Wednesday, April 24, 2024
Homeព័ត៌មានជាតិប្រធាន​សមា​គម​ជ័យ​លា​ភី​បញ្ញា​ជន​កម្ពុជា លើក​គុណ​សម្បត្តិ​សម្តេច​ហ៊ុន សែន ៤​ចំណុច

ប្រធាន​សមា​គម​ជ័យ​លា​ភី​បញ្ញា​ជន​កម្ពុជា លើក​គុណ​សម្បត្តិ​សម្តេច​ហ៊ុន សែន ៤​ចំណុច

ភ្នំពេញ ៖ ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោករស់ សារ៉ុម បានលើកពីគុណ- សម្បត្តិសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជា- ជនកម្ពុជា៤ចំណុចពិសេសគឺ គុណសម្បត្តិ ដើម្បី បុព្វហេតុជាតិមាតុភូមិរបស់សម្តេច គឺលេខ១ ប៉ុន្តែ កំហុសដឹកនាំរបស់សម្តេច គឺលេខ១០០។

លោករស់ សារ៉ុម បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០១៦ថា “កំហុសដឹកនាំរបស់សម្តេចតេជោ គឺលេខ ១០០ ខណៈគុណសម្បត្តិដើម្បីបុព្វហេតុ ជាតិមាតុភូមិរបស់សម្តេចតេជោ គឺលេខ១។

មាន៤ចំណុច ដែលយើងជាខ្មែរ ត្រូវរៀន- សូត្រ ពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ៖

១-ក្នុងនាមយុវជនស្នេហាជាតិ សាសនា និងព្រះមហាក្សត្រ ក្រោយការអំពាវនាវរបស់ សម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ឆ្នាំ១៩៧០ យុទ្ធជនហ៊ុន សែន ហ៊ានពលីសព្វបែបយ៉ាង ចូលព្រៃតស៊ូ ថាតើលោកហ៊ុន សែន សម័យនោះ គិតពីរឿងជាតិ ឬគិតថាខ្លួនបាន ធ្វើជាមេដឹកនាំប្រទេសដូចសព្វថ្ងៃឬទេ?

២-ក្រោយចលនាតស៊ូបានជោគជ័យ ឆ្នាំ ១៩៧៥ តើលោកប៉ុល ពត បានដឹកនាំត្រឹមត្រូវ តាមមាគ៌ានយោបាយឬទេ? ខណៈសម្តេចនរោត្តម សីហនុ ប្រមុខចលនាតស៊ូ គ្រាន់តែជាប្រមុខ- រដ្ឋបង្គ្រប់កិច្ច។

៣-ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលអាចដកឥទ្ឋិពលវៀតណាម ចេញពីកម្ពុជា អ្នកផ្តើមគំនិតគឺសម្តេចតេជោ បើសម្តេចនាយក- រដ្ឋមន្ត្រី គ្មានមនសិការជាតិ ចុះហត្ថលេខា ថាតើ កិច្ចព្រមព្រៀងនេះអាចទៅរួចឬទេ? តើតេជោ រងសម្ពាធអ្វីខ្លះពីវៀតណាម និងបក្ស? ពាក្យ មួយឃ្លាដែលសម្តេចសឺន សាន លើកទឹកចិត្ត សម្តេចហ៊ុន សែន មុនថ្ងៃចុះកិច្ចព្រមព្រៀង ទីក្រុងប៉ារីស “បើឯកឧត្តមហ៊ុន សែន មិនស្នេហា ជាតិខ្មែរខ្លួនឯង ថាតើឱ្យនរណាមកស្នេហាជាតិ ខ្មែរ”។

៤-ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស បាន ចុះរួចហើយ អង្គការសហប្រជាជាតិ ជាអ្នករៀប- ចំការបោះឆ្នោត នៅឆ្នាំ១៩៩៣ ថាតើក្រោយ ឆ្នាំ១៩៩៣ កម្ពុជាបានសន្តិភាពហើយឬនៅ? អត់សោះតែម្តង បើគ្មាននយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ និងការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវស្មារតីបង្រួបបង្រួមជាតិ របស់សម្តេចព្រះ បរមរតនកោដ្ឋ ថា តើកម្ពុជាមានសន្តិភាព និង អភិវឌ្ឍន៍ ដូចសព្វថ្ងៃឬទេ?”។

