Thursday, March 28, 2024
Homeបច្ចេកវិទ្យាគ្រោះ​ថ្នាក់​មើល​មិន​ឃើញ​របស់​ពោង​សុវត្ថិ​ភាព​ចំពោះ​ក្មេង​តូច

គ្រោះ​ថ្នាក់​មើល​មិន​ឃើញ​របស់​ពោង​សុវត្ថិ​ភាព​ចំពោះ​ក្មេង​តូច

ពោងសុវត្ថិភាព ត្រូវបានរចនាឡើង ដើម្បីការពារមនុស្សពេញវ័យ និងកាន់តែមានគ្រោះ ថ្នាក់ជាង ពេលត្រូវបានបូមកាន់តែតឹង ។ ប្រសិនបើពោងសុវត្ថិភាពដាក់ទាបពេកនោះ ពេលមានការបុកទង្គិចកើតឡើង ក្មេងមានគ្រោះថ្នាក់ត្រូវថប់ដង្ហើមឬរងរបួស ដោយ សារកម្លាំងប៉ះពាល់របស់ពោងសុវត្ថិភាពក្នុងដំណើរការផ្ទុះឡើង ។

ប្រសិនបើក្មេងក្នុងផ្ទះរបស់អ្នកមានអាយុតិចជាង១២ឆ្នាំ មិនត្រូវដាក់គេឲ្យអង្គុយនៅជួរ កៅអីខាងមុខឡើយ ប្រសិនបើប្រព័ន្ធពោងសុវត្ថិភាពនៅកំពុងបើក។ ប្រសិនបើក្មេង មានអាយុច្រើនជាង១២ឆ្នាំ ហើយគេចង់អង្គុយនៅជួរកៅអីខាងមុខនោះ ការយកចិត្ត ទុកដាក់គឺត្រូវរុញកៅអីរបស់ក្មេងទៅផ្នែកខាងក្រោយកាន់តែឆ្ងាយកាន់តែល្អ ។
ប្រសិនបើរថយន្តត្រូវបានបំពាក់ពោងសុវត្ថិភាពចំហៀងនៅកៅអីជួរខាងមុខ ហើយអ្នកមិនអាចបិទវាបាននោះ អ្នកមិនត្រូវដាក់ក្មេងឲ្យអង្គុយនៅជួរកៅអីខាងមុខឡើយ ៕

ដោយ: តូច រំលឹក

RELATED ARTICLES