Thursday, March 28, 2024
Homeព័ត៌មានអន្តរជាតិទើបចរចា មិនដល់២សប្តាហ៍ ផងផ្ទុះអាវុធថ្មី ទៀតស្លាប់ ទាហាន១២នាក់

ទើបចរចា មិនដល់២សប្តាហ៍ ផងផ្ទុះអាវុធថ្មី ទៀតស្លាប់ ទាហាន១២នាក់

ព័ត៌មានទាន់ហេតុការណ៍បំផុត

ហ្វីលីពីន៖ យោងតាម ប្រភពពីយោធា ឲ្យដឹងថា ទាហានរដ្ឋាភិបាល១២នាក់ ត្រូវបានសម្លាប់ និង៥នាក់ទៀត រងរបួសនៅក្នុងការ ប្រយុទ្ធគ្នាមួយ ជាមួយនិងពួកស កម្មប្រយុទ្ធ អាប៊ូសាយ៉ាស ក្នុងខេត្ត ស៊ូលូ នៃភាគខាងត្បូងប្រទេស ហ្វីលីពីនកាលពីរសៀល ថ្ងៃច័ន្ទ ដើម្បីសប្តាហ៍នេះ។

អ្នកនាំពាក្យ ទីបញ្ជាការយោធា Western Mindanao លោក Filemon Tan បានថ្លែងថាការវាយប្រហារថ្មីចុង ក្រោយនេះបាន កើតឡើងនៅរង្វង់ ម៉ោង៤និង៣០នាទី រសៀលដែល ជាប់ពាក់ព័ន្ធនិង កងទ័ពថ្មើរជើង របស់កងវរសេនាតូច ទី៣៥ក្នុងទីក្រុង Patikul ។

លោក Tan បានថ្លែងថាការ វាយប្រហារបាន ប្រើពេល រហូតដល់ក្នុង រង្វង់ម៉ោង៦ល្ងាច។ លោកបាន បន្តទៀតថា ការប៉ះទង្គិចគ្នា នេះបាននាំឲ្យមានអ្នក ស្លាប់និងរបួស មួយចំនួនដែល មិនអាចកំណត់ បានចំពោះភាគី ខាងក្រុមឧទ្ទាម។ការផ្ទុះអាវុធ ជាមួយយោធា នេះបានកើត ឡើងបន្ទាប់ពីមាន ការសម្លាប់ បុរសអាប៊ូសាយ៉ាស ២១នាក់ក្នុង ការប៉ះទង្គិចគ្នា មួយកងទ័ពកាល ពីថ្ងៃ ព្រហស្បត្តិ៍និង ថ្ងៃសៅរ៍ក៏កើត ឡើងក្នុងក្រុង Pakitkul ដែរ។ ក្នុងនោះទាហាន១៧ នាក់បានរង របួសក្នុងការ ប្រយុទ្ធគ្នានេះ។

គួររំលឹកផងដែរ ថាកាលពី ពេលថ្មីៗនេះទី ភ្នាក់ងារព័ត៌មាន NTB បានចេញ ផ្សាយថារដ្ឋាភិបាល ហ្វីលីពីននិងពួកឧទ្ធាម ក្នុងប្រទេស បានយល់ព្រម ចូលតុចរចា តែមិន ដល់៣សប្តាហ៍ ផងបែរជាមាន ករណីផ្ទុះអាវុធ កើតឡើង ជាថ្មីម្តង ទៀតរវាងកង ទ័ពរដ្ឋាភិបាល និងពួក ឧទ្ទាម អាប៊ូសាយ៉ាស ។

RELATED ARTICLES