អាមេរិកចាប់ ផ្តើមបើកការវាយ ប្រហារគោលដៅ អាយស៊ីសនៅលីប៊ី

0
359

អាមេរិក៖ ប្រភពផ្លូវការ បានថ្លែងកាលពីថ្ងៃ ច័ន្ទថាសហរដ្ឋអាមេរិក បានពង្រីកការវាយ ប្រហារពីដែនអាកាសរបស់ខ្លួនមកលើទីតាំ ងរបស់ក្រុមអា យស៊ីសក្នុងប្រទេ សលីប៊ី និងធ្វើការ ទម្លាក់គ្រាប់ បែកតាម គោលដៅនានាក្នុងទីក្រុងឆ្នេរសមុទ្រ Sirte ។

អ្នកនាំពាក្យមន្ទីរបង់ តាហ្គូនលោក Peter Cook ឲ្យដឹងថាការវាយ ប្រហារនោះគេបាន កត់សម្គាល់ពីការ ចាប់ផ្តើមឡើងនៅក្នុងយទ្ធនាការ តាមផ្លូវការ អាកាសរបស់ សហរដ្ឋអាមេរិកដែលកំពុង តែកើតមានក្នុង ប្រទេសនេះ។

លោកបានបន្តទៀត ថាការវាយ ប្រហារតាមផ្លូវអាកាស របស់សហរដ្ឋអា មេរិកបានធ្វើតាម សំណើររបស់រដ្ឋាភិ បាលលីប៊ី ដើម្បីជួយគាំទ្រកង កម្លាំងក្នុងការព្យាយាម វាយកំទេច ក្រុមអាយស៊ីស ដែលទើបតែពង្រឹងខ្លួន ក្នុងប្រទេសលីប៊ី។ កម្លាំងរបស់រដ្ឋាភិបាល គាំទ្រដោយអង្គការសហប្រជាជាតិ។

លោក Cook បានបញ្ជាក់ ថាកងកម្លាំងក្នុងជួរ ទ័ពរដ្ឋាភិបាលទទួលបាន ជ័យជំនះក្នុងការ ដណ្តើមយកដែនដី ក្នុងតំបន់ជុំវិញក្រុង Sirte ពីក្រុម ISIL មកវិញ ហើយបន្ថែមលើនេះការវាយប្រហាររបស់ សហរដ្ឋអាមេរិកនឹងបន្ តឆ្ពោះទៅរកគោលដៅរបស់ក្រុមនេះក្នុងទី ក្រុងខាង លើដើម្បីផ្តល់ភាពងាយស្រួល ដល់ទ័ព រដ្ឋាភិបាល ក្នុងការ បង្កើតនូវទីតាំងជាយុទ្ធសាស្ត្រ។

សហរដ្ឋអាមេរិកប្រកាន់គោលជំហរស្របជាមួយនិងសហគមអន្តរជាតិក្នុងការជួយគាំទ្រដល់កម្លាំងរដ្ឋាភិបាលស្របពេលដែលខ្លួនវាយប្រហារដើម្បីស្តារស្ថិរភាពនិងសន្តិសុខដល់លីប៊ី។ ម្យ៉ាងទៀតសកម្មភាពទាំងនេះយើងបានធ្វើរួចមកហើយកាលពីមុនដែលវានឹងជួយរារាំងដល់ក្រុមអាយស៊ីសឬ ISIL នូវការបង្កើតទីស្នាក់អាស្រ័យដ៏សុវត្ថិភាពក្នុងប្រទេសលីប៊ីពីទីកន្លែងដែលខ្លួនអាចវាយប្រហារសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់យើង។

ទោះជាយ៉ាងណាសេតវិមានអាមេរិកបានលើកឡើងថាលោកបារ៉ាក់អូបាម៉ាបានអនុញ្ញាតឲ្យបើកការវាយប្រហារតាមអនុសាសន៍របស់រដ្ឋលេខាធិការការពារជាតិលោក Ash Carter ។ ការបញ្ជាក់របស់លោកប្រធានាធិបតីគឺថាលោកនឹងមិនព្រមឲ្យមានការផ្តល់ទីស្នាក់អាស្រ័យប្រកបដោយសុវត្ថិភាពណាមួយសម្រាប់ក្រុមនេះឡើយ។