Saturday, April 20, 2024
Homeព្រឹត្តិការណ៍សង្គមប្រពន្ធ​ជន​បង្ក​ វ៉ៃ​តា​រ៉ឺម៉ក​​ម៉ូតូ​បាក់​ដៃ ​ចេញ​មុខ​ការ​ពារ​ប្តី​

ប្រពន្ធ​ជន​បង្ក​ វ៉ៃ​តា​រ៉ឺម៉ក​​ម៉ូតូ​បាក់​ដៃ ​ចេញ​មុខ​ការ​ពារ​ប្តី​

ភ្នំពេញ៖ បុរសដៃដល់ ដែលបានធ្វើសកម្មភាពវ៉ៃបុរសចំណាស់ជាអ្នករត់រ៉ឺម៉កម៉ូតូ បណ្តាល ឱ្យបាក់ដៃម្ខាង ក្នុងជម្លោះរឿងចតរ៉ឺម៉កម៉ូតូ ទើសផ្លូវឡាន មុខហាង “រតនៈរចនាម៉ូដ” ស្ថិត ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពី វេលាយប់ថ្ងៃទី២៣ ខែសីហា ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន និងនាំទៅចង្អុលបង្អាញ ទីតាំងធ្វើសកម្មភាពនិងរកដំបងជ្រុង ដែលជា ឧបករណ៍ក្នុងការប្រព្រឹត្តអំពើហិង្សានៅចំណុច មុខហាង “រតនៈរចនាម៉ូដ” កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ ខណៈ ដែលស្ត្រីជាប្រពន្ធជនបង្កហេតុបានអះអាងថា ដើមហេតុមិនមែនមកពីប្តីរបស់ខ្លួនជាអ្នកបង្ក ហេតុនោះទេ ។

fgfgfsdd
ប្រពន្ធជនដៃដល់វ៉ៃតារ៉ឺម៉ក

ជនបង្កហេតុដែលសមត្ថកិច្ចចាប់ឃាត់ខ្លួន នោះ មានឈ្មោះពៅ រតនៈ ហៅប្រុស អាយុ ៣៦ឆ្នាំ ជាម្ចាស់ហាងរតនៈរចនាម៉ូដ មានប្រពន្ធ ឈ្មោះជីម ចាន់រ៉ា អាយុ២៩ឆ្នាំ មុខរបរម្ចាស់ ហាង “រតនៈរចនាម៉ូដ” ស្នាក់នៅទីតាំងកើតហេតុ ខាងលើ។ ចំណែកបុរសរងគ្រោះ ដែលត្រូវ ជនបង្កហេតុវ៉ៃបាក់ដៃម្ខាង មានឈ្មោះយឹម សុខខុន អាយុ៥១ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ ស្នាក់នៅជិតបន្ទាយទួលក្រសាំង ស្ថិតក្នុងភូមិយួន ខេត្តកណ្តាល។

លោកតី វិសាល នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឱ្យដឹងថា នៅចំពោះមុខ សមត្ថកិច្ច ជនបង្កបានសារភាពថា ខ្លួនពិតជាបាន វាយជនរងគ្រោះ បណ្តាលឱ្យបាក់ដៃពិតមែន ក្រោយពីមានជម្លោះ ជេរគ្នាទៅវិញទៅមក ពីរឿងចត ម៉ូតូកង់៣ពីមុខហាង។ ហើយពេល នេះ ជនបង្កហេតុត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង- រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

