Thursday, March 28, 2024
Homeព័ត៌មានជាតិផ្គរលាន់​ឥត​ភ្លៀង មេបក្ស​អំណាច​ខ្មែរ ហៅ បក្ស​ប្រឆាំង “គីង្គក់​លក់​ថ្នាំ​ស្រែង”

ផ្គរលាន់​ឥត​ភ្លៀង មេបក្ស​អំណាច​ខ្មែរ ហៅ បក្ស​ប្រឆាំង “គីង្គក់​លក់​ថ្នាំ​ស្រែង”

ភ្នំពេញ ៖ ប្រធាបគណបក្សអំណាចខ្មែរ  លោកសួន សេរីរដ្ឋា បានលើកឡើងថា ប្រៀប ធៀបថា ការប្រកាសប្តេជ្ញារំដោះប្រទេសពី បរទេសឈ្លានពានរបស់មេបក្សប្រឆាំង គឺដូចជា “ផ្គរលាន់អត់ភ្លៀង” ព្រោះតែបានត្រឹមតែ និយាយ តែ៤អាណត្តិមកហើយធ្វើមិនបាន។ ដូច្នេះហើយ ទើបលោកហៅក្រុមមេដឹកនាំបក្ស ប្រឆាំងថាជាក្រុម “គីង្គក់លក់ថ្នាំស្រែង”។

លោកសួន សេរីរដ្ឋា បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី២២ ខែសីហា  ២០១៦ ថា វាគឺជា “ផ្គរលាន់ អត់ភ្លៀង” ដែលមេដឹកនាំបក្សសង្គ្រោះជាតិ ប្រកាសថា ខ្លួននឹងរំដោះប្រទេសខ្មែរ ចេញពីការឈ្លានពាន របស់បរទេស (យួន) នោះ ។ ធ្វើនយោបាយ  ជាមេដឹកនាំបក្សប្រឆាំង តាំងពីឆ្នាំ១៩៩៦ មក ម៉្លេះ គ្រាន់តែរំដោះខ្លួនឯងឱ្យគេចផុតពីស៊ីបន្លែ   និងផ្លែឈើយួន ធ្វើមិនបានផង។ ហើយគ្រាន់ តែអ្នកគាំទ្ររបស់ខ្លួនហៅពួកជនជាតិយួន  ថាជា យួន មិនឱ្យហៅផង ។ ខ្លាចយួន ហើយ ឱ្យអ្នកគាំទ្រខ្លួនហៅយួន ថា វៀតណាម ។ តើ មានសមត្ថភាពអីទៅដឹកនាំចលនានយោបាយ  ធ្វើនយោបាយរំដោះពលរដ្ឋ និងរំដោះប្រទេស ទាំងមូល ឱ្យរួចពីការឈ្លានពានរបស់យួន ?

បើមានសមត្ថភាព គឺអាចធ្វើបានតាំងពី  ២០ឆ្នាំមុនម៉្លេះ ពោលគឺតាំងពីភ្លាមៗ ថ្មីៗ បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ ខែតុលា ១៩៩១ មិនមែនមកស្រែក មក សន្យា មកអួតនៅពេលនេះទេ។ ក្រុមមេដឹកនាំ និងអ្នកនយោបាយកាកសំណល់ដែលសល់ តាំងពីឆ្នាំ១៩៩៣ មកនោះ គឺជាក្រុម ឪគីងគក់ ដើរលក់ថ្នាំស្រែង “ដែលម្តងស្រែកពពាយនាយ លក់របស់នេះ ម្តងស្រែកពពាយនាយលក់របស់  នោះ គ្មានធ្វើអ្វីមួយ ទាមទារអ្វីមួយឱ្យពិត ប្រាកដនឹងនទេ។ ពួកនេះគ្រាន់តែជា “ស្នំ នយោបាយ” របស់គណបក្សប្រជាជនកម្ពុជា  ដែលធ្វើនយោបាយបង្គ្រប់កិច្ច ស៊ីឈ្នួលចាញ់  និងជួយកំដរឆាកប្រជាធិបតេយ្យរបស់ពួកផ្តាច់- ការ ហើយជួយបង្គ្រប់ទឹកបន្តអំណាចឱ្យពួក-ផ្តាច់ការប៉ុណ្ណោះ។ ក្រៅពីធ្វើនយោបាយស្រែក កេងចំណេញពីទុក្ខលំបាករបស់ពលរដ្ឋនោះ  ពួកមេដឹកនាំនិងអ្នកនយោបាយកាកសំណល់ ពីឆ្នាំ១៩៩៣ទាំងនេះ មិនដែលមានគំនិត ដំណោះស្រាយ និងមិនដែលហ៊ានឈរដឹកនាំ ពលរដ្ឋខ្មែរ អ្នកគាំទ្រខ្លួនធ្វើការទាមទារអ្វី មួយឱ្យបានជោគជ័យទេ ។