បន្ថែមលើការលើកឡើងនេះ លោករស់ សារ៉ុម បញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០១៦ ថា ជាមួយនឹងគុណសម្បត្តិ ទាំងអស់នោះ សម្តេចហ៊ុន សែន នៅតែស័ក្តិ- សមធ្វើជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិក្រោយ ទៀត។

លោករស់ សារ៉ុម មានប្រសាសន៍ថា “ជា ជំហររបស់ខ្ញុំផ្ទាល់ ខ្ញុំមើលឃើញថា នៅក្នុងបរិបទ សង្គមខ្មែរ នាពេលបច្ចប្បន្ននេះ សម្តេចហ៊ុន សែន នៅតែមានអាទិភាពក្នុងការធ្វើជានាយក- រដ្ឋមន្ត្រីបន្តទៅមុខទៀត យ៉ាងតិចក៏១អាណត្តិ ទៅមុខទៀតដែរ  ដើម្បីឱ្យខ្មែរយើងងរឹងមាំបាន បន្តិច គឺសម្តេចនៅតែជាបុគ្គលម្នាក់ដែលស័ក្តិសម ជានាយករដ្ឋមន្ត្រី សម្រាប់ព្រះរាជាណាចក្រ កម្ពុជាយើង តទៅមុខទៀត។ សម្រាប់បេក្ខភាព នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ក្រៅពី សម្តេចហ៊ុន សែន យើងមានឃើញឥស្សរជនម្នាក់ ទៀត ដែលអាចឈរជើងបាន ជំនួសសម្តេចតេជោ ហ៊ុន សែន  ក៏ប៉ុន្តែវានៅក្នុងកម្រិតមួយដែលហៅ ថា មិនដល់សម្តេចហ៊ុន សែន ទេ មានតែសម្តេច ហ៊ុន សែន ទេ ដែលអាចក្តាប់កម្លាំង ដែលអាច សម្រួលកម្លាំងនៅក្នុងជួរបក្សបាន។ ហើយបន្ទាប់ ពីសម្តេចហ៊ុន សែន មកយើងមើលឃើញ ឥស្សរជនជាន់ខ្ពស់មួយរូបទៀត គឺសម្តេចក្រឡា ហោម ស ខេង ដែលលោកអាចជាបេក្ខជនមួយ ស័ក្តិសមដែរ។ ក៏ប៉ុន្តែបើធៀបជាមួយសម្តេច ហ៊ុន សែន យើងគិតថា សម្តេចហ៊ុន សែន លោក អាចជួយការពារកម្ពុជា។ ដូចសម្តេចធ្លាប់មាន ប្រសាសន៍ហើយថា សំខាន់ នៅពេលដែលសម្តេច អត់ឈរជាបេក្ខភាពនាយករដ្ឋមន្ត្រី សួរថា អ្នក- ណាមកជំនួសសម្តេច? អ្នកណាអាចការពារបាន ពីព្រោះបញ្ហាការដឹកនាំ វាពិបាកបំផុត នៅពេល ដែលរៀបចំអ្នកបន្តវេន”។

លោករស់ សារ៉ុម មានប្រសាសន៍បន្តថា “យើងមើលឃើញចំណុចវិជ្ជមាន ប៉ុន្តែ ចំណុច អវិជ្ជមានទាំងអស់ ដូចជា បញ្ហាអំពើពុករលួយ បញ្ហាការអនុវត្តនីតិរដ្ឋមិនបានល្អ និងបញ្ហា អសកម្មផ្សេងៗទៀត នៅក្នុងសង្គម ដូចជា ការកាប់បំផ្លាញព្រៃឈើ បញ្ហាទំនាស់ដីធ្លី  ស្អីៗ ហ្នឹង គឺវាជាបញ្ហាដែលយើងអាចដោះស្រាយ បាន មិនមែនជាបញ្ហាមិនអាចដោះស្រាយបាន ទេ ប៉ុន្តែវិបត្តិរបស់កម្ពុជា កន្លងទៅ យើងមើល ឃើញថា កម្ពុជា ជួបគ្រោះថ្នាក់នៅពេលដែល ផ្លាស់ប្តូរមេដឹកនាំ ដែលវាមិនបានតាមការចង់ បានរបស់ប្រជាពលរដ្ឋ។ ជាសរុប យើងស្នើឱ្យ អ្នកនយោបាយ យើងចង់ឱ្យអ្នកនយោបាយ ទាំងអស់គិតឡើងវិញ ធ្វើសកម្មភាពដែលបម្រើ ជាតិ បម្រើប្រជាជនពិតប្រាកដ។ រឿងឈ្នះរឿង ចាញ់យើងទុកឱ្យប្រជាជនអ្នកសម្រេចអាហ្នឹង ទី១។ ទី២ អ្វីដែលយើងមិនអាចប្រកែកបាន ចំពោះសច្ចធម៌ប្រវត្តិសាស្ត្រ រឿងសម្តេចហ៊ុន សែន គុណសម្បត្តិរបស់លោក វាធំ លើសកំហុស ដែលគាត់បានធ្វើខ្លះ នៅក្នុងពេលដែលគាត់ ដឹកនាំ។ យើងត្រូវតែទទួលស្គាល់កន្លែងហ្នឹង”។

ទោះយ៉ាងណា ក្រៅពីសម្តេចហ៊ុន សែន សម្រាប់គណបក្សប្រឆាំង លោករស់ សារ៉ុម បញ្ជាក់ថា លោកសម រង្ស៊ី ក៏អាចមានគុណ សម្បត្តិស័ក្តិសមធ្វើជានាយករដ្ឋមន្ត្រី។

លោករស់ សារ៉ុម មានប្រសាសន៍បន្ថែម ថា “យើងមើលឃើញដូចគ្នា សម្រាប់ឥស្សរជន នៅក្នុងជួរគណបក្សប្រឆាំង មកទល់ពេលបច្ចុប្បន្ន នេះ យើងខ្ញុំមើលឃើញថា ឯកឧត្តមសម រង្ស៊ី គឺជាជម្រើសមួយដ៏ល្អ សម្រាប់គណបក្សប្រឆាំង។ មូលហេតុអីបានខ្ញុំនិយាយអ៊ីចឹង? ពីព្រោះគណបក្ស ប្រឆាំង នៅស្រុកខ្មែរនេះ យើងពិបាករកអ្នកជំនួស ឯកឧត្តមសម រង្ស៊ី ណាស់ មកដល់ម៉ោងនេះ គឺ យើងរកអ្នកជំនួសអត់ទាន់ឃើញទេ សូម្បីតែ ឯកឧត្តមកឹម សុខា ដូចខ្ញុំបានលើកឡើងអ៊ីចឹងថា លោកសម រង្ស៊ី គាត់ហ៊ានលក់ផ្ទះធ្វើនយោបាយ  តែលោកកឹម សុខា ធ្វើនយោបាយ ដើម្បីទិញផ្ទះ។ អ៊ីចឹងឱ្យឯកឧត្តមកឹម សុខា ទៅជំនួសតួនាទីរបស់ ឯកឧត្តមសម រង្ស៊ី ក៏ពិបាកនឹងទៅរួចដែរ។ អ៊ីចឹង អ្នកដែលអាចពង្រឹងគណបក្សប្រឆាំង ឱ្យរឹងមាំ បាន គឺមានតែឯកឧត្តមសម រង្ស៊ី ទេ ហើយយើង មើលឃើញលក្ខណៈសម្បត្តិមួយទៀត ដោយ សារគាត់ហ្នឹងហើយ ទើបធ្វើឱ្យសង្គមរបស់ យើងមានការផ្លាស់ប្តូរដល់រាល់ថ្ងៃនេះ គ្រាន់តែ ជួយបានក្នុងផ្នែកមួយដែលប្រឆាំង”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES