Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិអាមេរិក ពង្រាយឧទ្ធម្ភាគចក្រ ប្រយុទ្ធ វាយអាស៊ីសនៅលីប៊ី

អាមេរិក ពង្រាយឧទ្ធម្ភាគចក្រ ប្រយុទ្ធ វាយអាស៊ីសនៅលីប៊ី

ព័ត៌មានទាន់ហេតុការណ៍

អាមេរិក៖ មន្ត្រីក្រសួង ការពារជាតិមួយរូប បានឲ្យដឹង កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក បានចាប់ ផ្តើមប្រើ ប្រាស់ឧទ្ធម្ភាគចក្រចម្បាំង ដើម្បីវាយ ប្រហារគោល ដៅឬទីតាំង របស់ក្រុម សកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាមក្នុងទីក្រុង Sirte ដែលជា អតីតតំបន់ ស្ថិតក្រោមការគ្រប់គ្រង របស់ពួក ជីហាតលីប៊ី។

ចាប់តាំងពី យន្តហោះចម្បាំងអាមេរិកបានបើកការវាយប្រហារ កាលពីដើម ខែសីហានេះ បានជួយដល់ យុទ្ធជនដែល មានភក្តីភាពនិងរដ្ឋាភិបាល ដណ្តើមយក ទីក្រុងឆេ្នរ សមុទ្រ Sirte City មកវិញ ។

ប្រតិបត្តិការនេះ ដឹកនាំដោយ យន្តហោះចម្បាំងចំនួន១២គ្រឿងដែល បានវាយកំទេចទី តាំងលាក់ ខ្លួនពួកសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម និងទីតាំងស្តុកទុក សព្វាវុធជាច្រើនកន្លែង។

លោកអនុសេនីយ៍ Anthony Falvo អ្នក នាំពាក្យទីបញ្ជា ការយោធាសហរដ្ឋ អាមេរិកប្រចាំ តំបន់អាហ្វ្រិក បានថ្លែងថា ឧទ្ធម្ភាគចក្រប្រយុទ្ធ Marine Corps AH-AW SuperCobra បានចូលរួម ប្រតិបត្តិការក្នុង អំឡុង ពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ លោកបានថ្លែង ប្រាប់ AFP ក្នុងបទសម្ភាសន៍ តាមទូរស័ព្ទថា ឧទ្ធម្ភាគចក្រ ប្រយុទ្ធនេះ ផ្តល់នូវសមត្ថភាព វាយប្រហារកាន់ តែជាក់លាក់ បន្ថែមទៀត។

គួរបញ្ជាក់ថាគិត មកត្រឹមថ្ងៃ ច័ន្ទដើម សប្តាហ៍នេះសហរដ្ឋ អាមេរិកបានដឹកនាំវាយប្រហារ ពីលើអាកាស ចំនួន៧៧ លើកក្នុងទីក្រុងខាងលើ(Sirte) ។

2

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES