Saturday, April 20, 2024
Homeព័ត៌មានជាតិឌុប​ចំ​ចោរ ​ដល់​កន្លែង​ស្ងាត់​ វាយ​យក​ម៉ូតូ​ទៅ​បាត់​

ឌុប​ចំ​ចោរ ​ដល់​កន្លែង​ស្ងាត់​ វាយ​យក​ម៉ូតូ​ទៅ​បាត់​

ភ្នំពេញ៖ បុរសម្នាក់ ជាអ្នករត់ម៉ូតូឌុបត្រូវជនសង្ស័យហៅដឹកក្នុងតម្លៃ២ម៉ឺនរៀល វាយប្លន់យកម៉ូតូមួយ គ្រឿងទៅបាត់ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៨ ខែសីហា តាមផ្លូវព្រះមុនីរ៉េត មុខផ្សារស្ទឹងមានជ័យចាស់ ស្ថិតនៅភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ជនរងគ្រោះមានឈ្មោះណុប   សេត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅឃុំពោធិ៍អង្គក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។  ម៉ូតូដែលជនសង្ស័យប្លន់បានសម្រេចម៉ាកហុងដាឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1I.3678   ។

dsadsdaf
ជនរងគ្រោះ ចង្អុលបង្ហាញកន្លែងរបួសដែលត្រូវចោរវាយ

តាមប្រភពពត៌មានពីជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុ ជនសង្ស័យមានគ្នា២នាក់ បានហៅម៉ូតូរបស់គាត់ឲ្យឌុបពីមុខសាលាសុវណ្ណភូមិ ជិតសង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យឆ្ពោះទៅមុខផ្សារស្ទឹងមានជ័យចាស់ ក្នុងតំលៃ២ម៉ឺនរៀល ខណៈពេលជិះមកដល់មុខផ្សារស្ទឹងមានជ័យ ដែលជាកន្លែងស្ងាត់ស្រាប់តែជនសង្ស័យបានហៅឲ្យឈប់រួច ហើយមិនដឹងថា ជនសង្ស័យយករបស់អ្វីវាយទេ បណ្តាលឲ្យជនរងគ្រោះរងរបួសបែកមុខផ្នែកខាងស្តាំហើយជនសង្ស័យបានប្លន់យកម៉ូតូទៅបាត់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ អន្តរាគមន៍នឹងកំណត់មុខសញ្ញា ដើម្បីរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ៕

ថោង ធីម

 

RELATED ARTICLES