Saturday, April 20, 2024
Homeតារាខ្មែរឌុច លីដា ស្តាយឈុតអាក្រាត (មានវីដេអូ)

ឌុច លីដា ស្តាយឈុតអាក្រាត (មានវីដេអូ)

ជាថ្មីម្តងទៀត ដុំរឿងអាក្រាតកាយជាលើកទី២ របស់តារាសម្តែងឌុច លីដា បានជួបឧបសគ្គ។ ឈុតសម្តែងគ្មានសម្លៀកបំពាក់គួរឱ្យព្រឺព្រួចរបស់នាង ក្នុង រឿង “នារីវេទមន្ត” ត្រូវក្រសួងវប្បធម៌និងវិចិត្រ តម្រូវឱ្យកាត់ចេញ មុនចាក់បញ្ចាំង។ បទបញ្ជានេះធ្វើឱ្យលីដា នឹកស្តាយឈុតឆាកដែលនាងប្រឹងសម្តែង។

14391004_1571740686185569_8964746658812812389_n

ឌុច លីដា តារាសម្តែងស្រស់ក្មេង ដែលចិត្តសឿងហ៊ានថតឈុតសិចស៊ី និងស្នេហារោលរាលមិនសូវសប្បាយចិត្តទេ នៅពេលដែលឈុតអាក្រាតកាយរបស់ នាងនៅក្នុងរឿង “នារីវេទមន្ត” ដែលត្រៀមចាក់បញ្ចាំងតាមរោងកុន ត្រូវក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តម្រូវឱ្យកាត់ចេញ។
ស្រីនាង ដែលជាជំនួយការរបស់លីដា បាន និយាយជំនួសតារាស្រីរូបស្រស់ថា លីដា បានព្យាយាមសម្តែង ដើម្បីឱ្យសាច់រឿងល្អ និងមានភាពប្រទាក់ក្រឡាគ្នា ហើយនាងបារម្ភថា ការកាត់ប្លង់ចោលច្រើនពេក អាចប៉ះពាល់ដល់លំនាំរឿងទាំងមូល។
ស្រីនាង បានប្រាប់ “អង្គរធំ” តាមទូរស័ព្ទថា “លីដា ទុកឱ្យអ្នកដឹកនាំរឿងជាអ្នកសម្រេច ហើយពួកគាត់កំពុងពិភាក្សាគ្នាយ៉ាងហ្មត់ចត់ពីដំណោះស្រាយ”។
ទោះបីលីដា ហាក់ដូចជាស្តាយប្លង់ដែលនាងប្រឹងសម្តែង ស្រីនាង ប្រាប់ថា តារាសម្តែងរូបនេះ មិនជំទាស់ការយល់ឃើញរបស់ក្រសួងវប្បធម៌ទេ។

14055187_1215681155149924_8038364255929305196_n
ស្រីនាង និយាយថា “លីដា មិនចង់ធ្វើអ្វីដែលនាំឱ្យអ្នកគាំទ្រទោមនស្សចំពោះគាត់ទេ។ បើមតិភាគច្រើនយល់ថា មិនស័ក្តិសម គាត់ក៏មិនប្រឆាំងដែរ”។
“នារីវេទមន្ត” គឺជាប្រភេទរឿងដុំខ្លី ដែលបង្កប់ដោយវេទមន្ត អភិនីហារ និងឈុតឆាកស្នេហាព្រឺព្រួច និងផលិតដោយផលិតកម្មរ៉ុក។ លីដា ដើរតួជានារីវេទមន្ត ដែលមានចិត្តល្អជួយអ្នកភូមិ ដែលត្រូវថតប្លង់ អាក្រាតពីក្រោយខ្នង និងប្លង់ត្រូវតួប្រុសរំលោភ។
ស្រីនាង ប្រាប់ថា ឈុតទាំងនោះមានជំនួយបច្ចេកទេសច្រើន។ នាងថា លីដា ថតបញ្ចោញតែខ្នងប៉ុណ្ណោះ ហើយប្លង់ផ្សេងទៀត មានតួស្រីផ្សេងជំនួសនាង ដែលគេប្រើបច្ចេកទេសច្របាច់បញ្ចូលប្លង់គ្នា ឱ្យឃើញដូចជាមនុស្សតែម្នាក់។
ស្រីនាង ថា លីដា ក៏កំពុងរង់ចាំយ៉ាងអន្ទះសាផងដែរថា តើក្រុមផលិតករនឹងសម្រេចយ៉ាងដូចម្តេច ចំពោះរឿងនេះ?

