Friday, April 19, 2024
Homeព័ត៌មានជាតិមិន​ស្រួល​ខ្លួន ​ទៅ​កោស​ខ្យល់​ ចេញ​មក​វិញ​ ងងឹត​មុខ​ដួល​​ដាច់​ខ្យល់​ស្លាប់​​

មិន​ស្រួល​ខ្លួន ​ទៅ​កោស​ខ្យល់​ ចេញ​មក​វិញ​ ងងឹត​មុខ​ដួល​​ដាច់​ខ្យល់​ស្លាប់​​

ភ្នំពេញ៖ បុរសម្នាក់ ចេញពីហាងកោសជប់ ឡើងជិះម៉ូតូចេញ ស្រាប់តែវិលមុខដួលបោកក្បាលនិងធុងទឹកកកបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត កាលវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ តាមផ្លូវ១៥៥ កែង៤៧២ ក្រុម២៨ ស្ថិតនៅភូមិ១ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។

បើតាមសំដីស្រ្តីឈ្មោះ ម៉ន ស្រីអៀង ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកោសជប់ម៉ាស្សាស្រីយ៉ា ស្នាក់នៅបន្ទប់ជួលសង្កាត់ស្ទឹងមានជ័យ បានរៀបរាប់ថាបុរសជាជនរងគ្រោះបានចូលមកហាងគាត់ប្រហែលជាម៉ោង១០ព្រឹកថ្ងៃខែខាងលើ គាត់ជាម្នាក់ កោសខ្យល់ឲ្យហើយពេលកោសជប់ បុរសនោះក៏ចេញទៅវិញនៅម៉ោង១២ ថ្ងៃត្រង់ ហើយឡើងជិះម៉ូតូបម្រុងត្រលប់ទៅវិញ ស្រាប់តែដួលហើយក្បាលរបស់គាត់បោកទៅនិងធុងទឹកកកដាក់ទឹកសុទ្ធទុកលក់ឲ្យភ្ញៀវ ហើយក៏នាំគ្នាទៅលើក មើលទៅសន្លប់មិនដឹងខ្លួន ក៏ប្ដឹងសមត្ថកិច្ចនិងហៅរថយន្តសង្រ្គោះមកជួយដឹកយកទៅមន្ទីរពេទ្យ តែត្រូវក្រុមសង្រ្គោះមន្ទីរពេទ្យរុស្សុីថា ជនរងគ្រោះបានស្លាប់ហើយ ទើបទំនាក់ទំនងទៅក្រុមគ្រួសារគាត់ ក៏មកដល់ ក៏រៀបរាប់តាមដំណើរប្រាប់ទៅ ។

vghgdhd
រៀបចំដឹកសពជនរងគ្រោះ យកទៅតម្កល់ទុកធ្វើបុណ្យ

សពមានឈ្មោះ រ័ត្ន ជឿន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរមន្រ្តីចូលនិវរត្តន៍ ស្នាក់នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ជិះម៉ូតូឌ្រឹមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល១S ៩២៦៧ ស៊េរីឆ្នាំ២០១៦ ។

ប្រពន្ធសពមានឈ្មោះ ងិង ធូ ភេទស្រី អាយុ៥៦ឆ្នាំមុខរបរលក់បន្លផ្សារអូស្សី ស្នាក់នៅផ្ទះគ្មានលេខស្ថិតនៅភូមិដើមមៀន សង្កាត់ដើមមៀនក្រុងតាខ្មៅ ខេត្តកណ្ដាលបានប្រាប់សមត្ថកិច្ចថាប្ដីរបស់គាត់មានជំងឺសម្ពាទសរសៃឈាមអស់រយៈពេល៣ឆ្នាំហើយ តែងតែទៅប្រទេសវៀតណាមព្យាបាលតែបានធូរច្រើន ហើយហើយ១ខែទើបទៅពិនិត្យម្ដងហើយបើកថ្នាំតែមួយរយះមិនដែលលឺគាត់ប្រាប់ថាសុខភាពគាត់ឈឺអ្វីទេស្រាប់តែកាលវេលាម៉ោងប្រហែល១២ និង៣០នាទីក៏មានលេខទូរស័ព្ទប្ដីរបស់គាត់តេមក តែបែរជាប៉ូលិសវិញ ហើយក៏សួរថា លេខទូរស័ព្ទត្រូវជាយ៉ាងម៉េចរួចគាត់ ឆ្លើយថាខ្ញុំត្រូវជាប្រពន្ធ ហើយយ៉ាងម៉េចប្ដីខ្ញុំទៅណា ? ទើបឲ្យពូប៉ូលិសតេមកវិញ ?សមត្ថកិច្ចប្រាប់ប្ដីរបស់គាត់មកកោសខ្យល់បានស្លាប់ហើយលឺដូចគាត់មានអស់កំលាំងដើរក៏មិនរួចនិយាយក៏មិនចេញហើយក៏ឲ្យកូនស្រីរបស់គាត់ ដែលក់បន្លែនៅផ្សារឲ្យជូនមកមើល តើពិតប្រាកដដែរឬអត់ ហើយមកដល់ឃើញប្ដីរបស់គាត់ដួលដេកស្លាប់ក្បែរម៉ូតូ ទើបសួរនាំស្រ្តីជាម្នាក់ ដែលកោសខ្យល់ឲ្យគាត់ ប្រាប់ពីមូលហេតុដំណើរដើមទង ហើយក៏មិនប្ដឹងផ្ដល់អ្វីដែរ ស្នើរសុំយកសពទៅធ្វើបុណ្យនៅផ្ទះវិញ ។

fgffddfsd
ពលរដ្ឋចោមរោមមើលហេតុការណ៍

ប្រភពព័ត៌មានពីនគរបាលសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន បានប្រាប់ថា ដោយក្រុមគ្រួសារជាប្រពន្ធនិងកូនស្រីបង្កើតស្នើរសុំយកសពទៅធ្វើបុណ្យតាមប្រពៃណី ដោយមិនធ្វើការប្ដឹងឬកោសល្យវិច្ឆ័យអ្វីទេ ដោយដឹងថាមិនពាក់ព័ន្ធដល់អ្នកណាទៀត ហើយក៏ធ្វើលិខិតសំណូបពរ និងមានស្នាមមេដៃជាសាក្សីនៅមុខសមត្ថកិច្ច រួចក៏ប្រគល់សពឲ្យទៅប្រពន្ធនិងកូនស្រី ដាក់រថយន្តដឹកសពមន្ទីរពេទ្យរុស្សុី យកទៅធ្វើបុណ្យតាមប្រពៃណី ៕

គួន ចំរើន 

 

RELATED ARTICLES