Saturday, April 20, 2024
Homeព័ត៌មានជាតិសង្សារ​ស្រវឹង​មក​សុំ​លុយ ​ប្រុស​ស្នេហ៍​ផ្ទុះ​កំហឹង​វ៉ៃ​ប៉ោង​មុខ​

សង្សារ​ស្រវឹង​មក​សុំ​លុយ ​ប្រុស​ស្នេហ៍​ផ្ទុះ​កំហឹង​វ៉ៃ​ប៉ោង​មុខ​

ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹងជោក ក៏បានដើរទៅសុំលុយពីបុរសជាសង្សារ លុះពេលនិយាយទៅកាន់ប្រុសស្នេហ៍ ស្អុយមាត់ធំក្លិនស្រាហួង ធ្វើឲ្យបុរសជាសង្សារផ្ទុះកំហឹង ក៏ស្ទុះមកដាល់នារីរងគ្រោះ ទាំងកំរោល បណ្ដាលឲ្យបែកមាត់ ប៉ោងភ្នែកជាំខ្មៅ រងរបួសធ្ងន់ ។ ហេតុការណ៏នេះបានកើតឡើង កាលពីវេលាម៉ោង០៨ និង២០នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ទោ ម៉ូ លីដា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ហេតុការណ៏ហិង្សាដោយចេតនាខាងលើនេះ បង្កឡើងដោយបុរសឈ្មោះ ថន វៃ អាយុ ២៨ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុ ចំណែកស្រ្តីរងរបួសឈ្មោះ ទិត្យ សំរួន អាយុ ២៨ឆ្នាំ រស់នៅភូមិ-សង្កាត់ជាមួយគ្នា ហើយជនបង្ក និងជនរងរបួសជា(សង្សារនិងគ្នា) ។

លោកនាយការិយាល័យបន្តថាជនបង្កបានធ្វើសកម្មភាពវាយទៅលើសង្សាររបស់ខ្លួនដោយដៃ ខណៈសង្សាររបស់ខ្លួនរងរបួសរូបនេះទៅសុំលុយ គ្រាដែលផឹកស្រាស្រវឹង ហើយនិយាយមកលើខ្លួនធុំក្លិនមាត់ស្អុយកើតទៅជារឿងក្តៅក្រហាយ ដាល់យកៗតែម្តង។

លោកបន្តទៀតថា ស្រ្តីរងរបួសជាសង្សារ ក្រោយកើតហេតុ មិនបានអត់អោនប្រណីដល់សង្សារមានចិត្តសាហាវព្រៃផ្សៃខាងលើនេះទេ នាងក៏បានមកដាក់ពាក្យបណ្ដឹងប្ដឹងទាមទារសំណងថ្លៃព្យាបាលជំងឺនិងចាត់ការតាមនីតិវិធី ទើបកម្លាំងរបស់លោកបានឃាត់ចាប់បុរសបង្កជាសង្សារ យកមកបំពេញតាមបែបបទ នៅវេលាម៉ោង២និងរសៀលថ្ងៃទី១៣ ខែសីហា ជាថ្ងៃបន្ទាប់ ហើយកំពុងបន្តនីតិវិធីនិងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ៕

RELATED ARTICLES