Friday, April 19, 2024
Homeព័ត៌មានជាតិបាញ់​សម្លាប់​បុរសម្នាក់ នៅស្រុកកណ្តាលស្ទឹង សមត្ថកិច្ច​មិន​ទាន់​មាន​តំរុយ​

បាញ់​សម្លាប់​បុរសម្នាក់ នៅស្រុកកណ្តាលស្ទឹង សមត្ថកិច្ច​មិន​ទាន់​មាន​តំរុយ​

ខេត្ដកណ្តាលៈ តាំងពីល្ងាចម៉ិញ រហូតមកដល់ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ សមត្ថកិច្ចនគរបាលខេត្តកណ្តាល នៅពុំទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះក្នុងករណីបាញ់សម្លាប់នៅស្រុកកណ្តាលស្ទឹង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចសាលាសំណាក់រង្វង់មូលភូមិកោះខ្នុរ ស្ថិតក្នុងភូមិសាស្ត្រភូមិភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ។

មន្ត្រីនគរបាលខេត្តកណ្តាលបានឲ្យដឹងថា សាកសពជនរងគ្រោះនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ជនរងគ្រោះមានអាយុប្រមាណ៤០ឆ្នាំ ទំនងជាជនជាតិចិន ត្រូវបានជនល្មើសបាញ់ចំនួន៤គ្រាប់លើដងខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រខេត្តកណ្តាល សហការជាមួយជំនាញបច្ចេកទេសក្រសួងមហាផ្ទៃ ចុះធ្វើកោសល្យវិច្ច័យលើសាកសពជនរងគ្រោះបន្ថែមទៀត ខណៈដែលសាកសពជនរងគ្រោះត្រូវបានយកមកតម្កល់នៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។

fdsfhfds
រថយន្ដដែលសមត្ថកិច្ចរឹតអូសបាន

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះរថយន្តម៉ាកគា ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ2AK-7925 ជាមួយមនុស្ស២ទៅ៣នាក់ទៀតឆ្វែលចុះឡើងនៅម្តុំទីតាំងកើតហេតុ ខណៈពេលមានភ្លៀងធ្លាក់ជនរងគ្រោះនិងមនុស្ស២នាក់ទៀតបាននាំគ្នាចុះពីរថយន្តចូលទៅអង្គុយនិយាយគ្នានៅក្នុង សាលាសំណាក់រង្វង់មូលភូមិកោះខ្នុរ ។ មួយសន្ទុះក្រោយមកក៏ឮសម្លេងផ្ទុះប្រមាណ៤ទៅ៥គ្រាប់ ទើបប្រជាពលរដ្ឋជិតខាងនាំគ្នាឆោឡោស្រាប់តែឃើញរថយន្ត ដែលជនរងគ្រោះ បើកយ៉ាងលឿនឆ្ពោះទៅខេត្តតាកែវ រីឯជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម ។

ក្រោយពីមានហេតុការណ៍កើតឡើងប្រជាពលរដ្ឋបានរាយការណ៍ ប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋាន ហើយសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងបានទំនាក់ទំនងទៅសមត្ថកិច្ចស្រុកបាទីខេត្តតាកែវ រហូតឈានដល់ដកហូតរថយន្តម៉ាកគា ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ2AK-7925 នៅក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ គ្រាដែលអ្នកបើកបរបានរត់គេចខ្លួនប្លុងរថយន្តចោលនៅក្បែរចិញ្ចើមផ្លូវជាតិលេខ២ ។

dgfdhngf
ជនរងគ្រោះ ដែលត្រូវជនមិនស្គាល់មុខបាញ់សម្លាប់

សមត្ថកិច្ចនគរបាលខេត្តកណ្តាលនិយាយថា ប្រសិនបើសមត្ថកិច្ចស្គាល់អត្តសញ្ញាណជនរងគ្រោះ សមត្ថកិច្ចនឹងឈានដល់ឃាត់ខ្លួនជនល្មើសក្នុងករណីបាញ់សម្លាប់នេះ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ រកអត្តសញ្ញាណជនរងគ្រោះ ដើម្បីឈានដល់ឃាត់ខ្លួនជនល្មើសយកមកចាត់ការតាមច្បាប់ ៕

សិលា

RELATED ARTICLES