Saturday, April 20, 2024
Homeសន្ដិសុខសង្គមប្ដីរត់តាមស្រី៣ខែ ប្រពន្ធមិនឲ្យចូលផ្ទះ ដកកាំភ្លើងភ្ជង់ វ៉ៃខៀវភ្នែក

ប្ដីរត់តាមស្រី៣ខែ ប្រពន្ធមិនឲ្យចូលផ្ទះ ដកកាំភ្លើងភ្ជង់ វ៉ៃខៀវភ្នែក

ភ្នំពេញ៖ ស្រ្តីម្នាក់រត់ទៅប្តឹងអាជ្ញាធរសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៨ និង១០នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ ក្នុងស្ថានភាពរបួសពេញខ្លួននិងជាំភ្នែក បន្ទាប់ពីលោកប្តីជាមន្រ្តីនគរបាល ប្រើអំពើហិង្សា ដោយសារសុំជានាគ្នាវិញក្រោយពីរត់ចោលផ្ទះទៅតាមស្រី៣ខែ តែប្រពន្ធមិនយល់ព្រមទើបកើតទៅជារឿងទាត់ ធាក់ រហូតទ្រាំលែងបាន ប្តឹងផ្តាច់មគសង្វាស់ ។

ស្រ្ដីខាងលើមានឈ្មោះ នឹម ឆេងចាន់ អាយុ២៩ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ។ ចំណឌកលោកប្តី ចិត្តភ្លើងមានឈ្មោះ វង់ ណារិន អាយុ៣០ឆ្នាំ ជាមន្រ្តីប៉ូលិសក្រសួងមហាផ្ទៃ ។ គ្រួសារខាងលើ មានកូនស្រី២នាក់ ក្នុងបន្ទុក ស្នសក់នៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រ្កកំណើតភូមិស្វាយតាហែន ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ។

តាមការរៀបរាប់ ស្រ្តីជាប្រពន្ធទាំងទឹកភ្នែក បានឲ្យដឹងថា គាត់រៀបការជាប្តីប្រពន្ធជាមួយបុរសខាងលើ តាំងពីឆ្នាំ២០០៨មកម្លេះ រហូតដល់ពេលនេះបន្សល់ទុកជាចំណងស្នេហ៍នៃអាពាហ៍ពិពាហ៍ នូវកូនស្រីចំនួន២នាក់ រស់នៅក្នុងបន្ទុកគ្រួសារ ។ ស្រ្តីដដែលបន្តទៀតថា គ្រួសារគាត់ មួយរយៈពេលចុងក្រោយនេះ កើតមានភាពរកាំរកុសក្នុងរង្វង់គ្រួសារ លោកប្តីញៀនវក់នឹងល្បែង ផឹកសុី ស្រីញី ឈានដល់ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ហ៊ានចោលប្រពន្ធ កូនស្រីទាំង២ សុខចិត្តទៅតាមស្រី ជាជាងរស់នៅជាមួយប្រពន្ធ ក្នុងអំឡុងខែមិថុនា ឆ្នាំ២០១៦កន្លងមក សរុបអស់រយៈពេល៣ខែ ដែលលោកប្តីចុះចោលផ្ទះ ងប់ងុលជាមួយស្រី ទោះជាហាម ប្រាប់ក៏មិនតាម មិនស្តាប់ សង្ស័យ សម្លប្រហើរ ឆ្ងាញ់ជាងសម្លម្ជូរ ស៊ូចោលឆ្នាំងចាស់ ទៅស្រវាយកឆ្នាំងថ្មី ស្រីណាទ្រាំបាន នូវក្តីទុក្ខសោក ក្រៀមក្រំចិត្ត ហើយត្រូវបាន ភាគីខាងប្រពន្ធ ហៅមកនិយាយគ្នាឲ្យដាច់ស្រឡះ បើយកស្រីទៅយកចុះ តែសុំផ្តិតមេដៃកិច្ចដន្យាលែងលះសិន យកចុះប្រពន្ធថ្មី តែប្តីមិនធ្វើកិច្ចសន្យាឡើយ ទាំងចោលប្រពន្ធកូនទៀត  ។ រឿងអាស្រូវវិវាទគ្រួសារ ខាងលើ រហូតដល់វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ក្រោយពីលោកប្តីចុះចោលប្រពន្ធអស់រយៈពេល៣ខែ បែជា ប្តីលេចមុខវិលវិញ សុំប្រពន្ធ ជានារួមរស់វិញ ត្រូវបានភាគីខាងប្រពន្ធបដិសេដ មិនទទួលយកធ្វើជាប្តីទៀតទេ បន្ទាប់ពីចុះចោលផ្ទះ ប្រពន្ធកូនហើយនោះ ក៏ក្លាយទៅជាទំនាស់សម្តី ឈានទៅដល់លោកប្តីដកកាំភ្លើងខ្លីភ្ជង់ក្បាល បោចសក់ ឡើងជង្គង់ និងប្រើកណ្តាប់ដៃ វ៉ាយទៅលើភរិយា បណ្តាលឲ្យរវរបួសជាំភ្នែកខាងស្តាំ ។

ក្រោយពីប្តីប្រើអំពើហិង្សា បង្កឲនយរបួសស្នាម រហូតទ្រាំលែងបាន នៅព្រឹកថ្ងៃទី២៥ខែសីហានេះ សម្រេចចិត្ត ប្តឹងអាជ្ញាធរសង្កាត់ចោមចៅ ដើម្បីលែងលះផ្តាច់មគសង្វាស់ ។ ហេតុការណ៍រឿងរ៉ាវខាងលើ អ្នកពត៌មានមិនអាចសំការបំភ្លឺពីភាគីខាងប្តីបានទេ ខណៈនៅសាលាសង្កាត់ចោមចៅ ព្រឹកថ្ងៃទី២៥នេះ មានតែវត្តមានភាគីខាងប្រពន្ធតែប៉ុណ្ណោះ ។ ចំណែកអាជ្ញាធរសង្កាត់វិញ បានឲ្យដឹងថា អាជ្ញាធរបានត្រឹមធ្វើការសម្របសម្រួលតែប៉ុណ្ណោះ ចំពោះរឿងដាច់ខាតត្រូវតែលែងលះគ្នាយ៉ាងណានោះ មានតែផ្លូវច្បាប់ទេ ជាអ្នកសម្រេច ៕

RELATED ARTICLES