Friday, March 29, 2024
Homeព័ត៌មានជាតិពិត​​ជា​​ថោក​​ទាប​​ណាស់​ ! ប្រើ​​លុយ​១​​ពាន់​​រៀល ​ល្បួង​​រំលោភ​​ក្មេង​​ស្រី​

ពិត​​ជា​​ថោក​​ទាប​​ណាស់​ ! ប្រើ​​លុយ​១​​ពាន់​​រៀល ​ល្បួង​​រំលោភ​​ក្មេង​​ស្រី​

ខេត្តក្រចេះ៖ ជនសង្ស័យជាជនជាតិខ្មែរអ៊ិស្លាមម្នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ក្រោយពីបាន បានល្បួងក្មេងស្រីអាយុ៦ឆ្នាំ រំលោភរហូតមានសម្រេចនៅក្នុងបន្ទប់ផ្ទះរបស់ខ្លួន កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ នៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។

ជនសង្ស័យមានឈ្មោះ សាន់ ទីន អាយុ២៨ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម មានស្រុកកំណើតនៅខេត្តកំពង់ចាម មានប្រពន្ធនិងមានកូន២នាក់នៅស្រុកកំណើត និងបានមកស្នាក់នៅធ្វើចម្ការនៅឃុំកើតហេតុខាងលើ  ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅព្រឹកថ្ងៃទី០៤ ខែសីហា ក្រោយពីទទួលបានពាក្យបណ្តឹងពីគ្រួសារកុមារីរងគ្រោះ ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ ខណៈដែលក្មេងស្រីរងគ្រោះត្រូវបានម្តាយប្រើឲ្យទៅកាត់គុលស្លឹកគ្រៃនៅក្បែរផ្ទះជនសង្ស័យ ពេលនោះជនសង្ស័យក៏បានហៅក្មេងស្រីរងគ្រោះដោយឲ្យលុយនាង១ពាន់រៀល និងបានល្បួងនាងឡើងលើផ្ទះ ហើយជននេះបានធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចនៅក្នុងផ្ទះរបស់ខ្លួន ។

ក្រោយពីធ្វើសកម្មភាពរំលោភរួច ក្មេងស្រីរងគ្រោះបានយករឿងនេះមកប្រាប់ឪពុក ទើបនាំគ្នាការមក ដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាល រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង ៕

RELATED ARTICLES