Friday, April 19, 2024
Homeបច្ចេកវិទ្យាToyota​ Camry ​2016 ​តម្លៃ​ចាប់​ពី ​៤០.២០០​ដុល្លារ

Toyota​ Camry ​2016 ​តម្លៃ​ចាប់​ពី ​៤០.២០០​ដុល្លារ

Camry នៅប្រទេសថៃ មានការធ្វើឲ្យប្រសើរឡើង ទាំង៦ស៊េរី ជាមួយការលម្អិត ផ្នែកខាងក្នុងមួយចំនួន មានតម្លៃចាប់ពី ៤០.២០០ដុល្លារដល់ ៥៣.១៦០ដុល្លារ ។

Toyota ឧទ្ទេសនាមស៊េរីលើកកម្ពស់ឆ្នាំ២០១៦ នៅប្រទេសថៃ ជាមួយការធ្វើឲ្យប្រសើរឡើងតិចតួចមួយចំនួន និងការលៃតម្រូវតម្លៃលក់ ។

ស៊េរី Camry 2.5G មានសំណាញ់រ៉ាឌីយ៉ាទ័រ និងកញ្ចក់មើលក្រោយពណ៌ខ្មៅ ផ្លិតទឹកស្វ័យប្រវត្តិ ។ ឧបករណ៍កម្សាន្តនៅខាងក្នុងមានក្បាលចាក់ DVD ប្រព័ន្ធសំឡេង JBL Edge Tech មានឧបករណ៍បំពងសំឡេងចំនួន១២ ។

ស៊េរី Camry 2.0G មានសំណាញ់រ៉ាឌីយ៉ាទ័រពណ៌ខ្មៅ កៅអីអ្នកបើកបរ និងកញ្ចក់មើលក្រោយចងចាំទីតាំង កញ្ចក់លៃតម្រូវស្វ័យប្រវត្តិពេលថយរថយន្ត ។

Camry 2.0G Extremo មានដាក់បញ្ចូលឧបករណ៍កីឡានៅតួរថយន្ត ដូចជាយ៉ាន់លោហធាតុ ១៧អ៊ីញ បំពង់ស៊ីម៉ាំងស្ព័រ ។ ដៃចង្កូតស្ព័រ ក្បាលចាក់ DVD ប្រព័ន្ធសំឡេង JBL Green Edge Tech មានឧបករណ៍បំពងសំឡេង១២ ការតភ្ជាប់ Bluetooth ជាមួយទូរស័ព្ទ ។

Camry Hybrid 2.5HV Premium និង 2.5HV Navigator អាចប្រើប្រាស់សាំងអេតាណុល E20 ។ សំណាញ់រ៉ាឌីយ៉ាទ័រ និងចង្កៀងអ័ព្ទ LED ពណ៌ខ្មៅ ។ លេខដៃស្រោបស្បែក ប្រព័ន្ធសំឡេង JBL Green Edge មានឧបករណ៍បំពងសំឡេង១២ ។ បច្ចេកវិទ្យាត្រួតពិនិត្យសម្ពាធកង់ ពោងសុវត្ថិភាពចំនួន៩ ។

Toyota Camry គឺជាគំរូរថយន្តជោគជ័យរបស់ក្រុមហ៊ុនជប៉ុននៅប្រទេសថៃ ។ ការលក់រថយន្តសរុបនៅទីផ្សារប្រទេសនេះពីចន្លោះឆ្នាំ ១៩៨១-២០១៥ បានជិត ១៦,៣លានគ្រឿង ៕

ដោយ: តូច រំលឹក

 

RELATED ARTICLES