fdsfgdsd
សមត្ថកិច្ចនាំជនសង្ស័យមកធ្វើត្រាប់ នៅកន្លែងកើតហេតុ

តាមសម្តីស្ត្រីឈ្មោះជីម ចាន់រ៉ា ត្រូវជា ប្រពន្ធរបស់ជនបង្កហេតុបានចេញមុខមកការ- ពារប្តីរបស់ខ្លួន ដោយបានរៀបរាប់ពីដំណើរ រឿងនៅយប់កើតហេតុនៅចំពោះមុខក្រុមអ្នក- សារព័ត៌មានថា កំហុសមួយនេះ មិនមែនខុស តែប្តីរបស់គាត់ម្នាក់នោះទេ ព្រោះថា នៅមុន ពេលកើតហេតុ ប្តីរបស់នាងនិងរូបនាងជាប្រពន្ធ ព្រមទាំងកូនស្រី៣នាក់ រួមនិងប្អូនស្រីជីដូន មួយម្នាក់ទៀត សរុប៦នាក់ ទើបតែត្រឡប់ មកពីដើរកម្សាន្តនៅផ្សារទំនើបអ៊ីអនម៉ល លុះ ពេលបើករថយន្តកាមរី ស៊េរីឆ្នាំ២០០៧ ពណ៌ស ត្រឡប់មកដល់មុខផ្ទះវិញ ក៏ឃើញបុរសចំណាស់ (ជនរងគ្រោះ) ចតរ៉ឺម៉ក ម៉ូតូកង់៣ នៅចំពីមុខ ផ្លូវចូលហាងរបស់នាង ទើបប្តីនាងបានចុចស៊ី ផ្លេ ចំណែកនាងបានចេញទៅបើកទ្វារហាង លុះជនរងគ្រោះយករ៉ឺម៉កចេញ ហើយប្តីរបស់ នាងបម្រុងនឹងបើករថយន្តចូលផ្ទះ ស្រាប់តែ ជនរងគ្រោះ បានមកស្រែកជេរប្តីរបស់នាង លុះប្តីនាងទ្រាំមិនបាន ក៏ជេរតបតវិញ រហូត ដល់ជនរងគ្រោះស្ទុះមកប្រតាយប្រតប់ជាមួយ ប្តីនាង ទើបប្តីនាងក្រឡេកឃើញមានដំបងនៅ ក្បែរផ្ទះ ក៏ទាញមកវាយទៅលើជនរងគ្រោះ តែម្តង។

ស្ត្រីជាប្រពន្ធជនបង្កហេតុ បានបន្តថា លុះ ពេលឃើញជនរងគ្រោះរងរបួស ហើយនាង និងប្តី ព្រមទាំងក្រុមគ្រួសារ បានហៅរថយន្ត សង្គ្រោះ បន្ទាប់មកដឹកជនរងគ្រោះ ហើយនាង ជាប្រពន្ធក៏បានទៅដល់មន្ទីរពេទ្យ ដើម្បីមើល ជនរងគ្រោះដែរ ព្រមទាំងបានធ្វើការសម្រប- សម្រួល ដោយជនរងគ្រោះបានស្នើសុំប្រាក់ ចំនួន៧៥០ដុល្លារ ដើម្បីទុកជាសោហ៊ុយក្នុង ការព្យាបាល ទើបនាងជាប្រពន្ធបានយល់ព្រម និងបានធ្វើកិច្ចសន្យាជាមួយគ្នាថែមទៀតផង ដោយបញ្ជាក់ថា មិនបាច់ប្តឹងសមត្ថកិច្ចអ្វីនោះ ទេ។ ស្រាប់តែព្រឹកឡើង ក៏មានកម្លាំងសមត្ថកិច្ច ព្រហ្មទណ្ឌ ចុះមកចាប់ប្តីរបស់នាងពីបទវាយ អ្នករត់រ៉ឺម៉កកង់៣ឱ្យរងរបួសទៅវិញ ហើយ ពេលនេះនាងកំពុងធ្វើការតវ៉ានិងរកសាក្សីអ្នក ជិតខាង ដែលឃើញហេតុការណ៍ មកបញ្ជាក់ ដើម្បីឱ្យសមត្ថកិច្ចបានដឹងពីមូលហេតុដំបូង។