បច្ចុប្បន្ន មេដឹកនាំបក្សនេះ និងអ្នក-នយោបាយក្នុងបក្សនេះ ក៏កំពុងរកស៊ីធ្វើជំនួញ ទិញ-លក់ជាមួយឈ្មួញយួន ក្នុងប្រទេសខ្មែរ  ប្រើផលិតផលយួន ស៊ីបន្លែ ផ្លែឈើ និងសាច់នាំ- ចូលពីយួនរាល់ថ្ងៃ ហើយក៏មិនដែលមានគំនិត អប់រំ នាំអ្នកគាំទ្រខ្លួនឱ្យផលិត ឱ្យដាំដុះ នាំ ផលិតផលខ្មែរចូលទីផ្សារខ្មែរឡើយ។ មេដឹកនាំ ផេះបែបនេះ រំដោះតែផេះចេញពីកណ្តាល ចង្ក្រានមិនបានផង!”។

តាមរយៈហ្វេសប៊ុកដដែល លោកសួន  សេរីរដ្ឋា បានសរសេរ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ថា “គណបក្សសង្គ្រោះជាតិប្រកាស ជំហរប្តឹងជនបរទេសដែលមានអត្តសញ្ញាណ-ប័ណ្ណខ្មែរខុសច្បាប់ ទៅ គ.ជ.ប និងទៅ តុលាការ រួចខាង  គ.ជ.ប ដែលជាស្ថាប័នបង្កាត់ពូជចេញ ពីបក្សសង្គ្រោះជាតិ និងបក្សប្រជាជនកម្ពុជា នោះ ប្រកាសគាំទ្រជំហរបក្សសង្គ្រោះជាតិ ហើយខាងវិទ្យុអាស៊ីសេរី (អាស៊ីម៉ាសេរី) នោះជួយបន្ទរឱ្យ !

នេះគឺ “អាភ្លើ” សហការណ៍ជាមួយ  “អាឆ្កួត” ហើយឱ្យ “អាឡប់” ជួយអួត ដើម្បី “ចម្លងជំងឺឆ្កួត” ឱ្យបានពេញមួយស្រុក ។

តាំងពីនៅជាគណបក្សសម រង្ស៊ី ជា  គណបក្សសិទ្ធិមនុស្ស រហូតមកដល់ លាបថ្នាំ ដូរឈ្មោះទៅជាយីហោ សង្គ្រោះជាតិនេះ ពួក មេដឹកនាំនិងអ្នកនយោបាយស៊ីឈ្នួលចាញ់មួយ ក្រុមនេះ បានចូលរួមបោះឆ្នោតបង្គ្រប់កិច្ច ៤  អាណត្តិហើយ រាប់ត្រឹមឆ្នាំ១៩៩៨ មក ។ ទី ១  សួរថា ៖ តើមានករណីមួយណាដែលប្តឹងទៅ  គ.ជ.ប និងប្តឹងទៅតុលាការហើយទទួលបាន លទ្ធផលជោគជ័យទេ? ទី ២ សួរថា ៖ តើក្នុង នាមជាគណបក្សនយោបាយ ដែលមិនមែនជា  ស្ថាប័នជំនាញរបស់រដ្ឋាភិបាល បក្សនយោបាយ មួយនេះ មានលទ្ធភាពឬមានអំណាចមួយណា ដែលបញ្ជាក់ថា អត្តសញ្ញាណប័ណ្ណដែលក្រសួង- មហាផ្ទៃចេញឱ្យជនបរទេសនោះប្រើ វាជា អត្តសញ្ញាណប័ណ្ណខុសច្បាប់ ?

ខ្ញុំ សួន សេរីរដ្ឋា សូមប្រកាសឱ្យជនរួម- ជាតិខ្មែរគ្រប់និន្នាការគណបក្សនយោបាយ មិនថាបងប្អូនគាំទ្រគណបក្សណា ឬគ្រោង-បោះឆ្នោតជូនគណបក្សណាទេ តែពេលនេះ  លើកនេះ បងប្អូនខ្មែរទាំងអស់ ត្រូវរួមគ្នាប្រើ អំណាចខ្មែរ  ទប់ស្កាត់នឹងរារាំង ឱ្យខាងតែបាន កុំឱ្យជនជាតិយួន ដែលជាជនជាតិឈ្លានពាន ទាំងនោះ មកចុះឈ្មោះបោះឆ្នោតបានឱ្យសោះ  ទោះបីជាពួកនោះមានកាន់អត្តសញ្ញាណប័ណ្ណ  និងមានសៀវភៅគ្រួសារខ្មែរក៏ដោយ។ ទប់-ស្កាត់ រារាំងជនបរទេស ជនជាតិយួនឈ្លានពាន ទាំងនោះ មិនឱ្យចុះឈ្មោះបោះឆ្នោតបាន វាជា កាតព្វកិច្ចរួមរបស់បងប្អូនជនរួមជាតិខ្មែរ !  ទប់ស្កាត់បានហើយ រារាំងបានសម្រេចហើយ  ពេលបងប្អូនជនរួមជាតិខ្មែរចេញទៅបោះឆ្នោត សូមបោះឆ្នោតតាមឆន្ទៈ !

សូមជនជាតិខ្មែរ កុំរង់ចាំគណបក្សណា  ប្តឹងឱ្យ គ.ជ.ប ឬតុលាការ ដោះស្រាយរឿង  ជនជាតិយួន មកចុះឈ្មោះបោះឆ្នោតនោះ។ វាគ្មានលទ្ធផលទេ ព្រោះវាជាល្ខោននយោបាយ បង្គ្រប់កិច្ច ដែលពួកគណបក្សស៊ីឈ្នួលចាញ់ លេងសម្តែងមកដដែលៗ ៤អាណត្តិហើយ”៕

RELATED ARTICLES