Friday, March 29, 2024
Homeព័ត៌មានជាតិប្រធាន​សមា​គម​ជ័យ​លាភី​បញ្ញា​ជន កម្ពុជា រិះ​គន់ លោក​សម រង្ស៊ី យក​ទង់​ជាតិ​ធ្វើ កម្រាល​តុ

ប្រធាន​សមា​គម​ជ័យ​លាភី​បញ្ញា​ជន កម្ពុជា រិះ​គន់ លោក​សម រង្ស៊ី យក​ទង់​ជាតិ​ធ្វើ កម្រាល​តុ

ភ្នំពេញ ៖ ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោករស់ សារ៉ុម បានធ្វើការរិះគន់ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថា បានយកព្រលឹងជាតិ និងសាសនា ទៅជាន់ ឈ្លី បន្ទាប់ពីលោកបានឃើញលោកសម រង្ស៊ី បានថ្លែងនៅក្នុងវេទិកាមួយនៅក្រៅប្រទេស ដោយយកទង់ជាតិខ្មែរ និងទង់សាសនា ធ្វើជា កម្រាលតុ។

កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ លោករស់ សារ៉ុម ប្រធានសមាគមជ័យលាភី បញ្ញាជនកម្ពុជា បានបង្ហោះរូបភាព១សន្លឹក បង្ហាញពីលោកសម រង្ស៊ី និងលោកស្រីជូ ឡុង សូមួរ៉ា ជាភរិយា ថ្លែងក្នុងវេទិកាជួបជាមួយ បណ្តាញស្ត្រីខ្មែរនៃគណបក្សសង្គ្រោះជាតិ នៅ អាមេរិកខាងជើង ព្រមជាមួយសំណេររិះគន់ លោកសម រង្ស៊ី ដែលបានយកក្រណាត់ទង់ជាតិខ្មែរ និងទង់សាសនាធ្វើជាកម្រាលតុក្នុង វេទកានោះ។

លោករស់ សារ៉ុម បានសរសេរថា “បង- ប្អូនជនរួមជាតិពិចារណា បើមិនបានជួយជាតិ សូមកុំយកព្រលឹងជាតិ និងសាសនា ទៅធ្វើ កម្រាលតុ មេត្តាអាណិតគំនិត និងជីវិតបុព្វបុរសផង”។

បន្ថែមលើសំណើរក្នុងហ្វេសប៊ុកខាងលើ នេះ លោករស់ សារ៉ុម បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ ថា “បាទ! យើងដឹងហើយថា ទង់ជាតិ ទង់សាសនា គឺជាព្រលឹងរបស់ជាតិយើង អ៊ីចឹងជារបស់មួយ ដែលគ្រប់គ្នាឱ្យតម្លៃ គឺត្រូវគោរពក្នុងនាមយើង ជាខ្មែរ មិនថានៅក្នុងកម្រិតណានោះទេ ហើយ ខ្ញុំសម្តែងការសោកស្តាយដែលក្នុងនាម លោក សម រង្ស៊ី ជាប្រធានបក្សមួយទាំងមូលជា តំណាងរាស្ត្ររបស់ខ្មែរ បែរជារៀបចំឱ្យុមាន ទង់ជាតិ ទង់សាសនា ធ្វើជាកម្រាលតុ។ ខ្ញុំគិត ថា ក្នុងនាមគាត់ជាថ្នាក់ដឹកនាំ មិនដឹងគាត់យល់ យ៉ាងម៉េច ដែលកន្លងមកគាត់តែងតែថា ស្នេហា ជាតិៗ។ ជាទស្សនៈរបស់ខ្ញុំយល់ថា បើមិនទាន់ បានកាន់អំណាចផង យកទង់ជាតិទៅធ្វើកម្រាល តុហើយ ចុះបើបានកាន់វិញ តើវាអាចយក ទង់ជាតិទៅទ្រាប់គូទអង្គុយទេ? អ៊ីចឹងខ្ញុំបញ្ជោញ ជាយោបល់ ដើម្បីកុំឱ្យកិច្ចការអស់ហ្នឹងវាកើត មានម្តងទៀតទៅថ្ងៃក្រោយ ។

លោករស់ សារ៉ុម មានប្រសាសន៍បន្តថា “ប្រទេសជាតិមួយ វាមានអត្តសញ្ញាណរបស់ ជាតិ អ៊ីចឹងទង់ជាតិរបស់ព្រះរាជាណាចក្រ- កម្ពុជាយើងហ្នឹង វាមានសារសំខាន់ណាស់វា ជាតំណាងរបស់ជាតិ គេមិនបាច់ស្គាល់មុខ យើង ក៏គេឃើញទង់ជាតិរបស់យើងនៅនឹងលើ ស្មារបស់យើង ជាកងកម្លាំងប្រដាប់អាវុធក្តី ជា អ្វីក្តី គឺបញ្ជាក់ថាយើងជាខ្មែរ។ សាសានាក៏ដូច គ្នា សាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ ជា តំណាងប្រទេសជាតិខ្មែរ តំណាងរបស់ប្រជាពលរដ្ឋខ្មែរភាគច្រើន។ អ៊ីចឹងបើសិនជាយើង យកអ្វីដែលជាតំណាងឱ្យអត្តសញ្ញាណរបស់ជាតិ ទៅជាន់ឈ្លី វាគឺជាការប្រមាថមួយសម្រាប់ជាតិ សាសន៍។ ជាក់ស្តែងកន្លងទៅ ដូចឃើញមាន ប្រាសាទអង្គរវត្ត ធ្វើនៅលើស្បែកជើង ឬក៏ យ៉ាងម៉េចៗ វាជាការប្រមាថមួយធំណាស់ សម្រាប់ យើងជាប្រជាពលរដ្ឋខ្មែរ។ ខ្ញុំសំណូមពរទៅ កាន់លោកសម រង្ស៊ី ជាពិសេស ពិធីការរបស់ គាត់ យើងមិនដឹងថា ជាចេតនាផ្ទាល់របស់គាត់ ឬមួយក៏ជាចេតនារបស់ពិធីការទេ? ប៉ុន្តែខ្ញុំសុំ សំណូមពរថា កុំឱ្យមានលើកក្រោយ វាអាក្រក់ មើល ព្រោះរឿងពិធីការកិច្ចប្រជុំយើងធ្វើមិន កើតផង ហើយចង់ទៅដឹកនាំប្រទេស យើងដឹកនាំម៉េច? អ៊ីចឹងកុំឱ្យមានលើកក្រោយទៀត វា អាក្រក់មើល”។

ក្រៅពីរិះគន់ និងសំណូមពរទៅប្រធាន គណបក្សប្រឆាំង លោករស់ សារ៉ុម ក៏ស្នើទៅ មជ្ឈដ្ឋានទូទៅខាងលើ រួមគ្នាឱ្យតម្លៃអត្តសញ្ញាណ ជាតិជាធំ  ដើម្បីឱ្យព្រលឹងជាតិរស់ជាអមតៈ ចៀស វាងយកព្រលឹងជាតិទៅជាន់ឈ្លី៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES