Thursday, April 25, 2024
Homeព័ត៌មានអន្តរជាតិប៉ូលិសថៃ កំណត់អត្តសញ្ញាណ បុរសម្នាក់ជា ជនសង្ស័យ ក្នុងការបំផ្ទុះគ្រាប់បែក

ប៉ូលិសថៃ កំណត់អត្តសញ្ញាណ បុរសម្នាក់ជា ជនសង្ស័យ ក្នុងការបំផ្ទុះគ្រាប់បែក

ថៃ៖ ប៉ូលិសថៃ លើកឡើងថា ពួកគេបា នឃាត់ខ្លួនជន សង្ស័យដែលជា បុរស ម្នាក់តាមដីកាចា ប់ខ្លួនពាក់ ព័ន្ធនិង ការបំផ្ទុះ គ្រាប់បែក និងវាយប្រហារ ដោយការលួច ដុតអគារផ្សេងៗដែល បណ្តាលឲ្យមនុស្ស ស្លាប់៤នាក់និងរបួស មួយចំនួនកាល ពីសប្តាហ៍មុន។

អ្នកនាំពាក្យ ប៉ូលិស លោក Krisana Pattanacharoen បានប្រកាស កាលពី ថ្ងៃសុក្រ ថាតាមដីកា មួយនេះបាន បញ្ជាក់ យ៉ាងច្បាស់ ក្នុងការចាប់ខ្លួនបុរសម្នាក់ឈ្មោះ Ahama Lengha ដោយសំអាង លើភស្តុតាង ជាក់លាក់ ដែលជន នេះមានជាប់ ពាក់ព័ន្ធទៅនឹង ករណីវាយ ប្រហារក្នុង បណ្តាខេត្តមួយ ចំនួនកាលពី ថ្ងៃ១១និង១២សីហា។

លោក Ahama ជាប់សង្ស័យ ទៅនឹងការរៀប ចំគម្រោងបំផ្ទុះ គ្រាប់បែកក្នុង ស្រុកឆ្នេរសមុទ្រ Patong ខេត្តភូកេត ដែលជាគោល ដៅទេស ចរណ៍ដ៏ពេញនិយមមួយ។ ជនសង្ស័យ Ahama ជាអ្នកមក ពីខេត្តណា រ៉ាត់ធីវ៉ាត់ ដែល ស្ថិតក្នុង ចំណោមខេត្ត ភាគខាង ត្បូងគេបង្អស់ ៣របស់ប្រទេសថៃ ដែលធ្លាប់បាន ប៉ះទង្គិចគ្នា រវាងក្រុមកុបកម្មមូស្លីម ដែលជាអ្នក បំបែកខ្លួននិងកង កម្លាំងរដ្ឋាភិបាលកាល ពីឆ្នាំ ២០០៥។

ដោយឡែករដ្ឋាភិបាល មិនប្រាកដថា ក្រុមណាមួយ ដែលខ្លួនជឿជាក់ ថាទទួលខុស ត្រូវចំពោះការវាយ ប្រហារនេះ ប៉ុន្តែអ្នកវិភាគ សង្ស័យ ថាពួកគេបាន អនុវត្តតាមក្រុមអ្នក បំបែកខ្លួនភាគ ខាងត្បូង។

RELATED ARTICLES