Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិលោកស្រីស៊ូជី ធ្លាក់ខ្លួនឈឺ​ក្រោយពី ទស្សនកិច្ចនៅ អាមេរិកនិង​អង់គ្លេស

លោកស្រីស៊ូជី ធ្លាក់ខ្លួនឈឺ​ក្រោយពី ទស្សនកិច្ចនៅ អាមេរិកនិង​អង់គ្លេស

ព័ត៌មានទាន់ហេតុការណ៍បំផុត

មីយ៉ាន់ម៉ា៖ ខុទ្ទកាល័យ របស់លោកស្រី បានឲ្យដឹងកាល ពីថ្ងៃច័ន្ទថាមេដឹក នាំប្រឆាំង របស់មីយ៉ាន់ម៉ា លោកស្រី អ៊ុង សានស៊ូជីបានបង្ខំចិត្ត សម្រាកពីកិច្ចការ ងាររដ្ឋបន្ទាប់ ពីលោកស្រីប្រែ ក្លាយជាមិន ស្រួលខ្លួនក្នុង អំឡុងពេលទស្សនកិច្ច ផ្លូវរដ្ឋនៅបរទេស។

មេដឹកនាំដែលមាន វ័យ៧១ឆ្នាំនេះត្រូវបានគេ ពិនិត្យឃើញមាន រោគរលាក ក្រពះបន្ទាប់ ពីវិលត្រឡប់ មកពីទស្សន កិច្ចទៅកាន់ចក្រភព អង់គ្លេសនិង សហរដ្ឋអាមេរិក ដែលជាដំណើរ ទស្សនកិច្ចលើក ដំបូងរបស់លោក ស្រីទៅកាន់ បណ្តាប្រទេស សម្ព័ន្ធមិត្តនៅលោកខាងលិចចាប់តាំង ពីការចូលកាន់ តំណែងរបស់លោក ស្រីកាលពីថ្ងៃមីនា។

រូបភាពជាច្រើន សន្លឹករបស់លោក ស្រីដែលអង្គុយ នៅកៅអីរុញក្នុង អាកាសយានដ្ឋាន អន្តរជាតិរ៉ង់ហ្គូន ត្រូវបានបង្ហោះ នៅលើ បណ្តាញសង្គម ដែលបាន បញ្ឆេះនូវក្តីបារម្ភអំពីសុខភាព របស់លោកស្រី។

ខុទ្ទកាល័យ របស់លោកស្រីបាន ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយថា លោកស្រីមាន អារម្មណ៍ដូច ជាទន់ខ្សោយ ស្របពេលដែលលោកស្រីមិនមាន ពេលវេលា ច្រើន ក្នុងការសម្រាក អំឡុងពេលនៃ ដំណើរទស្សន កិច្ចនោះ។ លោកស្រីឈឺក្រពះខណៈពេលដែលលោកស្រីមិន មានពេលវេលា ទទួលទានអាហារ ទៀងទាត់ ដូច្នោះលោកស្រីចាំបាច់ត្រូវ តែសម្រាកមួយរយៈ។

លោកស្រី ស៊ូជី បានកាន់កាប់តំណែង សំខាន់ៗមួយចំនួន ក្នុងគណៈរដ្ឋមន្ត្រីដូចជា រដ្ឋមន្ត្រីការបរទេស ក៏ដូចជាការដឹកនាំ រដ្ឋាភិបាលជាពិសេសក្នុង ការបង្កើតតួនាទី នៃក្រុមប្រឹក្សារដ្ឋ។

ទោះជាយ៉ាងណា វេជ្ជបណ្ឌិតរបស់ លោកស្រីលោក Tin Myo Win បានថ្លែងថាលោក មមាញឹកបំផុត ជាមួយនិងបញ្ហា សុខភាពរបស់លោកស្រីអ៊ុង សានស៊ូជី ប៉ុន្តែលោក បានបដិសេធសុំមិន ធ្វើការអត្ថាធិប្បាយ លម្អិតអំពីព័ត៌ មានផ្សេងៗរបស់លោកស្រី។

3

លោកស្រី អ៊ុង សានស៊ូជី ពេលជួបជាមួយលោក អូបាម៉ា

 

 

 

 

 

RELATED ARTICLES