Friday, March 29, 2024
Homeបច្ចេកវិទ្យាSamsung ​នឹង​ចេញ​ស្មាត​ហ្វូន​ខ្នាត​មធ្យម​មាន​អាថ៌កំបាំង​ប្រស្រី​ភ្នែក

Samsung ​នឹង​ចេញ​ស្មាត​ហ្វូន​ខ្នាត​មធ្យម​មាន​អាថ៌កំបាំង​ប្រស្រី​ភ្នែក

បន្ទាប់ពីផលិតផល លំដាប់ខ្ពស់ គំរូ Galaxy ខ្នាតមធ្យម អាចត្រូវបានក្រុមហ៊ុនផលិត បំពាក់បច្ចេកវិទ្យាអាថ៌កំបាំងប្រស្រីភ្នែក សុវត្ថិភាពជាង ។

នៅព្រឹត្តិការណ៍ Unpacked 2016, Samsung បានដាក់តាំងបង្ហាញ Galaxy Note 7 ជាមួយម៉ូឌុលស្កេនប្រស្រីភ្នែក ។ ក្រុមហ៊ុនកូរ៉េឲ្យដឹងថា ក្រុមហ៊ុនបានចំណាយពេលជាង៣ឆ្នាំ ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យានេះ និងតាមទ្រឹស្តីនោះ វាសុវត្ថិភាពបំផុតក្នុងចំណោមប្រព័ន្ធជីវសាស្ត្រ ឧទាហរណ៍ដូចជាស្នាមម្រាមដៃជាដើម ។

នៅពេលអនាគត Samsung នឹងកាត់បន្ថយការចំណាយលើការផលិត ដើម្បីនាំមុខងារស្កេនប្រស្រីភ្នែកដាក់ចូលក្នុងផលិតផលខ្នាតមធ្យម ដើម្បីលើកកម្ពស់សុវត្ថិភាពនៅលើឧបករណ៍ Android និងនាំបច្ចេកវិទ្យានេះទៅដល់អ្នកប្រើប្រាស់ ។

សព្វថ្ងៃ ក្រុមហ៊ុនទូរស័ព្ទចល័តធំបំផុតពិភពលោកកំពុងពិចារណាការអនុញ្ញាតឲ្យអ្នកអភិវឌ្ឍន៍ផ្នែកទន់ ប្រើប្រាស់ប្រព័ន្ធអាថ៌កំបាំងប្រស្រីភ្នែក តាមរយ: API ។ Samsung បន្តចរចាជាមួយបណ្តាធនាគារអំពីសមត្ថភាពអនុវត្តកិច្ចព្រមព្រៀងមានតម្លៃខ្ពស់ ប្រើប្រាស់យន្តការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរបស់ប្រស្រីភ្នែក ។

នៅលើទូរស័ព្ទ Galaxy Note 7 មុខងារអាថ៌កំបាំងថ្មីរបស់ Samsung ធ្វើសកម្មភាពប្រសិទ្ធភាពគួរសម ល្បឿនស្គាល់លឿន ។ ក៏ប៉ុន្តែក្រុមហ៊ុនក៏កត់សម្គាល់ឃើញដែរថា ម៉ូឌុលស្កេនប្រស្រីភ្នែកអាចរកឃើញយឺតជាង ឬមិនប្រើបានក្នុងលក្ខខណ្ឌខ្វះពន្លឺ អ្នកមានពាក់វ៉ែនតា ៕

ដោយ: តូច រំលឹក

 

RELATED ARTICLES