Friday, March 29, 2024
Homeព័ត៌មានជាតិសម្តេច​​ក្រុម​​ព្រះ បើក​​កិច្ច​​ប្រជុំ​​ថ្នាក់​​ដឹក​នាំ​​ហ៊្វុន​​ស៊ិន​​ប៉ិច

សម្តេច​​ក្រុម​​ព្រះ បើក​​កិច្ច​​ប្រជុំ​​ថ្នាក់​​ដឹក​នាំ​​ហ៊្វុន​​ស៊ិន​​ប៉ិច

ភ្នំពេញ ៖ ព្រះប្រធានគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានបើកកិច្ចប្រជុំថ្នាក់ដឹកនាំគណបក្ស ដើម្បី រៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ការបោះ- ឆ្នោតក្រុមប្រក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ ២០១៧ នាពេលខាងមុខ ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុង ព្រះនាមជាព្រះប្រធានគណបក្ស បានចំណាយ ពេល២ថ្ងៃ គឺពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ យាងបើកកិច្ចប្រជុំថ្នាក់ដឹកនាំកំពូល និងគណៈកម្មាធិការប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច ទាំង២៥រាជធានី-ខេត្ត នៅទីស្នាក់ការកណ្តាល គណបក្ស ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ ចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តីទី៤ ឆ្នាំ២០១៧ នាពេល ខាងមុខ ដែលនឹងមានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងច្រើន រួមមានគណបក្ស ប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណ- បក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែររួបរួម- ជាតិ គណបក្សអំណាចខ្មែរ និងគណបក្សយុវជន កម្ពុជា ជាដើម។

ការកោះប្រជុំថ្នាក់ដឹកនាំគណបក្សហ៊្វុន- ស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានធ្វើឡើងក្រោយពេលដែលគណបក្ស បាន ចេញសេចក្តីបញ្ជាក់បំភ្លឺជុំវិញមជ្ឈដ្ឋាននយោ- បាយលើកឡើងថា ដោយសារការចែកអំណាច របស់របស់គណបក្សហ៊្វុនស៊ិនប៉ិច នៅឆ្នាំ១៩៩៣ ទើបធ្វើឱ្យរាស្ត្ររងទុក្ខវេទនា។

អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និង ជាអ្នកនាំពាក្យ លោកញេប ប៊ុនជិន បាន បញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ថា នៅក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃ នោះ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ក្រៅពី មានបន្ទូលណែនាំដល់ថ្នាក់ដឹកនាំគណបក្ស ទាំងអស់ នូវគោលការណ៍សំខាន់ៗ ព្រះអង្គ ក៏ រំលឹកដល់ជោគជ័យរបស់គណបក្ស និងមូល- ហេតុនៃការចែកអំណាចនៅឆ្នាំ១៩៩៣ ផង ដែរ។

លោកញេប ប៊ុនជិន មានប្រសាសន៍ថា “មែនទែនទៅ យើងប្រជុំ២ថ្ងៃ មានន័យថា ថ្នាក់ដឹ់កនាំ គណៈកម្មាធិការនាយក ហើយនិង អគ្គរងនៃគណបក្ស ព្រមទាំងអ្នកទទួលខុសត្រូវ តាមខេត្តទាំងអស់២៥ខេត្ត-ក្រុងហ្នឹង មកហ្នឹង ដើម្បីស្តាប់នូវព្រះបន្ទូលនៃសម្តេចក្រុមព្រះ  ដាក់គោលនយោបាយ ដាក់បទបញ្ជា ជំរុញដល់ សមាជិក-សមាជិកា ក៏ដូចជាប្រជាពលរដ្ឋដែល នៅក្នុងភូមិនីមួយហ្នឹង ទៅចុះឈ្មោះបោះឆ្នោត ហើយជាពិសេស សមាជិកគណបក្សហ៊្វុនស៊ិនប៉ិច ណាដែលនឹងត្រូវរៀបចំខ្លួនទៅឈរជាបេក្ខភាព នៃក្រុមប្រឹក្សាឃុំ-សង្កាត់ហ្នឹង ត្រូវចុះចំឈ្មោះ បោះឆ្នោតនៅនឹងកន្លែងឃុំរបស់ខ្លួនឱ្យបាន។ ហើយពិធីបន្តមកទៀត ព្រះបានជម្រាបជូន នយោបាយសង្ខេបរបស់គណបក្សហ៊្វុនស៊ិនបិច ថា បានធ្វើអ្វីខ្លះបម្រើជាតិ? ព្រះអង្គមាន បន្ទូលថា មិនមែនដូចគេថាទេ ដោយសារតែ ការចែកអំណាចហ្នឹងហើយបានយើងមានស្គាល់ ដុល្លារ មានហោះហើរលើអាកាសអីបាន គ្រប់ គ្រាន់ មានន័យថា ហ៊្វុនស៊ិនបិច ជាគ្រឹះមួយ ហើយដែលសង់ផ្ទះបាននោះ…៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES