Saturday, April 20, 2024
Homeកីឡាអន្ដរជាតិសមា​ជិក​ថ្មី​រ​​ប​ស់​ក្លឹប​​ Dortmund​ សម្រាប់​រដូវកាល​ ២០​១៦​​-២០​១៧​

សមា​ជិក​ថ្មី​រ​​ប​ស់​ក្លឹប​​ Dortmund​ សម្រាប់​រដូវកាល​ ២០​១៦​​-២០​១៧​

សម្រាប់រដូវកាលថ្មី ២០១៦-២០១៧ នេះ ក្លឹបបាល់ទាត់Dortmund បានចំណាយលុយជាង ១២២លានដុល្លារ ទិញកីឡាករឆ្នើមៗចំនួន ៨រូបដើម្បីមកពង្រឹងក្លឹបក្នុងការដណ្តើមយកជើងឯក  ។

កីឡាករខ្សែការពារ André Schürrle ទិញមកពីក្លឹប Wolfsburg តម្លៃជាង៣៣លានដុល្លារ ។ កីឡាករខ្សែបម្រើ Mario  Gotze  ទិញមកពីក្លឹប Bayern តម្លៃ២៤លានដុល្លារ ។

កីឡាករខ្សែការពារ Raphael Guerreiro ទិញមកពីក្លឹបបាល់ទាត់Lorient តម្លៃជាង ១៣ លានដុល្លារ។ កីឡាករ ខ្សែបម្រើតួកគីEmre Mor ទិញមកពី ក្លឹបបាល់ទាត់ដាណឺម៉ាកNordsjelland តម្លៃជាង៨លានដុល្លារ ។ កីឡាករ ខ្សែបម្រើ Serbastian Rode ទិញមកពីក្លឹបបាល់ទាត់អាល្លឺម៉ង់ Bayern តម្លៃជាង១៣ លានដុល្លារ។ ខ្សែការពារ Marc Bartra ទិញមកពីក្លឹបបាល់ទាត់អ្នកមានបុណ្យ Barcelona  តម្លៃជាង ៩លានដុល្លារ។ ខ្សែបម្រើក្រុមជ្រើសជាតិអេស្ប៉ាញ Mikel Merino ទិញមកពីក្លឹបបាល់ទាត់ Osasuna   តម្លៃជិត ៤លានដុល្លារ និងកីឡាករខ្សែបម្រើ Ousmane ទិញមកពីក្លឹបបាល់ទាត់បារាំង Rennes តម្លៃជាង១៨លានដុល្លារ។

ដោយ៖ ហេង ដេត

RELATED ARTICLES