Thursday, April 25, 2024
Homeព័ត៌មានជាតិពលករ​​ខ្មែរ​​នៅ​​ថៃ ធ្វើ​​រូប​​សំណាក លោក​​បណ្ឌិត​​កែម ឡី

ពលករ​​ខ្មែរ​​នៅ​​ថៃ ធ្វើ​​រូប​​សំណាក លោក​​បណ្ឌិត​​កែម ឡី

ភ្នំពេញ ៖ ក្រៅពីរូបសំណាករបស់លោក បណ្ឌិតកែម ឡី ស្នើដោយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សម្រាប់តម្កល់នៅទីលាន ប្រជាធិបតេយ្យ កំពុងដំណើរការសាងសង់ជិត ហើយរួចរាល់ ក៏មានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានតាមដានសង្គម នូវរូបសំណាករបស់លោក បណ្ឌិតកែម ឡី មួយទៀត ដែលធ្វើដោយពលករ ខ្មែរនៅប្រទេសថៃ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ ទហនេង វ្សាៀន៉េ បានឱ្យដឹងថា ពលករខ្មែរម្នាក់ ឈ្មោះ ប៊ូ ឡេក ធ្វើការនៅប្រទេសថៃ ដោយសារ មានចិត្តគោរពស្រឡាញ់លោកបណ្ឌិតកែម ឡី បានចំណាយថវិកាផ្ទាល់ខ្លួន ចំនួន10ម៉ឺនបាត ក្នុងការធ្វើរូបសំណាកលោកបណ្ឌិតកែម ឡី។ រូបសំណាកនេះ មានកម្ពស់1,80ម៉ែត្រ មាន ទម្ងន់ប្រហែល15គីឡូក្រាម ធ្វើអំពីជ័រប្លាស្ទិក ហ្វៃបឺរ ដែលជាជ័រប្រភេទលេខ1 សម្រាប់សូន រូបនៅពិភពលោក ហើយវាអាចទុកបានរយះពេលពី100ឆ្នាំ ទៅ150ឆ្នាំ។

គួរបញ្ជាក់ថា រូបសំណាកលោកបណ្ឌិត កែម ឡី ដែលសាងសង់ដោយជាងចំណានម្នាក់ ឈ្មោះ គាមៀនង ឌៀនង មកដល់ពេលនេះ ត្រូវ បានសាងសង់ជិតរួចរាល់ហើយ និងត្រូវបាន លោកអ៊ូ ច័ន្ទរ័ត្ន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាអ្នកស្នើសុំទៅអាជ្ញាធររាជធានី ភ្នំពេញ ដើម្បីតម្កល់រូបសំណាកលោកបណ្ឌិត កែម ឡី នៅទីលានប្រជាធិបតេយ្យ រួមទាំង អ្នកស្រីប៊ូ រចនា ភរិយាលោកបណ្ឌិតកែម ឡី បានចុះទៅពិនិត្យផ្ទៀងផ្ទាត់រួចរាល់ហើយ ដោយ សម្រេចឱ្យចាក់ពុម្ពស្ពាន់លេខ1 សម្រាប់យក ទៅតម្កល់នៅទីកន្លែងដែលបានស្នើសុំ នៅពេល មានការយល់ព្រមពីរដ្ឋបាលរាជធានីភ្នំពេញ។ ប៉ុន្តែករណីមិនមានការយល់ព្រម ឱ្យតម្កល់នៅ ទីលានប្រជាធិបតេយ្យ បើតាមសម្តីភរិយា លោកបណ្ឌិតកែម ឡី ថា រូបសំណាកនេះ អាច នឹងយកទៅតម្កល់នៅក្បែរផ្នូរសពលោកបណ្ឌិត កែម ឡី នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុក ត្រាំកក់ ខេត្តតាកែវ៕

kem-ley1

RELATED ARTICLES