Friday, April 26, 2024
Homeព័ត៌មានជាតិស៊ី​នំ​ហើយ​ឲ្យ​លុយ​អត់​គ្រប់ ឈ្លោះ​ប្រកែក​គ្នា​ផ្អើល​ខាង​កើត​ផ្សារ​អូឡាំពិក​

ស៊ី​នំ​ហើយ​ឲ្យ​លុយ​អត់​គ្រប់ ឈ្លោះ​ប្រកែក​គ្នា​ផ្អើល​ខាង​កើត​ផ្សារ​អូឡាំពិក​

ភ្នំពេញ៖ ស្រ្តីម្នាក់ឈ្លោះជាមួយបុរសជនបរទេសផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចដោយសារតែខឹង ជនជាតិបរទេសស៊ីនំហើយឲ្យលុយអត់គ្រប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង៦និង១០នាទីព្រលប់ថ្ងៃទី០៨ ខែ សីហា នៅចំណុចខាងកើតផ្សារអូឡាំពិក តាមផ្លូវ១៩៣កែង២៩៨ សង្កាត់អូឡាំពិក ខណ្ឌចំការមន ។

ស្រ្តីម្នាក់វ័យប្រហែល២៧ឆ្នាំ មុខររបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោង២ រំលងអធ្រាត្រឈានចូលថ្ងៃទី០៦ ខែសីហា ខ្លួនបានទៅលេងក្លឹបហាតស្ថិតនៅសង្កាត់ផ្សារ ថ្មី៣ ខណ្ឌដូនពេញ ខណៈពេលចេញពីក្លឹបវិញបានជួបនឹងជនបរទេសម្នាក់ ដោយបាន និយាយចរចាត្រូវរ៉ូវគ្នាក្នុងតម្លៃ៥០ដុល្លារ ។

ប្រភពដដែលបន្តទៀតថា បន្ទាប់ពីចរចាត្រូវគ្នាហើយក៏បានជិះរ៉ឺម៉កម៉ូតូទៅដេកនៅបន្ទប់ ជួលរបស់ជនជាតិបរទេសស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន លុះព្រឹកឡើង ម៉ោង៥ទៀបភ្លឺក៏ស្រ្តីនោះបានសុំលុយដើម្បីត្រឡប់ទៅផ្ទះវិញ តែបុរសជនបរទេសអោយ តែ២៥ដុល្លាសហរដ្ឋអាមេរិក គឺមិនគ្រប់ តែបុរសនោះបានប្រាប់ថាអស់លុយរាយហើយ យកប៉ុណ្ណឹងសិនទៅទុកលេខទូរស័ព្ទអោយគាត់ចាំទូរស័ព្ទរក ។ រហូតដល់ល្ងាចថ្ងៃកើតហេតុជន ជាតិបរទេសខាងលើបានទូរស័ព្ទហៅមកយកលុយ ដោយប្រាប់ឲ្យជិះម៉ូតូឌុបមកអស់ចំនួន ២ម៉ឺនរៀល លុះមកដល់ហើយមិនអោយលុយហើយថែមទាំងហៅទៅម្តងទៀត តែរូបគាត់មិនព្រមទៅ បែរជាជនជាតិបរទេសនិយាយថាបើមិនព្រមទៅជាមួយគាត់ទេគឺមិនឲ្យលុយ ទៀតទេ ធ្វើឲ្យមានការឈ្លោះប្រកែកគ្នាផ្អើលដល់អ្នករត់ម៉ូតូឌុបនិងសមត្ថកិច្ចចុះមកសួរនាំតែម្ដង ។

នគរបាលប៉ុស្តិ៍អូឡាំពិកបានប្រាប់ថា ការផ្អើលឆាឡានេះដោយសារតែស្រ្តីខ្មែរបានទៅដេកជាមួយបុរសជនបរទេសមិនដឹងថាជនជាតិអ្វីទេរួច ពេលបើកប្រតិបត្តិការរួចហើយឲ្យលុយអត់គ្រប់ទើបបង្កឲ្យមានការឈ្លោះប្រកែកផ្អើលមនុស្សម្នាចោមរោម ។

ចុងក្រោយបានសំរបសំរួលដោយស្រ្តីខាងមិនទារលុយដែលនៅសល់២៥ដុល្លានោះទេ គ្រាន់តែសុំលុយចំនួន ២ម៉ឺនរៀល ពីជនបរទេស ដើម្បីជិះម៉ូតូឌុបត្រលប់ទៅវិញហើយក៏មានបុរសខ្មែរយើងបានបកប្រែទៅប្រាប់ជនបរទេសនោះរួច ក៏ជនបរទេសឲ្យ២ម៉ឺនរៀល ដើម្បីបញ្ចប់ត្រឹមនិងរួចបំបែកផ្លូវរៀងៗខ្លួនទៅ ៕

គួន ចំរើន

 

RELATED ARTICLES