Saturday, April 20, 2024
Homeសន្ដិសុខសង្គមមេប៉ូលិស​ក្រុងភ្នំពេញ ​បញ្ជា​​ឃាត់​​ខ្លួន​ម្ចាស់រថយន្ដ​​​វាយ​​​​តា​​​​រ៉ឺម៉ក​​​​បាក់​​​​ដៃ​​ ​​

មេប៉ូលិស​ក្រុងភ្នំពេញ ​បញ្ជា​​ឃាត់​​ខ្លួន​ម្ចាស់រថយន្ដ​​​វាយ​​​​តា​​​​រ៉ឺម៉ក​​​​បាក់​​​​ដៃ​​ ​​

ភ្នំពេញ៖ ក្រោយមានការចេញផ្សាយលើបណ្ដាសារព័ត៌មានក្នុងស្រុកជាច្រើន ពាក់ព័ន្ធករណីបុរសជាម្ចាស់រថយន្ដម្នាក់ ដែលបានវាយបុរសចំណាស់ ជាអ្នករត់រ៉ឺម៉កកង់៣ បណ្ដាឲ្យបាក់ដៃ ព្រោះខឹងរឿងចតរ៉ឹម៉កមុខផ្ទះគាត់ បង្កឲ្យមានការរិះគន់យ៉ាងខ្លាំង ត្រូវបានលោក ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាផ្ទាល់ឲ្យសមត្ថកិច្ចជំនាញ ធ្វើការតាមឃាត់ខ្លួនជនបង្ក ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់ហាង «រតនរចនាម៉ូត» មកធ្វើការសាកសួរ និងបើកការស្រាវជ្រាវលម្អិតពីករណីនេះ ។

ប្រតិបត្តិការស្រាវជ្រាវនេះ ត្រូវបានដឹកនាំផ្ទាល់ដោយលោក សុង លី ស្នងការរង ទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវ និងតាមឃាត់ខ្លួនជនបង្កហេតុ ។

dvdgfd
បុរសចំណាស់ ដេកដួលលើចិញ្ជើមផ្លូវ ក្រោយត្រូវជនដៃដល់វាយបាក់ដៃ

គួររលឹកថា នៅវេលាម៉ោង ១០និ១០នាទីយប់ ថ្ងៃទី២៣ ខែសីហា នៅមុខផ្ទះយីហោ រតនៈរចនាម៉ូដ មានទទួលកាត់ដេរ លក់និងជួលសំលៀកបំពាក់ ស្ថិតនៅផ្លូវ២៧១ ភូមិ៦ ក្រុម៣៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានករណីបុរសជាអ្នករត់រ៉ឺម៉កម៉ូតូម្នាក់ គ្រាន់តែឈប់ម៉ូតូចតមុខផ្ទះគេបន្តិច ក៍ត្រូវម្ចាស់ផ្ទះយកដំបងមកវាយបណ្ដាលឲ្យបុរសរូបនោះរងរបួសបាក់ដៃខាងឆ្វេង បង្កឲ្យមានការភ្ញាក់ផ្អើល ។

fggffds
ក្រុមសង្រ្គោះ កំពុងជួយរុំរបួស និងដឹកជនរងគ្រោះ យកទៅព្យបាល

ជនរងគ្រោះដែលត្រូវគេវាយ មានឈ្មោះ  យឹម សុខខុន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ ស្នាក់នៅជិតបន្ទាយទួលក្រសាំង ភូមិយួន ឃុំលេខ១ ខេត្តកណ្តាល បានអោយដឹងថា មុនពេលកើតហេតុគាត់បានជិះរ៉ឺម៉កម៉ូតូត្រលប់មកពីដឹកម៉ូយវិញ ហើយគោលបំណងត្រលប់ទៅផ្ទះវិញនៅម្តុំទួលក្រសាំង ដោយធ្វើដំនើរតាមផ្លួវ ២៧១ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំនុចកើតហេតុ រូបគាត់បានឈប់ម៉ូតូរ៉ឺម៉កម៉ូតូនៅចំមុខផ្ទះកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់ អាយុជាង៣០ឆ្នាំ បានបើករថយន្តមួយគ្រឿងមិនស្គាល់ម៉ាក មកពីក្រោយ រួចហើយបានស៊ីផ្លេជាច្រើនដងឲ្យគាត់ចេញ  ពេលនោះរូបគាត់បានស្រែកឲ្យថា ហេតុអ្វីបានជាស៊ីផ្លេម៉េស គ្រាន់តែឈប់មុខផ្ទះមួយភ្លែតហ្នឹង ពេលនិយាយរូបគាត់បានបើករ៉ឺម៉កម៉ូតូទៅមុខបន្តិច ។ ខណៈពេលនោះដែរស្រាប់តែបុរសជាអ្នកបើករថយន្ត បានចុះពីលើរថយន្ត បើកទ្វារចូលទៅក្នុងផ្ទះយីហោ រតនៈរចនាម៉ូដ រួចបានយកដំបង ចេញមកក្រៅ រួចបានស្ទុះទៅវាយគាត់មួយដំបងចំដៃខាងឆ្វេង បណ្តាលឲ្យបាក់ដៃនិងហូរឈាម  ភ្លាមៗនោះជនបង្កបានយកដំបងទៅទុកក្នុងរថយន្ត រួចក៍បើករថយន្តចេញទៅបាត់ស្រមោល ។ ខណៈនោះដែរបុរសរងគ្រោះត្រូវបានអ្នកធ្វើដំណើរតាមផ្លូវជួយ សាកសួរនិងផ្តល់ដំណឹងទៅដល់សមត្ថកិច្ចមូលដ្ឋាន និងទំនាក់ទំនងទៅខាងរថយន្តសង្គ្រោះឲ្យមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ហៅពេទ្យរុស្ស៊ី ។

dsffdfds
មុខផ្ទះកើតហេតុ

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកមើលកន្លែង តែផ្ទះកើតហេតុបានបិទទ្វារផ្ទះស្ងាត់ឈឹងមិនហ៊ានចេញមកក្រៅនោះទេ ។ ដោយឡែករ៉ឺម៉កម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយទៅក្រុមគ្រួសារយកទៅផ្ទះ រួចថាចាំព្រឹកឡើង ឲ្យជនរងគ្រោះមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ត៍នគរបាលផ្សារដើមថ្កូវ  ៕

ណន រ៉ាត់

RELATED ARTICLES