11665697_697951183667738_1662741767248359792_n

សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែល ភាពយន្តសម្តែងដោយឌុច លីដា ជួបឧបសគ្គ។ រឿងដុំទី១របស់នាង គឺរឿង “ស្បែកគង់” ដែលលីដា សម្តែងឈុតអាក្រាតកាយផងដែរ។ រឿងនេះត្រូវក្រសួងវប្បធម៌ ហាមក្មេងអាយុក្រោម១៥ឆ្នាំចូលទស្សនា។
ការចូលរួមថតឈុតសិចស៊ី ដែលតារាផ្សេងទៀត មិនហ៊ានប្រថុយបានជួយឱ្យលីដា លេចធ្លោក្នុងអាជីពសម្តែង។ ក្រៅពីមានរូបឆោមស្រអែមស្រស់ និងរាងតូចច្រឡឹងគួរឱ្យបេតី នាងត្រូវបានចាត់ទុកថា ជាតារាស្រីម្នាក់ ដែលហ៊ានលែងខ្លួនក្នុងភាពយន្តជាថ្នូរនឹងកម្រៃឈ្នួលខ្ពស់។
មកដល់ពេលនេះ លីដា ត្រូវប៉ាន់ទាំងការថតភាពយន្ត និងថតស្ពតពាណិជ្ជកម្ម ហើយមិនត្រឹមតែក្នុងចំណោមផលិតកម្មក្នុងស្រុកទេ សូម្បីតែផលិតករមកពីបរទេស ក៏ចាប់អារម្មណ៍នឹងនាងដែរ។ ជាក់ស្តែង ថ្មីៗនេះ ផលិតកម្មមកពីស្រុកចិន បានជ្រើសនាងឱ្យចូលរួមថតកុន ដោយឱ្យនាងដើរតួជាដូនជី។
លីដា ធ្លាប់ប្រាប់ថា ចាប់តាំងពីលេចមុខក្នុងរឿង “ស្បែកគង់” ដែលគេល្បីថា នាងថតស្រាតរួចមក នាងរវល់ថតរកពេលសម្រាកគ្មាន។ ជោគជ័យនេះហើយ ដែលលើកទឹកចិត្តឱ្យនាងចាប់ឈុតស្រដៀងគ្នានេះទៀត នៅក្នុងរឿង “នារីវេទមន្ត” ដែលកំពុងជួបបញ្ហានេះ។

12011332_997315106986531_3722707292402552411_n
យ៉ាងណាក៏ដោយ ស្រីនាង ជាជំនួយការរបស់នាងអះអាងថា លីដា មិនមែនហ៊ានថតដោះអាវ ព្រោះតែចង់បានប្រាក់ ឬចង់ល្បីទេ ហើយថា មុនពេលទទួលថតរឿងអ្វីមួយ នាងបានពិចារណាយ៉ាងយកចិត្តទុកដាក់។ តែនាងមិនដឹងថា ក្រោយជួបភាពរកាំរកូសជាលើកទី២នេះ លីដា នឹងនៅតែទទួលថតរឿងបែបរោលរាលទៀតឬយ៉ាងណាទេ…៕

https://youtu.be/Jy0zaQnVSZI

RELATED ARTICLES