Wednesday, April 24, 2024
Homeព័ត៌មានជាតិតាអាចារ្យ​តណ្ហា​ក្រាស់​ ! ល្បួង​ក្មេង​ស្រី​រំលោភ​ជាង​១០​ដង​ ទើប​បែក​ការណ៍​

តាអាចារ្យ​តណ្ហា​ក្រាស់​ ! ល្បួង​ក្មេង​ស្រី​រំលោភ​ជាង​១០​ដង​ ទើប​បែក​ការណ៍​

ខេត្ដកណ្ដាល៖ តាអាចារ្យតណ្ហាក្រាស់ម្នាក់ ត្រូវកម្លាំងនគរបាលស្រុកកោះធំ ធ្វើការឃាត់ខ្លួនយោងតាមពាក្យបណ្ដឹងរបស់ក្មេងស្រីម្នាក់ ពីបទរួមភេទជាមួយអនីតិជន ជាង១០លើកមកហើយ ទើបតែបែកការណ៍ ។ ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចវត្តពោធិ៍បាន ភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ។

កុមារីរងគ្រោះ  មានអាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យឃាត់ខ្លួន មានឈ្មោះ វ៉ាំង សៅ ភេទ ប្រុស អាយុ៧៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ គណៈកម្មការវត្តពោធិ៍បាន ។

ប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា កន្លងមក នៅក្នុងអំឡុងថ្ងៃមិនចាំ ក្នុងខែ មករា ឆ្នាំ ២០១៦ វេលាម៉ោងប្រមាណ០៩.០០ នាទី ព្រឹក ក្មេងស្រីរងគ្រោះ បានទៅរៀននៅសាលាបឋមសិក្សាពោធិ៍បានដូចសព្វដង ។ ពេលនោះ នាងស្រេកទឹក បានទៅសុំទឹកឈ្មោះ វ៉ាំង សៅ(ជនសង្ស័យ) និងជាគណៈកម្មការវត្តពោធិ៍បាន រួចឈ្មោះ វ៉ាំង សៅ ក៏បានឲ្យទឹក និង នំ ទៅហូប ។ក្រោយពីញ៉ាំទឹក និងនំរួច ឈ្មោះ វ៉ាំង សៅ ក៏បាននាំកុមារី ចូលទៅក្នុងបន្ទប់របស់ខ្លួនក្នុងវវត្តពោធិ៍បាន ហើយបានធ្វើសកម្មភាព អោបថើបរាងកាយនាង និងបានរួមភេទជាមួយនាងរហូតបានសម្រេច។ ក្រោយពីធ្វើសកម្មភាពរួចឈ្មោះ វ៉ាំង សៅ បានអោយលុយទៅក្មេងស្រី រងគ្រោះចំនួន៣.០០០៛ និងហាមមិនឲ្យនិយាយរឿងនេះប្រាប់ឪពុកម្ដាយនាងនោះទេ ។ លុះក្រោយមកនៅរាល់ពេលដែលជនសង្ស័យបានជួបនិងក្មេងស្រីរងគ្រោះ គឺតែងតែឲ្យនំនែកទៅនាង រួចក៏ល្បួងនាងយកទៅរួមភេទនៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន និងជួនកាលនៅក្នុងព្រៃខាងមុខវត្តពោធិ៍បាន។ ដោយជនសង្ស័យបានធ្វើសកម្មភាពរួមភេទជាមួយកុមារី នេះបានសម្រេច ជាង ១០ លើកមកហើយគឺចាប់តាំងពីខែមករា ឆ្នាំ ២០១៦ រហូតដល់អំឡុងខែ កក្កដា ឆ្នាំ ២០១៦ មកម្លេះ លុះនៅថ្ងៃមិនចាំក្នុងពាក់កណ្ដាលខែ កក្កដា ឆ្នាំ ២០១៦ កុមារីរងគ្រោះបានលួចយកលុយជនសង្ស័យ វ៉ាំង សៅ ចំនួនជាង ៣០០.០០០៛ ហើយត្រូវបានជនសង្ស័យដឹង និងបានមកប្រាប់ដល់លោកគ្រូបង្រៀនប្រចាំថ្នាក់របស់កុមារីរងគ្រោះ ទើបមានការបែកធ្លាយរឿងហេតុដែលឈ្មោះ វ៉ាំង សៅ បានរួមភេទជាមួយកុមារី នេះឡើង។ លុះនៅថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៦ ឪពុកកុមារីរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ។

ក្រោយពីទទួលបានបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចជំនាញ បានធ្វើការសាកសួរ ស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យឈ្មោះ វ៉ាំង សៅ យកមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ។ តាមចម្លើយសារភាពរបស់ជនសង្ស័យ វ៉ាំង សៅ បានឆ្លើយរៀបរាប់ប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពរួមភេទជាមួយកុមារី រងគ្រោះ បានសម្រេច ជាង ១០ លើកមកហើយប្រាកដមែន ។ដោយក្នុងមួយលើកៗគឺខ្លួនតែងតែឲ្យប្រាក់ពី ៣.០០០៛ ទៅ ១០.០០០៛ ដល់កុមារី រងគ្រោះ រៀងរាល់ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី ៕

សិលា

 

RELATED ARTICLES