Friday, April 19, 2024
Homeព័ត៌មានជាតិចោរ​១​ក្រុម​ វាយ​​​​ថៅ​​​កែ​​​រោង​​ចក្រ​​ចិន​២​នាក់​ប្តី​ប្រពន្ធ​ របួស​ធ្ងន់​ ប្លន់​​ទ្រព្យ​សម្បត្ដិ​

ចោរ​១​ក្រុម​ វាយ​​​​ថៅ​​​កែ​​​រោង​​ចក្រ​​ចិន​២​នាក់​ប្តី​ប្រពន្ធ​ របួស​ធ្ងន់​ ប្លន់​​ទ្រព្យ​សម្បត្ដិ​

ភ្នំពេញ៖ ជនសង្ស័យមួយក្រុម ចូលប្លន់ក្នុងរោងចក្រធ្វើឲ្យថៅកែរោងចក្រ២នាក់ប្តីប្រពន្ធ ជាជនជាតិចិនដឹងខ្លួនត្រូវបានជនសង្ស័យវាយរងរបួសធ្ងន់ទាំង២នាក់ និងជនសង្ស័យម្នាក់ រងរបួសធ្ងន់ ចំណែកបក្សពួក៥នាក់ទៀតប្លន់ យកលុយនិងរបស់មានតម្លៃគេចខ្លួនទៅបាត់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង២០នាទីរំលង អាធ្រាតឈានចូលថ្ងៃទី១២ ខែសីហា នៅចំណុចរោងចក្រផលិតប្រអប់ភ្លើងមួយកន្លែងជាប់របងវត្តអត្តតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

dffgds
ជនរងគ្រោះ ត្រូវដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ

សាក្សីនៅកន្លែងបានអោយដឹងថា នៅមុនពេលកើតហេតុគាត់បានឮសម្លេងឆ្កែព្រូសខ្លាំងនិងឮសម្លេងថ្ងូរស្រែកឲ្យជួយផង ទើបប្រជាពលរដ្ឋបាននាំគ្នាចេញមកមើលឃើញមាន ជនសង្ស័យម្នាក់ខ្លួនប្រលាក់សុទ្ធតែឈាមបែកមុខបែកមាត់រងរបួសធ្ងន់ ដេកនៅលើស្មៅ ជាប់របងរោងចក្រខាងក្រោយផ្ទះប្រជពលរដ្ឋ ឃើញបែបនេះក៏បានសួរនាំត្រូវជនសង្ស័យ ប្រាប់ថាពួកគេមានគ្នា៥នាក់ចូលប្លន់ក្នុងរោងចក្រ ខណៈពេលផ្លោះរបងចូលក្នុងរោងចក្រ ៥នាក់ ដោយជនសង្ស័យម្នាក់ជាអ្នកនៅចាំមើលផ្លូវនិងចាំម៉ូតូ ចំណែកបក្សពួក៥នាក់បាន សម្រុកចូលទៅក្នុងរោងចក្រលួចយករបស់របរនិងរបស់មានតម្លៃក៏ត្រូវថៅកែជនជាតិ២នាក់ប្តីប្រពន្ធដឹងខ្លួនបានចេញមកប្រតាយប្រតប់ជាមួយពួកគេក៏ត្រូវពួកគេវាយរងរបួសធ្ងន់ ទំាង២នាក់ប្តីប្រពន្ធ ចំណែកបុរសជនជាតិចិនម្នាក់ដែលស្នាក់នៅក្នុងរោងចក្រដែរនោះភ័យ ពេកបានរត់ឡើងទៅពួនលើដំបូលរោងចក្រមិនមានរងរបួសទេ ។

dvdffds
ស្រ្ដីជាប្រពន្ធ រងរបួសធ្ងន់ សមត្ថកិច្ចកំពុងសាកសួរ

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា នៅក្នុងរោងចក្រមានជនជាតិចិនដេកនៅក្នុងរោងចក្រ ៣នាក់ គឺប្តីប្រពន្ធនិងបុរសម្នាក់ ចំណែកជនសង្ស័យមានគ្នា៦នាក់ តែចូលទៅធ្វើសកម្មភាព នៅរោងចក្រ៥នាក់ ។ ក្រោយពេលកើតហេតុជនសង្ស័យ៥នាក់បានរត់គេចខ្លួនទៅបាត់អស់នៅសល់តែជនសង្ស័យដែលរងរបួសធ្ងន់បានដើរតាមរបងធ្វើឲ្យធ្លាក់ពីលើរបងបាក់ជើងរងរបួសធ្ងន់រត់មិនរួច ស្របពេលនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចចុះ មកដល់ក៏មានជនជាតិចិន២នាក់បើករថយន្តមួយគ្រឿងមកដល់មុខរោងចក្របើកទ្វាររោង ចក្រឃើញស្រ្តីជាប្រពន្ធដេកដួលនៅជាប់មាត់ទ្វាររងរបួសធ្ងន់បាក់ជើងនិងបែកក្បាល ហើយមានញញួរនៅជិតស្រ្តីរងគ្រោះ ចំណែកបុរសជាប្តីនៅខាងក្នុងប្រលាក់ឈាមពេញ ខ្លួនបែកក្បាលនិងបាក់ជើងដូចគ្នា ។

fgdsffds
ចោរម្នាក់ ត្រូវថៅកែរោងចក្រវាយឲ្យរបួសធ្ងន់វិញ រត់មិនរួច

តាមការសារភាពពីជនសង្ស័យឈ្មោះចេក ចន្នី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរត់ម៉ូតូឌុប ស្នាក់ម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ  រងរបួសធ្ងន់បានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ពួកគេបានមកលួចម្តងរួចមកហើយជាមួយបក្សពួកដែលធ្វើសន្តិសុខនៅរោងចក្រខាងលើនេះ ដោយលួចបានទូរស័ព្ទដៃនិងលេបថបមួយគ្រឿង ។ បន្ទាប់ពីលួចបានថៅកែបានដេញជនសង្ស័យជាសន្តិសុខចេញពីរោងចក្រឲ្យឈប់ធ្វើការ ។ លុះដល់យប់កើតហេតុពួកគេមានគ្នា៦នាក់បានផឹកស៊ីស្រវឹងនិងទៅជក់ថ្នាំញៀននៅបឹងឈូកមុខពេទ្យព្រះកុសុសមៈ រួចហើយបានបបួលគ្នាមកចូលក្នុងរោងចក្រដើម្បីលួចលុយនិងសំភារះម្តងទៀត ទើបពួកគេជិះម៉ូតូ២គ្រឿងចូលទៅធ្វើសកម្មភាពលួចនៅក្នុងរោងចក្រស្រាប់ តែ២នាក់ប្តីប្រពន្ធដឹងខ្លួនមកធ្វើឲ្យមានការប្រតាយប្រតប់គ្នា រងរបួសធ្ងន់២នាក់ប្តីប្រពន្ធ និងរូបគេរត់មិនរួចបានធ្លាក់ពីលើរបងបាក់ជើងរងរបួសធ្ងន់ ។

fgbhfdh
ទិដ្ឋភាពក្រោយកើតហេតុ នៅមុខរោងចក្រ

ក្រោយពេលកើតហេតុជនរងគ្រោះ២នាក់ប្តីប្រពន្ធត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាល នៅគ្លីនិកឯកជន ចំណែកជនសង្ស័យត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។ ដោយឡែករបស់មានតម្លៃនិងលុយត្រូវបានជនសង្ស័យយកទៅអស់ហើយ ។ ជុំវិញករណីខាងលើសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្តទៀត ៕

ថោង ធីម

RELATED ARTICLES