Friday, April 19, 2024
Homeព័ត៌មានជាតិនាយក​រដ្ឋ​មន្ត្រី​ថា អ្នក​ស្រី​ឌី សាវ៉េត ជា​សកម្ម​ជន​គាំទ្រ​ការ​ស្វែង​រក​សន្តិ​ភាព

នាយក​រដ្ឋ​មន្ត្រី​ថា អ្នក​ស្រី​ឌី សាវ៉េត ជា​សកម្ម​ជន​គាំទ្រ​ការ​ស្វែង​រក​សន្តិ​ភាព

ភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ ថា វរសិល្បការិនីខ្មែរខាងផ្នែកសម្តែងដ៏ល្បី- ល្បាញមួយរូប គឺអ្នកស្រីឌី សាវ៉េត គឺជាសកម្ម- ជនម្នាក់ ដែលគាំទ្រដល់ការស្វែងរកសន្តិភាព និងបង្រួបបង្រួមជាតិកម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពី វេលាយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ បាន បង្ហោះរូបថតអនុស្សាវរីយ៍មួយសន្លឹក ដែល សម្តេចបានថតកាលពី២៥ឆ្នាំមុន ជាមួយភរិយា របស់សម្តេច និងអ្នកស្រីឌី សាវ៉េត តារាភាពយន្តជើងចាស់ខ្មែរដ៏ល្បីឈ្មោះ ហើយសម្តេចនាយករដ្ឋមន្ត្រីបានសរសេរសារបញ្ជាក់ក្នុងហ្វេសប៊ុក នេះជារូបដ៏កម្ររវាងសម្តេច និងភរិយា ព្រមទាំងអ្នកស្រីឌី សាវ៉េត ដែលជាសកម្មជន គាំទ្រការស្វែងរកសន្តិភាព និងការបង្រួបបង្រួម ជាតិ។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន សរសេរថា “ខ្ញុំចង់ចែករំលែកនូវរូបថតដ៏កម្រ មួយសន្លឹកនេះជូនជនរួមជាតិ។ បងស្រីដែល ថតជាមួយខ្ញុំនិងភរិយា គឺជាតារាសម្តែងដ៏ល្បី- ល្បាញរបស់កម្ពុជាយើង នាទសវត្ស ១៩៦០-១៩៧០ គឺបងស្រីឌី សាវ៉េត។ បងស្រីឌី សាវ៉េត ជាអ្នកគាំទ្រដ៏សកម្មដល់ការស្វែងរកសន្តិភាព និងបង្រួបបង្រួមជាតិ។ បងស្រីបានមកសួរ សុខទុក្ខខ្ញុំនិងភរិយា នៅទីក្រុងប៉ារីស ប្រទេស បារាំង ឆ្នាំ១៩៩១។ សូមអរគុណដល់បងស្រីឌី សាវ៉េត ដែលបានរក្សាទុកនូវរូបថតកម្រនេះ”។

គួរបញ្ជាក់ផងដែរថា នៅក្នុងដំណើរស្វែង រកសន្តិភាព និងបង្រួបបង្រួមជាតិកម្ពុជានេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ធ្លាប់បាន លើកឡើងពីស្នាដៃរបស់លោកស្រីពុង ឈីវកេក ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ ជា បុគ្គលដ៏សំខាន់ម្នាក់ផងដែរ ដែលបានចូលរួម រៀបចំឱ្យមានសន្តិភាពនៅក្នុងប្រទេសកម្ពុជា ដោយលោកស្រីពុង ឈីវកេក រួមនិងក្រុមគ្រួសារ បានធ្វើការយ៉ាងសកម្មដោយជួយរៀប ចំឱ្យមានជំនួបចរចាវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអតីតព្រះមហាក្សត្រខ្មែរ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅ តំបន់ Fére-en-Tardenois ក្នុងប្រទេសបារាំង កាលពីឆ្នាំ១៩៨៧ ដែលនាំឱ្យឈានដល់ការចុះ ហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិភាព ទីក្រុង បារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលគិត មកដល់ឆ្នាំ២០១៦ នេះ គឺជាខួបលើកទី២៥។ យោងតាមការងារកសាងសន្តិភាព និងការការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាផងនោះ  ទើបលោកស្រីពុង ឈីវកេក ត្រូវបានរដ្ឋាភិបាល បារាំង សម្រេចប្រគល់មេដាយកិត្តិយសថ្នាក់ អស្សប្ញទ្ធិ ឡាឡេស្យុងដោនណឺរ “La Légion d’Honneur” កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៦កន្លងទៅ។

ដោយឡែកយោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេសសហប្រតិបត្តិការអន្តរ- ជាតិ បានឱ្យដឹងថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ទៅចូលរួមក្នុងវេទិកាភាពជាអ្នកដឹកនាំ អាស៊ាន លើកទី១៣ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៦ និងទី០៧ ខែសីហា ឆ្នាំ២០១៦ ហើយក្នុងឱកាស នោះ សម្តេចហ៊ុន សែន នឹងទទួលពានរង្វាន់ កិត្តិយស “សមិទ្ធផលអមតៈអាស៊ាន។

សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស សហប្រតិបត្តិការអន្តរជាតិ ដែលចេញផ្សាយ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ មានខ្លឹមសារ ថា “សម្តេចអគ្គមហាសេនាបតីនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ ទៅចូលរួមក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ាន លើកទី១៣ (The 13th ASEAN Leadership Forum)  ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៦ ដល់ ទី០៧ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តបតាមការអញ្ជើញរបស់ឯកឧត្តមតាន់ស៊្រី ម៉ៃឃិល យ៉ូស (Tan Sri Michael Yeoh) ប្រធានវេទិកាភាពជាអ្នកដឹកនាំអាស៊ាន និង ជានាយកប្រតិបត្តិនៃវិទ្យាស្ថានយុទ្ធសាស្ត្រ និង ភាពជាអ្នកដឹកនាំអាស៊ី។

គណៈប្រតិភូអមដំណើរ រួមមាន ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ លោកជំទាវម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តមប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិ ដោះស្រាយទាំស់ដីធ្លី ឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ- វត្ថុ ឯកឧត្តមអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងសមាជិករាជរដ្ឋាភិបាលកម្ពុជា ដទៃទៀត”។

សេចក្តីជូនព័ត៌មានដដែលបន្តថា ក្នុងឱកាស ចូលរួមក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ាន លើក ទី១៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងត្រូវបានផ្តល់កិត្តិយសដោយការ ផ្តល់ពានរង្វាន់សមិទ្ធផល អមតៈអាស៊ាន ដែល នឹងប្រគល់ជូនដោយឯកឧត្តមតាន់ស៊្រី ម៉ៃឃិល យ៉ូស (Tan Sri Michael Yeoh)ហើយបន្ទាប់ មក សម្តេចតេជោ នឹងថ្លែងសុន្ទរកថាពិសេស មួយ។

សូមបញ្ជាក់ថា ពានរង្វាន់ពិសេស និងមាន សារសំខាន់បំផុតនេះ ត្រូវបានផ្តល់ជូនប្រមុខ- រដ្ឋាភិបាល ដែលបានបម្រើការងារយូរជាងគេ ក្នុងអាស៊ាន។ គិតមកដល់ពេលនេះ មានឥរស្សជនកិត្តិយសតែ៣រូបប៉ុណ្ណោះ ដែលបានទទួល ពានរង្វាន់នេះ រួមមាន ឯកឧត្តមលី ក្វាន់យូ (Lee Kuan Yew)  អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី ឯកឧត្តមបណ្ឌិត មហាធៀ ម៉ូហាម៉េដ (Mahathir Mohamad) អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងព្រះអង្គម្ចាស់ស៊ុលតង់ ណាសរីន សាហ៍ (Sultan Nazrin Shah)នៃរដ្ឋប៉េរ៉ាត របស់ ប្រទេសម៉ាឡេស៊ី។

នៅក្នុងឱកាសស្នាក់នៅប្រទេសឡាវ សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន ក៏នឹងជួប ពិភាក្សាទ្វេភាគីជាមួយឯកឧត្តមបណ្ឌិតថងលូន ស៊ីសូលីត (Thongloun SISOULITH) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងជួបសម្តែងការគួរសម ជាមួយឯកឧត្តមប៊ុនញ៉ាង វរៈជីត (Bounnhang VORACHIT) ប្រធានរដ្ឋនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ””

 

 

RELATED ARTICLES