម្លៀកបំពាក់ជាជំទាវ ដល់ទៅ៨កំផ្លេ សម្រាប់អតីតភរិយាថតក្នុងរឿង ”ទឹកចិត្តម្ដាយសម័យថ្មី” របស់ផលិតកម្មថោន ដែលជាការនិពន្ធ និងដឹកនាំរឿងដោយអ្នកស្រីពាន់ ភួងបុប្ផា ។ មិនត្រឹមតែទទួលការរ៉ាប់រងសម្លៀកបំពាក់អ្នកនាងអមពរ ទេវី នោះទេ តែសម្រាប់ការស្នាក់នៅ២សប្ដាហ៏របស់អ្នកនាងអម្ពរ ទេវី គឺលោកពេជ្រ ភារុណ ជាអ្នកចាត់ចែង សម្រាប់អតីតភរិយាទាំងអស់។ ចំណែកថ្លៃសំបុត្រយន្ដហោះទៅមក របស់អ្នកនាងអម្ពរ ទេវី គឺផលិតកម្មថោន ជាអ្នកចេញថ្លៃឲ្យអតីតកំពូលតារាសម្ដែងដ៏ល្បីល្បាញ អំឡុងទសវត្សន៍១៩៩០រូបនេះ។
អ្នកនាងអម្ពរ ទេវី បានប្រាប់អ្នកយកព័ត៌មានយើង មុនឈានឡើងយន្ដហោះថា អ្នកនាងមានអារម្មណ៍រីករាយជាខ្លាំង ដែលបានមកស្រុកលើកនេះ ហើយបានសម្ដែងភាពយន្ដខ្នាតធំ ឲ្យផលិតកម្មថោន ដែលជាការនិពន្ធ និងដឹកនាំរឿងដោយអ្នកស្រីពាន់ ភួងបុប្ផា នេះ ហើយសង្ឃឹមថារឿងនេះនឹងមានការគាំទ្រពីមហាជនជាមិនខាន។ អ្នកនាងអម្ពរ ទេវី បន្ថែមថា ”រឿង ”ទឹកចិត្តម្ដាយសម័យថ្មី” នេះ ខ្ញុំថតចប់ថ្ងៃ២៥ ខែសីហា ហ្នឹង ហើយខ្ញុំខានថតសម្ដែង១៦ឆ្នាំមកហើយ អីចឹងមានការពិបាកខ្លះដែរ ព្រោះកាលសម័យខ្ញុំថតពីមុន គេបោះប៉ារ៉ូលឲ្យ តែឥឡូវយើងប្រើសំឡេងផ្ទាល់ ហើយឃើញក្រុមការងារថោន គេប្រើសុទ្ធតែរបស់ទំនើបៗ ការធ្វើការជាមួយគ្ នាដោយរលូនទៀត ទើបខ្ញុំសង្ឃឹមថារឿងនេះនឹងទទួលបានការគាំទ្រពីទស្សនិកជន ព្រោះតែអ្នកនិពន្ធ និងដឹកនាំរឿងគាត់ជាអ្នកល្បី ស្នាដៃគាត់មានបទពិសោធន៏ជោគជ័យច្រើនមកហើយ។ នេះជាកិត្តិយសសម្រាប់ខ្ញុំដែរ ដែលបានមកលេងស្រុក នាំកូនជួបឪពុកគេ ហើយបានឆ្លៀតថតភាពយន្ដទៀត ហើយប្រសិនបើមានឱកាសខ្ញុំនៅតែអាចមកថតរឿងក្រោយៗទៀត គឺមិនប្រកាន់ទេ”។
តាមព័ត៌មានថា ក្រៅពីថតរឿង ”ទឹកចិត្តម្ដាយសម័យថ្មី” នេះ អ្នកនាងអម្ពរ ទេវី ក៏បានឆ្លៀតថតបទចម្រៀងរបស់ថោន បទនាងមាស សុខសោភា មួយបទដែរ គឺបទ ”ឧត្ដមស្វាមី” ដែលនឹងចេញ MV ឆាប់ៗនេះ ហើយដែលអ្នកនាងអម្ពរ ទេវី សម្ដែងជាមួយនាងសុខសោភា ជាលើកទីមួយទៀតផង។
អ្នកស្រីពាន់ ភួងបុប្ផា មានការរំពឹងខ្ពស់ថា ភាពយន្ដជាស្នាដៃដំបូងរបស់អ្នកស្រីនៅផលិតកម្មថោន នេះនឹងផ្ទុះជាមិនខាន ព្រោះរឿង ”ទឹកចិត្តម្ដាយសម័យថ្មី” នេះជារឿងត្រូវនឹងសង្គមបច្ចុប្បន្ន ហើយប្រជុំទៅដោយកំពូលតារាសម្ដែង៤ជំនាន់ ច្របាច់បញ្ចូលគ្នាទៀតផង ពិសេសគឺវត្តមានអ្នកនាងអម្ពរ ទេវី នេះតែម្ដង។ រឿងនេះគ្រោងនឹងដាក់បញ្ចាំង នៅចុងឆ្នាំ២០១៦ ឬដើមឆ្នាំ២០១៧ខាងមុខនេះ ហើយអ្នកស្រីសង្ឃឹមថា មហាជនទាំងអស់នឹងគាំទ្រភាពយន្ដខែ្មរ ដែលជារសជាតិថ្មីរបស់ថោននេះ ជាមិនខានដើម្បីជួយលើកស្ទួយវិស័យសិល្បៈទី៧នេះ ឲ្យបានរីកចម្រើនឡើងវិញ៕

សូមស្តាប់បទសម្ភាសន៍រវាងអ្នកនាងអម្ពរ ទេវី មុនពែលចាកចេញទៅអាមេរិក៖

https://youtu.be/TN9H5eCMp_0

https://youtu.be/VjkkI7CEnOY

f723406925c1f8fe7fe34a194845a29cac08e76b

14102661_1102322433179277_4360668030625122786_n

14021703_1099059630172224_1517773736931787138_n

14054248_1068363823258252_6472093183739354633_n

14055176_1277366805630773_9038993817066059060_n

RELATED ARTICLES