Thursday, March 28, 2024
Homeព័ត៌មានជាតិហែក​ដំបូល​ផ្ទះ​ចូល​​​​អារក​សម្លាប់​​​ប្រពន្ធ​ ​​បន្សល់​​ទុក​​កូន​​កំព្រា​​៣​​នាក់​

ហែក​ដំបូល​ផ្ទះ​ចូល​​​​អារក​សម្លាប់​​​ប្រពន្ធ​ ​​បន្សល់​​ទុក​​កូន​​កំព្រា​​៣​​នាក់​

ភ្នំពេញ៖ ប្តីចិត្តឃោរឃៅម្នាក់ ហែកដំបូលផ្ទះចូលទៅអារកប្រពន្ធដែលជាអ្នកម៉ាស្សាកោសជប់សម្លាប់ចោលហើយគេចខ្លួនបាត់ បន្សល់ទុកកូនប្រុសស្រី៣នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអាធាត្រ ឈានចូលថ្ងៃទី១៦ ខែសីហា តាមបណ្តោយផ្លូវបេតុងបុរីសូនី នៅចំណុចផ្ទះម៉ាស្សារកោសជប់យីហោ សុខវិសាល126 ស្ថិតនៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ស្រ្តីរងគ្រោះដែលត្រូវប្តីអាករសម្លាប់មានឈ្មោះ សុខ ឃិន អាយុ៤០ឆ្នាំ មានមុខរបរបើក កន្លែងម៉ាស្សា ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅឃុំចាង ភូមិវាល ស្រុកកំពុងត្របែក ខេត្តកំពង់ចាម ។ ជនបង្កត្រូវជាប្តីមានឈ្មោះ ទុន ធាវី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះ ជួលនៅម្តុំវត្តពោធិញាណសង្កាត់បឹងទំពុង ខណ្ឌមានជ័យ ។

gfdfgdsdsa
ដំបូលផ្ទះដែលប្ដីហែកចូលទៅអារកសម្លាប់ប្រពន្ធ

តាមប្រភពពត៌មានពីបុគ្គលិកម៉ាស្សានៅកន្លែងកើតហេតុបានអោយដឹងថា ស្រ្តីរងគ្រោះជា ស្រ្តីមេម៉ាយប្តីស្លាប់ចោលបន្សល់ទុកកូនតូច៣នាក់ កូនប្រុស២នាក់និងកូនស្រីពៅ ។ កន្លង មកប្រមាណ៣ទៅ៤ឆ្នំាបានស្រឡាញ់គ្នាជាមួយបុរសឈ្មោះ ទុន ធាវី រស់នៅជាមួយគ្នា ប៉ុន្តែពួកគាត់ទាំងពីរនាក់បានឈ្លោះប្រកែកគ្នាជាញឹកញាប់រហូតចែកផ្លូវគ្នារយៈពេល២ខែ មកហើយ បានរស់នៅបែកគ្នា ប្រពន្ធរស់នៅជាមួយកូននៅផ្ទះម៉ាស្សាកោសជប់កើតហេតុ ខាងលើ ប៉ុន្តែជនបង្កជាប្តីតែងតែមករឿងប្រពន្ធ ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ជនបង្កបានមកឈ្លោះ ប្រកែកជាមួយប្រពន្ធហើយសៀតកាំបិតនៅជាប់ខ្លួនទៀតផង លុះដល់ព្រឹកថ្ងៃទី១៥ ខែ សីហា ស្រ្តីរងគ្រោះមានការភិតភ័យពីសុវត្ថិភាពផ្ទាល់ខ្លួនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ។ នៅយប់កើតហេតុស្រ្តីរងគ្រោះនៅដេកក្នុងបន្ទប់ផ្ទះខាងក្រោយ ជាមួយកូនប្រុសស្រី៣នាក់ ស្រាប់តែជនបង្កបានឡើងលើដំបូលផ្ទះសង្ក័សីហើយបានចុះទម្លុះដំបូលជ័រដែលដាក់ឲ្យមានពន្លឺថ្ងៃចូលនោះបានលោតចុះទៅក្នុងបន្ទប់ហើយបានដេញ កូនតូចៗដែលនៅដេកជាមួយម្តាយឲ្យចេញក្រៅបន្ទប់ហើយធ្វើសកម្មភាពយកកូនកាំបិតចាក់កនិងអាករស្រ្តីរងគ្រោះសម្លាប់ហើយលួចរត់ចេញទៅតាមដំបូលផ្ទះគេចខ្លួនបាត់ស្រមោល ។

dfgfss
ទីតាំងម៉ាស្សា ដែលស្រ្ដីរងគ្រោះ ស្នាក់នៅ

ក្រោយពេលកើតហេតុ កូនៗបានចូលទៅក្នុងបន្ទប់ឃើញម្តាយដេកស្លាប់បាត់ទៅហើយ ។ សពត្រូវបានសមត្ថកិច្ចពិនិត្យរួចហើយដឹកយកទៅតម្កល់ទុកនៅវត្តសំបួរមាស ចំណែកកូន តូចៗមិនមានអ្នកណាចិញ្ចឹមទេព្រោះឪពុកស្លាប់ទៅហើយនៅសល់តែជីដូនចាស់ជរា បើសិនជាមានអង្គការឬសប្បុរសជនណាជួយឧបត្ថម្ភឬក៏ទទួលយកទៅសិក្សាផង ៕

ឥន សាន់ស៊ីដេត

RELATED ARTICLES