dsfdfdsd
ជនសង្ស័យ កំពុងរៀបរាប់ប្រាប់សមត្ថកិច្ចពីដំណើ់ររឿង

គួររំព្ញកថា កាលពីវេលាម៉ោង១០និង ១០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ មានករណីអំពើហិង្សាមួយបានកើតមានឡើង នៅចំណុចមុខហាងរតនៈរចនាម៉ូដ មានទទួល កាត់ដេរ លក់និងជួលសម្លៀកបំពាក់ ដែលមាន ទីតាំងនៅផ្លូវលេខ២៧១ ក្រុម៣៨ ភូមិ៦ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ដោយបុរសម្នាក់ បើករថយន្តបំណងចូលផ្ទះ លុះឃើញរ៉ឺម៉កម៉ូតូ ឈប់ចតទើសផ្លូវឡាន ក៏ចុចស៊ីផ្លេដាក់ រួចក៏ កើតមានទំនាស់នឹងគ្នា រហូតបុរសជាម្ចាស់ផ្ទះ ផ្ទុះកំហឹងក៏ទាញដំបងស្ទុះមកវាយជនរងគ្រោះ បណ្តាលឱ្យរងរបួសបាក់ដៃម្ខាងតែម្តង។

តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ ថា មុនពេលកើតហេតុ គាត់បានជិះរ៉ឺម៉កម៉ូតូ ត្រឡប់មកពីដឹកម៉ូយវិញដោយបើករ៉ឺម៉កតាម  បណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីជើង ទៅត្បូង។ លុះពេលគាត់បើកម៉ូតូសណ្តោងរ៉ឺម៉ក មកដល់កន្លែងកើតហេតុ គាត់ក៏ឈប់រ៉ឺម៉កនៅ ចំពីមុខផ្ទះរតនៈរចនាម៉ូដ ដើម្បីសម្រាកបន្តិច ព្រោះនឹកថាយប់ស្ងាត់ទៅហើយ មិនមានអ្នក ចេញចូលផ្ទះទៀតទេ។ ស្រាប់តែបន្តិចក្រោយ មក ក៏លេចមុខជនបង្កហេតុបើករថយន្តមួយ គ្រឿង មិនស្គាល់ម៉ាក មកពីក្រោយ រួចហើយ ស៊ីផ្លេជាច្រើនដងឱ្យគាត់ចេញ។ ពេលនោះគាត់ បានស្រែកប្រាប់ជនបង្កហេតុថា ហេតុអ្វីបានជា ស៊ីផ្លេខ្លាំងម៉្លេះ គ្រាន់តែឈប់មុខផ្ទះមួយភ្លែត ហ្នឹង។ ពេលនិយាយរួច គាត់បានបើករ៉ឺម៉កម៉ូតូ ទៅមុខបន្តិច ស្រាប់តែជនបង្កហេតុ បានចុះពី លើរថយន្តបើកទ្វារចូលទៅក្នុងផ្ទះយីហោ “រតនៈ  រចនាម៉ូដ” រួចទាញយកដំបង ចេញមកក្រៅ ស្ទុះ មកវាយគាត់មួយដំបងចំដៃខាងឆ្វេង បណ្តាល ឱ្យបាក់ដៃ និងត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ហៅពេទ្យរុស្ស៊ី)។ ចំណែកជនបង្កហេតុបាន យកដំបង ទៅទុកនៅក្នុងរថយន្ត រួចក៏រត់គេច ខ្លួនបាត់ស្រមោល។

dvdgfd
បុរសចំណាស់ ដេកដួលលើចិញ្ជើមផ្លូវ ក្រោយត្រូវជនដៃដល់វាយបាក់ដៃ

លុះដល់ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នង- ការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានចេញបញ្ជាផ្ទាល់ឱ្យសមត្ថ- កិច្ចជំនាញធ្វើការស្រាវជ្រាវករណីខាងលើនេះ ជាបន្ទាន់ ដោយមិនអាចអនុគ្រោះឱ្យបានឡើយ សព្វបើគ្រាន់តែចតរ៉ឺម៉កម៉ូតូនៅមុខផ្ទះ ក៏ឈាន ដល់ការប្រើហិង្សាវាយអ្នករត់រ៉ឺម៉ក បណ្តាល  ឱ្យបាក់ដៃ។ ទីបំផុត សមត្ថកិច្ចក៏ស្រាវជ្រាវចាប់ ខ្លួនជនបង្កហេតុ បាននិងកំពុងរៀបចំកសាង សំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី ៕

RELATED ARTICLES