Wednesday, April 24, 2024
Homeបច្ចេកវិទ្យាSony ​និង ​Panasonic ​នឹង​​លក់​ TV​ 8K​ នៅ​​ឆ្នាំ​​២០២០

Sony ​និង ​Panasonic ​នឹង​​លក់​ TV​ 8K​ នៅ​​ឆ្នាំ​​២០២០

ក្រុមហ៊ុនជប៉ុន២ កំពុងសហការគ្នា អភិវឌ្ឍន៍ចរន្តទូរទស្សន៍ មាន Resolution លំដាប់ខ្ពស់ស្មើ៤ដងស្តង់ដារ 4K និងគ្រោងចេញលក់មុន Olympic Tokyo 2020 ។
ក្នុងកិច្ចខិតខំប្រឹងប្រែងដណ្តើមមកវិញនូវទីតាំងលើទីផ្សារទូរទស្សន៍ ក្រុមហ៊ុន Sony និង Panasonic ប្រកាសថានឹងផ្តោតទៅលើបណ្តាផលិតផលលំដាប់ខ្ពស់ គួរឲ្យចាប់អារម្មណ៍គឺចរន្ត ទូរទស្សន៍ 8K ។ អេក្រង់ 8K នៅហៅថា Super Hi-Vision មាន resolution ស្មើ៤ដងនៃស្តង់ដារ 4K Ultra HD ឬស្មើ១៦ដងនៃទូរទស្សន៍ Full HD 1.080p ។
ក្នុងពេលនោះ ស្ថានីយទូរទស្សន៍ NHK របស់ជប៉ុនបានប្រកាសយ៉ាងក្លាហានថា នឹងផ្សាយព្រឹត្តិការណ៍កីឡា Olympic Tokyo 2020 តាមស្តង់ដារ 8K ។ បញ្ហាប្រឈមគឺទាមទារឲ្យមានកម្រិតបញ្ជូនយ៉ាងធំ ដូច្នេះចាំបាច់ត្រូវស្ថាបនាបច្ចេកវិទ្យា streaming video និងបច្ចេកទេសបង្ហាប់ថ្មី ។
ក្រុមហ៊ុន Sony និង Panasonic សុទ្ធតែមានផ្នែកវីដេអូជំនាញវិជ្ជាជីវ: នឹងរួមជាមួយ NHK អភិវឌ្ឍន៍មាតិកា ក៏ដូជាឧបករណ៍សមស្របជាមួយស្តង់ដារ 8K ។ អ្នកប្រើប្រាស់នឹងមានឱកាសរីករាយជាមួយវីដេអូយ៉ាងច្បាស់ រូបភាពកំពូលពិតជាមួយ resolution ខ្ពស់ជាងទាំងរោងល្ខោននាពេលសព្វថ្ងៃនេះទៅទៀត ។ ក៏ប៉ុន្តែច្បាស់ណាស់ មាតិកា 4K នៅមិនទាន់ពេញនិយមនោះ 8K នឹងកាន់តែជួបការលំបាក ទោះបី៤ឆ្នាំខាងមុខ ។
នៅប្រទេសជប៉ុន NHK បានចាក់ផ្សាយការធ្វើតេស្តមាតិកា Olympic Rio 2016 មួយចំនួន តាមស្តង់ដារ 8K ។ រួមជាមួយនោះ Sharp គឺជាក្រុមហ៊ុនដំបូងលក់ TV 8K ជាមួយម៉ូដែល ៨៥អ៊ីញ តម្លៃ ១៣០.០០០ដុល្លារ ៕
ដោយ: តូច រំលឹក

RELATED ARTICLES