Friday, April 19, 2024
Homeព្រឹត្តិការណ៍សង្គមសង្ឃ​ប៊ុត ប៊ុនតិញ បិណ្ឌ​បាត​សម្តេច​ហ៊ុន សែន សហ​ការ​ក្នុង​យុទ្ធ​នា​ការ​ដាំ​ដើម​ឈើ និង​ការ​ពារ​ព្រៃ

សង្ឃ​ប៊ុត ប៊ុនតិញ បិណ្ឌ​បាត​សម្តេច​ហ៊ុន សែន សហ​ការ​ក្នុង​យុទ្ធ​នា​ការ​ដាំ​ដើម​ឈើ និង​ការ​ពារ​ព្រៃ

ភ្នំពេញ ៖ ព្រះប្រធានអង្គការព្រះពុទ្ធសាសនា ដើម្បីសន្តិភាព និងជាស្ថាបនិកបណ្តាញព្រះសង្ឃ ឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានបិណ្ឌបាតស្នើសុំឱ្យសម្តេច- នាយករដ្ឋមន្ត្រីហ៊ុន សែន ប្រាប់ទៅមន្ត្រីថ្នាក់ ក្រោមរបស់រដ្ឋាភិបាល ជួយសហការជាមួយព្រះ- អង្គ ក្នុងការដាំដើមឈើ និងការពារព្រៃ ហើយ សម្តេចហ៊ុន សែន បានឆ្លើយតបជាវិជ្ជមាន ចំពោះការបិណ្ឌបាតរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ។

ថ្លែងចាប់អារម្មណ៍នៅក្នុងវេទិកាស្តីពី “ការ ការពារនិងអភិរក្សធនធានធម្មជាតិ” ក្រោម អធិបតីភាពសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៦ព្រះតេជគុណប៊ុត ប៊ុនតិញ ដែលសកម្មក្នុងកិច្ចការសង្គម បានលើកថា កន្លង មកនៅពេលព្រះអង្គដឹកនាំយុទ្ធនាការដាំដើមឈើ និងការពារព្រៃឈើ តែងមានការបង្កការ លំបាក និងខ្វះកិច្ចសហការពីអាជ្ញាធរខេត្តមួយ ចំនួន។ ដូច្នេះព្រះអង្គស្នើសម្តេចនាយករដ្ឋ- មន្ត្រីហ៊ុន សែន ប្រាប់ទៅមន្ត្រីថ្នាក់ក្រោម របស់រដ្ឋាភិបាល ជួយសហការជាមួយព្រះអង្គ ក្នុងការដាំដើមឈើជាក់ស្តែង កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅត្រូវអាជ្ញាធរ ខេត្តព្រះវិហារ បានឃាត់ព្រះកាយ ព្រះអង្គ និង ព្រះសង្ឃ៣អង្គទៀត នៅពេលដែលព្រះអង្គ និមន្តចេញដំណើរបន្តទៅអប់រំពលរដ្ឋឱ្យចេះ ការពារព្រៃឈើ និងចែកអាវយឺត ដែលសរសេរ ថា “ការពារព្រៃឡង់” ដោយសមត្ថកិច្ចអះអាង មិនបានជូនដំណឹងដល់អាជ្ញាធរ ជាមុន។

ព្រះតជគុណប៊ុត ប៊ុនតិញ មានពុទ្ធដីកា ថា  “អ្វីដែលបានបិណ្ឌបាតទៅកាន់ញោមនាយក រដ្ឋមន្ត្រីថ្ងៃនេះ រឿងថាតូចមួយទេ។ សុំធ្វើ យ៉ាងណាឱ្យអាជ្ញាធរថ្នាក់មូលដ្ឋានសហការតែ ប៉ុណ្ណឹង មិនបាច់ជួយអីទេ មិនបាច់ជួយជាអង្ករ ជាអីទេ ព្រោះពួកអាត្មាមានពួកញាតិញោម ជួយស្រេចហើយ។ …ប៉ុន្តែអ្វីដែលចាំបាច់បំផុត គឺការសហការល្អ យើងអាចទៅធ្វើកិច្ចការបាន។  បើដរាបការសហការនៅតែមានកម្រិតដូចតែ នៅឥឡូវនេះបេសកកម្មនៃការការពារព្រៃយើង  នៅតែបរាជ័យដដែល”។

