Friday, April 19, 2024
Homeព័ត៌មានអន្តរជាតិរុស្ស៊ីដកយន្ត ហោះចម្បាំង ចេញពីមូលដ្ឋាន ទ័ពអាកាសអុីរ៉ង់

រុស្ស៊ីដកយន្ត ហោះចម្បាំង ចេញពីមូលដ្ឋាន ទ័ពអាកាសអុីរ៉ង់

រុស្ស៊ី៖ អ្នកនាំពាក្យ ក្រសួងការបរទេស រុស្ស៊ីលោក Igor Konashenkov បានអះអាង កាលពីថ្ងៃច័ន្ទ ថារុស្ស៊ីបាន ដកយន្តហោះ ចម្បាំងរបស់កងទ័ព ជើងអាកាស ខ្លួនចេញពី មូលដ្ឋានទ័ព អាកាស Hamadan របស់អ៊ីរ៉ង់ដែលសម្រាប់ បម្រើ ឲ្យការវាយ ប្រហារក្នុង ប្រទេស ស៊ីរី។

លោក Konashenkov បានឲ្យ ដឹងនៅក្នុង សេចក្តី ថ្លែងការណ៍ថាថ្មីៗ នេះយន្តហោះ ចម្បាំងទាំង អស់របស់ កងទ័ពជើង អាកាសដែលមានពាក់ព័ន្ធក្នុង ប្រតិបត្តិការប្រយុទ្ធ ក្នុងប្រទេស ស៊ីរីគឺស្ថិត ក្នុងនៅលើទឹកដីរបស់ សហព័ន្ធរុស្ស៊ី។ មូលដ្ឋានបន្ថែមទៀត ដោយយន្ត ហោះចម្បាំង រុស្ស៊ីនឹងត្រូវបាន ធ្វើឡើង ស្របតាមកិច្ចព្រមព្រៀង ទ្វេភាគីជាមួយ អ៊ីរ៉ង់និងផ្អែកលើ ស្ថានការណ៍ក្នុង ប្រទេសស៊ីរី។

កាលពីពេលថ្មីៗ នេះរដ្ឋាភិបាល អ៊ីរ៉ង់បានថ្លែងថា រុស្ស៊ីបានបញ្ឈប់ការប្រើប្រាស់ មូលដ្ឋាននេះសម្រាប់ បម្រើឲ្យប្រតិបត្តិការ យោធាក្នុង ប្រទេស៊ីរី ហើយ។

គួរបញ្ជាក់ថាចាប់ ផ្តើមតាំងពីថ្ងៃ១៦សីហា មក យន្តហោះ ទម្លាក់គ្រាប់បែក រុស្ស៊ីបានហោះ ហើរចេញពី មូលដ្ឋានទ័ពអាកាស Hamadan ដែលស្ថិតក្នុង តំបន់ភាគខាងលិ ចអ៊ីរ៉ង់៣ថ្ងៃជាប់ៗ គ្នាដើម្បីវាយ ប្រហារកំទេចគោល ដៅនានារបស់ពួក ភេរវករក្នុង ប្រទេសស៊ីរី។

RELATED ARTICLES