Thursday, April 18, 2024
Homeតារាខ្មែរសុខ ដែន ថា គូដណ្ដឹងវ៉ាន់ នីឡា មិនប្រចណ្ឌ

សុខ ដែន ថា គូដណ្ដឹងវ៉ាន់ នីឡា មិនប្រចណ្ឌ

នៅចុងឆ្នាំ២០១៦នេះ តារាក្បាច់គុណដែលធ្លាប់តែមានប្រវត្តិកម្សត់ លោកសុខ ដែន លែងកម្សត់ដូចមិនទៀតហើយ ព្រោះរាសីឡើងត្រូវប៉ាន់ ទាំងពីរច្រកតែម្ដង គឺជាតារាសម្ដែងផង ជាអ្នកដឹកនាំរឿងផង ទើបធ្វើឲ្យលោកសុខ ដែន មានជីវភាពបានធូរធារមួយកម្រិត។ ថ្មីៗនេះដែរ តារាត្រូវប៉ាន់ខាងវាយទាត់ធាក់រូបនេះ ទើបតែថតបញ្ចប់រឿង ”លត់ដែកថែប” របស់ផលិតកម្ម I love film ទៀតផង ដែលឈុតចុងក្រោយ គឺជិះដំរីនៅខេត្តមណ្ឌុលគិរី។
តារាដែលក្បាច់គុណដែលជាប្រធានក្លឹបសិល្បៈ សុខ ដែន ផងនោះ បានឲ្យដឹងថាក្នុងនាមជាតួសម្ដែងផង អ្នកដឹកនាំខ្លួនឯងផងនោះ ខ្លួនមានជំនឿចិត្តថារឿង ”លត់ដែកថែប” ដែលបោះទុនជាង៣ម៉ឺនដុល្លានោះ នឹងមានការគាំទ្រពីទស្សនិកជនជាមិនខាន។

សុខ ដែន ថ្លែងថា ”រឿងហ្នឹងទើបតែថតចប់កាលពីពេលថ្មីៗហ្នឹង គឺប្រើពេល១ខែ ហើយឥឡូវយើងកំពុងតែកាត់ត ដោយសម្រិតសម្រាំង ដែលអាចនឹងដាក់បញ្ចាំងនៅចុងឆ្នាំ២០១៦ ឬដើមឆ្នាំ២០១៧នេះ ហើយក្នុងនាមជាអ្នកសម្ដែងផង ដឹកនាំផង ខ្ញុំជឿជាក់ថា រឿងហ្នឹងនឹងប្លែកអារម្មណ៍ បងប្អូនជាមិនខានឡើយ ព្រោះយើងមានក្រមការងារល្អ តារាសម្ដែងល្បីចូលរួមសម្ដែង…”។

1936368_1063495700377981_6243942436014242357_n
វ៉ាន់ នីឡា និងគូដណ្តឹង

រឿង ”លុតដែកថែប” គឺតួឯកប្រុសលោកសុខ ដែន ប៉ះស្រីក្មេងតារាកំប្លែង នាងវ៉ាន់ នីឡា ដែលតារាក្បាច់គុនរូបនេះ ក៏មានសម្ដែងឈុតឱបថើបកូនតាវិុចទ័រ នៅចំពោះមុខគូដណ្ដឹងនាង ដែលតាមស្អិតនោះទៀតផង។
ឆ្លើយតបសំណួរថា តើលោកសុខ ដែន ដែលឱបថើបស្រីក្មេង វ៉ាន់ នីឡា មានភ័យខ្លាចគូដណ្ដឹងនាងពេញចិត្តដែរទេ អ្នកលេងក្បាច់គុនរូបនេះ និយាយដោយមិនបង្អង់ថា ”មិនមានការប្រចណ្ឌអី ពីគូដណ្ដឹងគាត់ទេ ព្រោះគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ ហើយវ៉ាន់នីឡា ជាតារាដែលចេះគោរពពេលវេលាបានល្អទៀតផង។ ក្រោយថតរឿង ”លត់ដែកថែប” នេះចប់ ខ្ញុំក៏ត្រៀមថតរឿងថ្មី និងដឹកនាំរឿងមួយទៀតដែរ។ ចំណែកខ្ញុំថតរឿង ”ហ្លួងព្រះស្ដេចកន” នោះនៅមិនទាន់ចប់ទេ”៕

maxresdefault

Sok-Den1
សុខ ដែន ពេលថតខារ៉ាអូខេជាមួយកុល ដាវី
RELATED ARTICLES