ជាការឆ្លើយតបភ្លាមៗ ទៅនឹងសំណើ របស់ព្រះតេជគុណប៊ុត ប៊ុនតិញ សម្តេចនាយក- រដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់នៅក្នុងវេទិកា នោះថា អាជ្ញាធរមានសមត្ថកិច្ចនៅតាមមូល- ដ្ឋាននានា មិនត្រូវធ្វើការឃាត់ព្រះសង្ឃ ប៊ុត ប៊ុនតិញ បន្តទៀតទេ នៅពេលដែលព្រះអង្គ មានសកម្មភាពណាមួយទាក់ទងនឹងការការពារ បរិស្ថាន និងព្រៃឈើ។

សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ថា “សូមផ្តាំអាជ្ញាធរ! ព្រះអង្គប៊ុត ប៊ុនតិញ អត់មានត្រូវការឃាត់ខ្លួនទៀតទេណា៎! ត្រូវ ពិនិត្យវិស័យវឌ្ឍនភាព”។

សម្តេចនាយករដមន្ត្រីហ៊ុន សែន មាន ប្រសាសន៍បន្តថា “ខ្ញុំករុណាខ្ញុំ ឱ្យមតិបន្ថែម ទៅលើរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ ប្រសិនបើព្រះតេជគុណ ឬក៏អង្គការ ក្រៅរដ្ឋាភិបាលណាផ្សេងទៀត ត្រូវការកូនឈើ ដែលយើងមានសួនបណ្តុះកូនឈើយ៉ាងច្រើន  នោះ ចាំបាច់ត្រូវប្រគេនឬជួយផ្តល់ ធ្វើម៉េចឱ្យ ចូលរួមដាំដើមឈើ”។

ព្រះតេជគុណប៊ុត ប៊ុនតិញ មានថេរដីកា ប្រាប់អ្នកសារព័ត៌មានក្រោយពេលបញ្ចប់ការ ចូលរួមស្តាប់ក្នុងវេទិកា ស្តីពី “ការការពារ និង អភិរក្សធនធានធម្មជាតិ” នោះថា “ក្រោយពី បើកវេទិកានេះតទៅនឹងមានរឿងថ្មីដែលយើង អាចធ្វើបាន ពិសេសហើយ ដែលថ្នាក់ដឹកនាំរដ្ឋ ស្តាប់ពលរដ្ឋដូចថ្ងៃនេះ យើងអាចមានឱកាស ល្អក្នុងការការពារព្រៃ ដែលមិនមែនជាកម្មសិទ្ធិ របស់បុគ្គលណាទេ ជាកម្មសិទ្ធិរបស់ពលរដ្ឋខ្មែរ គ្រប់គ្នាបើកឱកាសឱ្យខ្មែរគ្រប់រូបចូលរួមធ្វើ គ្រប់គ្នា ពិតជាមានប្រសិទ្ធភាពបើមានឱកាស ស្តាប់យើងតទៅទៀត របាយការណ៍ដូចមិញ អាត្មាចុចចំរបាយការណ៍គេបោះបង្គោលដល់ កន្លែងណា គេធ្វើអីដល់កន្លែងណា អាត្មាហុច ឱ្យទៅនេះជារឿងពិសេស”។

