Friday, March 29, 2024
Homeព័ត៌មានអន្តរជាតិរញ្ជួយផែនដី ទំហំ៥,២វ៉ិចទ័រ នៅតំបន់ភាគ ខាងត្បូងប៉េរូ

រញ្ជួយផែនដី ទំហំ៥,២វ៉ិចទ័រ នៅតំបន់ភាគ ខាងត្បូងប៉េរូ

ប៉េរូ៖ រញ្ជួយផែនដី ទំហំ៥,២វ៉ិចទ័របាន កើតឡើងនៅ តំបន់ Arequipa ដែលស្ថិត នៅចម្ងាយ១.០២០គីឡូ ម៉ែត្រនៃភាគ ខាងត្បូង រដ្ឋធានី Lima របស់ ប្រទេសប៉េរូ។

វិទ្យាស្ថានភូមិ សាស្ត្ររបស់ប៉េរូ បានឲ្យ ដឹងថាដំណើររំញ័របាន វាយប្រហារនៅ វេលាម៉ោង៤និង ៤៩នាទី ព្រឹកក្នុង សមុទ្រប៉ាស៊ីហ្វិក គឺប្រមាណជា ៣៥គីឡូម៉ែត្រ នៃភាគខាងលិច ទីក្រុងកំពង់ផែ Mollendo និងក្នុង ជម្រៅទឹក៥៤ គីឡូម៉ែត្រ។
របាយការណ៍ ដំបូងឡើយដែលចេញ ដោយវិទ្យាស្ថាន ការពារជន ស៊ីវិលជាតិឲ្យដឹងថាពុំមាន ជនរង គ្រោះឬបណ្តាល ឲ្យមានការ ខូចខាត ណាមួយនោះ ឡើយចំពោះ គ្រោះធម្មជាតិ រញ្ជួយផែនដីនេះ

ខណៈរដ្ឋាភិបាល ក៏បានបដិសេធ នូវហានិភ័យ នៃរលកយក្សស៊ូណាមិ ផងដែរ។ គ្រោះរញ្ជួយផែនដី នេះហាក់មាន កម្លាំងរញ័រ ដូចគ្នា និងកាលពីថ្ងៃ១៤សីហា ដូច្នោះដែរ ដែល រញ្ជួយញ័រទីក្រុង Arequipa ខេត្ត Caylloma ។ជាងនេះទៅ ទៀតគ្រោះរញ្ជួយផែន ដីកាល ពីលើក មុនបាន បណ្តាលឲ្យមនុស្ស ស្លាប់បាត់បង់ ជីវិតចំនួន៩នាក់ របួស១២នាក់ ហើយលំនៅឋាន រាប់រយខ្នង ផ្ទះត្រូវបាន បោះបង់ចោល។

គួររំលឹកថាកាលពី ខែមិថុនាឆ្នាំ២០០១ រញ្ជួយផែន ដីទំហំ៦,៨វ៉ិចទ័របាន វាយប្រហារក្រុង Arequipa បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១០២នាក់និង បណ្តាលឲ្យខាតបង់ សេដ្ឋកិច្ចប្រមាណជា ២៥០លានដុល្លារ។

RELATED ARTICLES