Tuesday, April 23, 2024
Homeព័ត៌មានជាតិផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់​ បង្ក្រាប​ក្រុម​ចោរ​ប្លន់​ផ្ទះ​វីង​​វេរ​លុយ​ ផ្អើល​ស្រុក​ស្អាង​

ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់​ បង្ក្រាប​ក្រុម​ចោរ​ប្លន់​ផ្ទះ​វីង​​វេរ​លុយ​ ផ្អើល​ស្រុក​ស្អាង​

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំនោមបក្សពួក៦នាក់ ត្រូវបានសមត្ថកិច្ចបាញ់ចំជើងស្ដាំមួយគ្រាប់ ខណៈពេលកម្លាំងចុះបង្ក្រាបមុខសញ្ញាចោរប្លន់ទូវីងនៅខេត្តកណ្ដាល ត្រូវបានបញ្ជូនមក ព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧យប់ថ្ងៃទី៤ ខែសីហា ត្រង់ចំនុចភូមិអូរក្រាវឃុំក្រាំងយ៉ូវ ស្រុកស្អាង (ព្រែកតូច) ខេត្តកណ្ដាល ។

fggffdgh
សកម្មភាពបង្រ្កាបក្រុមចោរប្លន់ និងឃាត់ខ្លួន

បើតាមសម្ដីរបស់សមត្ថកិច្ចបានអោយដឹងថាក្រោយពីកំណត់មុខសញ្ញាដឹងថា ក្រុមជនសង្ស័យខាងលើគឺជាក្រុមចោរប្លន់ទូវីងវេរលុយនៅតាមបណ្ដាខេត្តនិងក្រុង ហើយក្រុមនេះជាក្រុមចោរប្លន់យ៉ាងសកម្មដែលសមត្ថកិច្ចនៃនាយកដ្ឋានព្រហ្មទណ្ឌកំរិតធ្ងន់នៃក្រសួងមហាផ្ទៃបានធ្វើការតាមដានពីទីក្រុងភ្នំពេញតាំងតែពីម៉ោង២រសៀលមកម្ល៉េះ ហើយសមត្ថកិច្ចបានធ្វើការតាមដានក្រុមនេះរហូតដល់ចំនុចខាងលើពេលនោះក្រុមជនសង្ស័យបានជិះរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ័ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2S 2880មានគ្នា៦នាក់ ជិះនៅក្នុងរថយន្ត ពេលនោះក្រុមជនសង្ស័យបានធ្វើការបើករថយន្តឆ្វែលផ្ទះដូរលុយវីង និង វេរលុយមួយកន្លែងបានដែលធ្វើអោយកំលាំងសមត្ថកិច្ចរបស់ក្រសួងសំរេចចុះបង្ក្រាបភ្លាមៗនោះចំនុចខាងលើហើយពេលនោះជនសង្ស័យម្នាក់ក្នុងចំនោម៦នាក់បានធ្វើការរត់គេចខ្លួនធ្វើអោយសមត្ថកិច្ចបង្ខំចិត្តបាញ់ជនសង្ស័យម្នាក់នោះចំជើងខាងស្ដាំដើម្បីឃាត់ខ្លួនជនសង្ស័យម្នាក់នោះ ។

fvdhdfg
ចោរម្នាក់ដែលសមត្ថកិច្ចបាញ់បាក់ជើង កំពុងសង្រ្គោះនៅមន្ទីរពេទ្យ

បើតាមប្រភពដដែលបានបន្តថាជនសង្ស័យដែលត្រូវសមត្ថកិច្ចបាញ់ចំជើងមួយគ្រាប់នោះមានឈ្មោះ បិត តឿ ហៅ បិត ប៊ុនធឿន អាយុ36ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅប៉ោយប៉ែតទីពីរឈ្មោះ ធឹម ធឿន ហៅ ធា ទីបីឈ្មោះ ជា ពេជ្យ ហៅពេជ្យ ទីបួន ឈ្មោះ ម៉ន ខុន ហៅ ខុន ទីប្រាំឈ្មោះ អូន វន ហៅ វ៉ាត ហើយបច្ចុប្បន្នជនរងគ្រោះ៥នាក់ ត្រូវបាននាំខ្លួនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌកំរិតធ្ងន់នៃក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរដោយឡែកជនសង្ស័យម្នាក់ ដែលរងរបួសត្រូវគ្រាប់ចំជើងខាងស្ដាំបានត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសមះ ដើម្បីទទួលការព្យាបាលពីគ្រូពេទ្យ ៕

ddrgdssa
សមត្ថកិច្ចនាំជនសង្ស័យទៅឆែកបន្ទប់ជួល

fvbfdfgf

សោល វណ្ណៈ

 

RELATED ARTICLES