ក្រៅពីទទួលសំណើព្រះតេជគុណប៊ុត- ប៊ុនតិញ ខាងលើ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានទទួលការសាងសង់ស្ពាន និង ផ្លូវទៅតំបន់អារ៉ែង ដែលមានចម្ងាយ១៨គីឡូ- ម៉ែត្រ តាមសំណើរបស់កញ្ញាធី សុវណ្ណថា ដើម្បី សម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋធ្វើ ដំណើរទៅវិញទៅមក នៅក្នុងតំបន់ ដោយ សម្តេចបានជំរុញឱ្យក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើ យ៉ាងណាត្រូវរៀបចំដើម្បីស្ថាបនាផ្លូវនិងស្ពាន ជូនពលរដ្ឋ ឱ្យបានឆាប់រហ័ស ហើយផ្លូវនេះ មិនមែនធ្វើសម្រាប់សម្រួលដល់អ្នកជំនួញដឹក ឈើនោះទេ គឺធ្វើសម្រាប់ដឹកភ្ញៀវទេសចរ និង សម្រួលដល់ប្រជាពលរដ្ឋ និងការព្យាបាលជំងឺ ផងដែរ។

-ជាមួយគ្នានោះដែរ សម្តេចនាយករដ្ឋ- មន្ត្រីហ៊ុនសែន  ក៏បានយល់ព្រមនូវសំណូមពរ ដែលសុំឱ្យមានការជួបប្រជុំរវាងរដ្ឋាភិបាល និង អង្គការពាក់ព័ន្ធ រវាង៣ខែម្តង ទាក់ទងទៅនឹង កិច្ចសហប្រតិបត្តិការនៃការការពារព្រៃឈើ និងបរិស្ថាន និងបានសម្រេចឱ្យមានជំនួបនេះ ជាមួយនាយករដ្ឋមន្ត្រី មួយឆ្នាំម្តងផងដែរ។ ជា- ពិសេសសម្តេចជំរុញឱ្យក្រសួងពាក់ព័ន្ធស្តាប់ ពាក្យពិត៣ខែម្តង ជាជាងស្តាប់ពាក្យកុហក៥ ឆ្នាំម្តង។

ពាក់ព័ន្ធការបង្ក្រាបបទល្មើសព្រៃឈើ និងនេសាទ សម្តេចហ៊ុន សែន បានលើកឡើង ថា កន្លងមកនេះ សមត្ថកិច្ចបង្ក្រាបបានតែ អាតូចតាច ឯអៅធំៗរួចខ្លួ។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បាន បង្គាប់ឱ្យជ្រើសរើសមន្ត្រីអនុរក្សព្រៃឈើបន្ថែម ៣០០នាក់ទៀត នៅក្នុងឆ្នាំ២០១៧ ដើម្បីពង្រឹង សកម្មភាពការពារព្រៃឈើ។ រំលឹកពីភាពឈឺ ចាប់រឿងការប្រមាថសម្តេចកិត្តិបណ្ឌិតនិងកូន ប្រុសសម្តេច លោកហ៊ុន ម៉ាណែត ជាកូនរបស់ លោកឡេ ដឹកថ មេដឹកវៀតណាម ដែលសម្តេច ថា នេះមិនមែនជាសិទ្ធបញ្ចញមតិនោះទេ។

លើសពីនេះទឿតដែរ សម្តេចហ៊ុន សែន ក៏បានព្រមានជាថ្មីថា នឹងមិនចុះហត្ថលេខាង លើកលែងទោសឱ្យលោកសម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ ដែលបានប្រមាថធ្ងន់ធ្ងរ ដល់សម្តេច និងក្រុមគ្រួសារ។

លើសពីនេះទៀតដែរ សម្តេចនាយករដ្ឋ- មន្ត្រីហ៊ុន សែន ក៏បានព្រមានជាថ្មីថា នឹងមិន ចុះហត្ថលេខាលើកលែងទោសឱ្យលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានប្រមាថ ធ្ងន់ធ្ងរដល់សម្តេច និងក្រុមគ្រួសារ។ សម្តេច ក៏ប្រកាសថា អត់មានការប្រគល់ដីសម្បទានដី សេដ្ឋកិច្ចទៅទៀតឡើយ។ សម្តេចក៏បានជំរុញ ឱ្យមន្ត្រីសហការជាមួយបរទេសជិតខាង ធ្វើ យ៉ាងណាកុំឱ្យទិញឈើខុសច្បាប់ពីឈ្មួញខិល ខូចនៅកម្ពុជា៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES