Thursday, April 18, 2024
Homeសន្ដិសុខសង្គមប្រពន្ធ​ស្រវឹង​ខឹង​ប្តី​បង្អាប់​ ​ទាញ​កាំបិត​ចាក់​សុស​ខ្លួន​ ​រួច​ចាក់​ខ្លួន​ឯង​ធ្លាយ​ពោះ​

ប្រពន្ធ​ស្រវឹង​ខឹង​ប្តី​បង្អាប់​ ​ទាញ​កាំបិត​ចាក់​សុស​ខ្លួន​ ​រួច​ចាក់​ខ្លួន​ឯង​ធ្លាយ​ពោះ​

ខេត្តបន្ទាយមានជ័យ៖ ប្តីប្រពន្ធមួយគូ  បានអង្គុយផឹកស្រាតទល់គ្នា លុះពេលស្រវឹង  ធ្លាក់ភ្នែក បុរសជាប្តីបាននិយាយបង្អាប់ប្រពន្ធ របស់ខ្លួនថា បើដឹងថាប្រពន្ធមិនចេះផឹកស្រា បែបនេះ សុខចិត្តយកស្រីក្មេងវិញ ស្រាប់តែ ប្រពន្ធ ដែលកំពុងស្រវឹងជោកច្រឡោតខឹង ក៏ ស្ទុះទៅទាញកូនកាំបិតចាក់ប្រហារប្តីជាច្រើន កាំបិតរួចចាក់ខ្លួនឯងប៉ងធ្វើអត្តឃាតតាមក្រោយ ។

ហេតុការណ៍ប្រពន្ធចាក់ប្តី រួចសម្លាប់ខ្លួន តាមក្រោយនេះ បានកើតមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិបឹងស្នោ  ឃុំស្លក្រាម ស្រុកស្វាយចេក។

បុរសរងគ្រោះជាប្តីដែលត្រូវប្រពន្ធចាក់ជា- ច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះ ពៅ សានិត អាយុ៣២ឆ្នាំ ។ ចំណែកស្ត្រីដៃដល់ ជាប្រពន្ធ ដែលចាក់ខ្លួនឯងឱ្យរងរបួសធ្ងន់ដូចគ្នា មានឈ្មោះផូ សុធន អាយុ-២២ឆ្នាំ ។ ទាំង២ នាក់ប្តីប្រពន្ធ មានលំនៅក្នុងភូមិកើតហេតុ ខាងលើ ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញទាំង២នាក់ប្តី ប្រពន្ធខាងលើ បានទិញស្រាយកមកផឹកទល់  មុខគ្នា រហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន បុរស ជាប្តីក៏និយាយលេងសើចបង្អាប់ប្រពន្ធថា បើ ដឹងថាប្រពន្ធមិនចេះផឹកស្រាបែបនេះ មិនយក ដាច់ខាត សុខចិត្តទៅយកស្រីក្មេងវិញប្រសើរ ជាង។ និយាយរួច បុរសជាប្តីសើចក្អាកក្អាយ  ដោយមិនចាប់អារម្មណ៍ថា ប្រពន្ធរបស់ខ្លួនកំពុង ខឹងសម្បានោះទេ។ ចំណែកស្ត្រីជាប្រពន្ធ នៅ ពេលដែលខ្លួនកំពុងស្រវឹងស្រាខ្លាំងផង ស្តាប់ឮ សម្តីប្តីនិយាយបញ្ឈឺបែបនេះ មិនគិតថាប្តីនិយាយ  លេង បែរជាប្រកាន់ខឹងថាជាពាក្យពិតរបស់  ប្តីទៅវិញ ធ្វើឱ្យស្ត្រីជាប្រពន្ធរូបនេះផ្ទុះកំហឹង  រួចក៏ស្ទុះទៅទាញកូនកាំបិតមកចាក់ប្រហារប្តី ជាច្រើនកាំបិត បណ្តាលឱ្យប្តីរងរបួសធ្ងន់ ដេក- ដួលក្នុងថ្លុកឈាម។ បន្ទាប់មក ស្ត្រីជាប្រពន្ធ   ក៏យកកាំបិតមកចាក់ខ្លួនឯងជាប់កាំបិតឆ្កឹង- នៅពោះ ប៉ងធ្វើអត្តឃាតតាមក្រោយ។

ប្រភពដដែលបន្តថា ភ្លាមៗនោះអ្នកជិតខាង បានប្រទះឃើញ ក៏ស្ទុះចូលទៅជួយ និងប្រញាប់  រាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកជួយអន្ត- រាគមន៍ដល់ទីតាំងកើតហេតុ។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយពី ទទួលបានសេចក្តីរាយការណ៍មកថា មានប្តី-ប្រពន្ធស្រវឹងចាក់ប្រហារគ្នា រងរបួសធ្ងន់ទាំង ២នាក់ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់កន្លែង-កើតហេតុភ្លាមៗ និងប្រញាប់ដឹកបញ្ជូនប្តីប្រពន្ធ ដែលរងរបួសធ្ងន់ទាំង២នាក់ ទៅកាន់មណ្ឌល- សុខភាពឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បី សង្គ្រោះជីវិត។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា ករណីខាងលើ នេះ សមត្ថកិច្ចនៅមិនទាន់រកខុសត្រូវថា ខាង- ណាជាអ្នកខុស ឬខាងណាត្រូវនោះទេ តែអ្វី ដែលសំខាន់ គឺសមត្ថកិច្ចត្រូវជួយសង្គ្រោះជីវិត អ្នកទាំង២ជាមុនសិន ចាំគិតរឿងខុសត្រូវនៅ ពេលក្រោយ” ៕

ចាន់ សុខលន់

RELATED ARTICLES