Friday, March 29, 2024
Homeព័ត៌មានជាតិរកឃើញ​ភ្លុក​ដំរី​ជា​ច្រើន​ដើម​ លាក់​ក្នុង​​ទូ​កុង​តឺន័រ​ នៅ​កំពង់​ផែ​ព្រះសីហនុ ​

រកឃើញ​ភ្លុក​ដំរី​ជា​ច្រើន​ដើម​ លាក់​ក្នុង​​ទូ​កុង​តឺន័រ​ នៅ​កំពង់​ផែ​ព្រះសីហនុ ​

ខេត្ដព្រះសីហនុ៖ ភ្លុកដំរីជាច្រើនដើម មានទម្ងន់ជិត១តោន ដែលក្រុមឈ្មួញបាននាំពីបរទេស ចូលមកកាន់កម្ពុជា តាមច្រកកំពង់ផែក្នុងព្រះសីហនុ  ដោយខុសច្បាប់ ។

ហេតុការណ៍ចុះពិនិត្យនឹងរកឃើញភ្លុកដំរីជាច្រើនដើមខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នេះ ដឹកនាំដោយតំណាងអយ្យការសាលាដំបូងខេត្ដ និងមានការសហចូលរួមពីមន្រ្ដីគយ និងកម្លាំងប្រដាប់អាវុធជាច្រើននាក់ផងដែរ ។

fvbfngfb
ទូកុងតឺន័រដែលលាក់ភ្លុកដំរី

បើតាមលោក គិន លី ប្រធានទីស្នាក់ការគយកំពង់ផែអន្តរជាតិ  ក្រុងព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា ទូកុងតឺន័រដែរលាក់បង្កប់ភ្លុកដំរីនេះ រួមជាមួយទូកុងតឺន័រផ្សេងទៀត ដែលលួចដឹកបង្កបភ្លុកដំរី ត្រូវបានបង្ក្រាប កាលពីដើមឆ្នាំ២០១៤មកម្ល៉េះ ដោយក្រុមជនល្មើស បានទុកចោលនៅកំព់ងផែ ទើបនៅព្រឹកនព កម្លាំងសមត្ថកិច្ច រួមទាំងជំនាញពាក់ព័ន្ធ បានសហការគ្នា បើកប្រតិបត្តិការឆែកឆេរមើលតែម្តង ។

fbgfdg

ពាក់ព័ន្ធនឹងលទ្ធផលដែលរកឃើញ មន្រ្ដីជំនាញចុះត្រួតពិនិត្យបានឲ្យដឹងថា ក្រោយឆែកឆេរចប់សព្វគ្រប់ ក្រុមយើងខ្ញុំ នឹងរៀបចំធ្វើសន្និសីទកាសែត ជម្រាបជូននារសៀលថ្ងៃនេះ ៕

ddsgsd

RELATED ARTICLES