Friday, March 29, 2024
Homeបច្ចេកវិទ្យាវិធីសាស្ត្របើករថយន្ត អំឡុងពេល​​មានគត៌ឲ្យ មានសុវត្ថិភាព

វិធីសាស្ត្របើករថយន្ត អំឡុងពេល​​មានគត៌ឲ្យ មានសុវត្ថិភាព

សុវត្ថិភាពនិងរថយន្ត៖ ប្រសិន ជាអ្នកកំពុង រំពឹងថា នឹងសម្រាល កូនក្នុងពេលដ៏ខ្លី ខាងមុខ អ្នកអាច កើតមានក្តីបារម្ភលើកត្តា ថាតើវា មានសុវត្ថិភាពកម្រិតណា ខណៈ ខ្លួនអ្នកនៅតែបន្ត បើករថយន្ត តទៅទៀត។ ខាងក្រោមនេះ គឺជាសំណួរ-ចម្លើយទូទៅមួយ ចំនួនសម្រាប់ ទុកក្នុងចិត្តដើម្បី ជួយសម្រួលដល់ ការបើកបរអំឡុង ពេលមានគត៌៖

តើវាពិតជាមិនមាន សុវត្ថិភាព មែនដែរទេក្នុងការបើកបរ ពេលមានផ្ទៃពោះ?
មិនពិតទេ អ្នកគឺមានសុវត្ថិភាព យ៉ាងពេញលេញក្នុង ការបើកបរនៅពេល កំពុងពពោះ ប្រសិន ជាអ្នកមានអារម្មណ៍ជឿ ជាក់គ្រប់គ្រាន់ ក្នុងការធ្វើបែបនេះ។ ការធ្វើដំណើរ ផ្លូវឆ្ងាយអាច មានផាសុកភាព តិចជាងនេះហើយអ្នកនឹងចាំបាច់ ត្រូវកែឬសារេកៅអី អង្គុយឲ្យស្រួល តាមស្ថានភាព របស់អ្នក ប៉ុន្តែវានៅតែ មានសុវត្ថិភាពដរាបណាអ្នកអាច ជាន់ហ្វ្រាំង និងកាច់ចង្កូត ដោយពុំមាន ការរំខាន។

តើខ្ញុំគួរតែបន្តពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពដែរទេ?

ពិតជាត្រឹមត្រូវ ហើយគឺ ត្រូវពាក់វាជានិច្ចកាល អ្នកគួរតែបើកបរ ដោយពាក់ខ្សែ ក្រវ៉ាត់សុវត្ថិភាព ថ្វីបើវា មានផាសុកភាព តិច ជាងធម្មតាក៏ ដោយ។ មានតែស្ថិត ក្នុងលក្ខខណ្ឌពិសេស ឬខុសប្លែកពី ធម្មតាប៉ុណ្ណោះ គឺលើកលែងតែ អ្នកបើកបរម៉ូតូ ដែលមិនពាក់ ខ្សែក្រវ៉ាត់ សុវត្ថិភាព ។

តើវាមានសុវត្ថិភាពដែរទេក្នុងការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព?

ពិតណាស់ ការពាក់ខ្សែក្រវ៉ាត់ សុវត្ថិភាពមិន គួរផ្តល់ផល អាក្រក់ដល់អ្នកឬ កូនក្នុងផ្ទៃ របស់អ្នក ឡើយ។ អ្នកចាំបាច់ត្រូវ តែពាក់វាឲ្យ បានត្រឹមត្រូវជានិច្ចព្រោះ វាជាកត្តាសំខាន់បំផុត។ពោលគឺអ្នក ជំនួសការពាក់ វាត្រង់ក្បាលពោះមកក្រោម ពោះនឹងរឹត បន្តឹងតាមដែល អាចធ្វើទៅបាន ដើម្បីធានា បានថាសម្ពាធ មួយចំនួនមិនប្រឆាំងឬប៉ះទង្គិចនិង ផ្ទៃពោះអ្នក។

តើពោងខ្យល់សុវត្ថិភាពមិនមានសុវត្ថិភាពមែនទេ?

អ្នកជំនាញបានយល់ ស្របថាពោងខ្យល់ការ ពារសុវត្ថិភាពគឺមិន មែនមិនមាន សុវត្ថិភាពនោះទេ ហើយមិនគួរជាក្តីបារម្ភចំពោះអ្នក បើកយានយន្ត ដែលមានផ្ទៃពោះ នោះឡើយស្របពេល ដែលពោងទាំង អស់នោះ ការពារក្បាលគាត់ពីដំណើរ ដែលឈាន ទៅដល់ការប៉ះ ទង្គិចរងរបួស។ ថាតើអ្នកគឺជា អ្នកស្ត្រីពពោះ ឬអត់នោះ វាគឺជារឿងសំខាន់ មួយដែលអ្នក មិនគួរអង្គុយ នៅជិតពេក និងចង្កូតនោះ ឡើយ ព្រោះ វាអាច នាំឲ្យរងរបួសប្រសិនជាពោង ខ្យល់ផ្ទុះឡើង ខណៈរថយន្ត ជួបគ្រោះថ្នាក់ ដោយចៃដន្យ។

ស្របពេលដែល ពោងផ្ទុះឡើងសូម ចងចាំថាវា នឹងផ្លាស់ទីកៅអី ទៅក្រោយហើយ វាបានផ្អៀងឬផ្ទុះ បុកចេញមកដោយ រក្សាគម្លាត មួយចំនួន ធៀបនិងចង្កូត រថយន្ត។

2

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES