Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិវាយប្រហារ ​លើ​សាកលវិទ្យា ល័យ​អាមេរិក​ នៅ​កាប៊ុល​ ស្លាប់​១៣នាក់

វាយប្រហារ ​លើ​សាកលវិទ្យា ល័យ​អាមេរិក​ នៅ​កាប៊ុល​ ស្លាប់​១៣នាក់

អាហ្វហ្គានីស្ថាន៖ ប៉ូលិសនិយាយថា យ៉ាងហោចណាស់ មាន មនុស្ស១៣នាក់ក្នុង នោះរាប់បញ្ចូលនិស្សិត៧ នាក់ បានស្លាប់បាត់ បង់ជីវិតក្នុងការវាយ ប្រហារដោយខ្មាន់កាំភ្លើង នៅសាកលវិទ្យាល័យ អាមេរិកក្នុងរដ្ឋធានីកា ប៊ុលរបស់ប្រទេស អាហ្វហ្គានីស្ថាន។

ក្នុងហេតុការណ៍នេះ ដែរជនអត្តឃាត ពីរនាក់ក៏ត្រូវបាន បាញ់សម្លាប់ ដោយកងកម្លាំងសន្តិសុខ ផងដែរក្នុងរយៈ ពេលប្រតិបត្តិការ ជិត១០ម៉ោងបន្ទាប់ ពីការវាយប្រហារបាន ចាប់ផ្តើមជាមួយ និងការបំផ្ទុះគ្រាប់ បែកមួយគ្រាប់កាល ពីល្ងាចថ្ងៃពុធ។

មន្ត្រីប៉ូលិសឲ្យដឹង ទៀតថាក្នុងអំឡុងពេល វាយប្រហារ នោះ មាននិស្សិតនិងបុគ្គលិកបម្រើ ការក្នុងសាកលវិទ្យាល័យ នោះជា ច្រើននាក់ត្រូវបាន ចាប់ជាចំណាប់ខ្មាំង។ ហើយករណីនេះក៏ពុំទាន់មានក្រុម ណាមួយចេញមុខមកអះអាងទទួល ខុសត្រូវ ចំពោះ ការវាយ ប្រហារនេះឡើយ។

មេប៉ូលិសក្រុងកាប៊ុល លោក Abdul Rahman Rahimi បានថ្លែងប្រាប់ BBC ថាជនរងគ្រោះក៏រាប់បញ្ចូល ប៉ូលិស៣រូបនិងអ្នក យាម៣នាក់ផងដែរ។ ចំណែកនិស្សិត៣៥នាក់និង ប៉ូលិស៩នាក់បានរងរបួស ហើយនិស្សិតនិង បុគ្គលិកសាលា ប្រមាណ ជា៧៥០នាក់ ត្រូវបានជួយ សង្គ្រោះ។

ប៉ូលិសបាន បញ្ជាក់ថាការ វាយប្រហារនេះបាន ចាប់ផ្តើមឡើង នៅវេលាម៉ោង ប្រមាណជា ១៩និង០០នាទី ក្នុងស្រុកស្រប ពេលដែលកងកម្លាំង ពិសេសគឺស្ថិតនៅ កន្លែងកើតហេតុជា មួយនិងក្រុមស ម្របសម្រួលយោ ធារបស់អាមេរិក។

គួរបញ្ជាក់ថា សាកលវិទ្យា ល័យអាមេរិកាំងនេះបានបើក ដំណើរការ ជាលើកដំបូងកាលពី ឆ្នាំ២០០៥ ហើយក៏ ជាសាកល វិទ្យាល័យឯកជន ដែលដែលមិនយក ប្រាក់ចំណេញមួយរ បស់សហរដ្ឋអា មេរិកផងដែរ។ គ្រឹះស្ថានសិក្សានេះ មាននិស្សិត ចុះឈ្មោះចូល រៀនប្រមាណ ជា១.៧០០នាក់ ភាគច្រើនជា ក្មេងជំទង់ដែល សិក្សាក្រៅម៉ោងនិ ងឆ្លៀតធ្វើការខាងក្រៅ។

 

RELATED ARTICLES