Friday, March 29, 2024
Homeព័ត៌មានជាតិសំណុំ​រឿង​ពាក់​ព័ន្ធ​ស្រីមុំ​-​លោក​កឹម សុខា ប្រធាន​អាដ​ហុក មិន​បាន​ចូល​បំភ្លឺ​តុលា​ការ

សំណុំ​រឿង​ពាក់​ព័ន្ធ​ស្រីមុំ​-​លោក​កឹម សុខា ប្រធាន​អាដ​ហុក មិន​បាន​ចូល​បំភ្លឺ​តុលា​ការ

ភ្នំពេញ ៖ លោកធន សារាយ ប្រធាន សមាគមអាដហុក ពុំបានចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាកោះហៅ របស់ចៅក្រមស៊ើបសួរ ក្នុងឋានៈជាសាក្សី ដើម្បី បំភ្លឺជុំវិញសំណុំរឿង “សូកប៉ាន់សាក្សី” ដែល ពាក់ព័ន្ធនឹងករណីកញ្ញាស្រីមុំ និងលោកកឹម សុខា នោះទេ កាលពីព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៦។

kem-sokha_1
លោកកឹម សុខា

តាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា លោកធន សារាយ ត្រូវ បានតុលាការ កោះហៅឱ្យចូលខ្លួនបំភ្លឺចំពោះមុខ តុលាការនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងសំណុំរឿង “សូកប៉ាន់សាក្សី” តែ នៅពេលវេលាកំណត់ មិនឃើញវត្តមានលោក ធន សារាយ ចូលមកកាន់តុលាការនោះទេ។

ពាក់ព័ន្ធទៅនឹងការអវត្តមានចូលបំភ្លឺនៅ តុលាការ នៅព្រឹកថ្ងៃទី២៤ តុលា នោះ មិន អាចទាក់ទងសុំការបំភ្លឺពីលោកធន សារាយ បានទេ កាលពីម្សិលមិញ។ ប៉ុន្តែយោងតាម មន្ត្រីសមាគមអាដហុក បានឱ្យដឹងថា លោក ធន សារាយ បានដាក់ពាក្យពន្យារពេលចូល បំភ្លឺនេះរួចរាល់ហើយ តាមរយៈមេធាវីរបស់ លោក ដោយសារតែលោកជាប់បេសកកម្មការងារនៅឯក្រៅប្រទេស។

sreymon
កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមំុ

គួរបញ្ជាក់ថា យោងតាមដីកាកោះរបស់ សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយលោក ចៅក្រមស៊ើបសួរ ធាម ច័ន្ទពិសិដ្ឋ បានកោះអញ្ជើញលោកធន សារាយ ជាប្រធានសមាគម អាដហុក ឱ្យចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទប់ “ស” ជាន់ទី៥ នៅថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០១៦ វេលាម៉ោង៩ៈ០០នាទីព្រឹក ក្នុងឋានៈជា សាក្សី ដើម្បីសាកសួរជុំវិញដំណើរ រឿង “សូកប៉ាន់សាក្សី” តាមមាត្រា៥៤៨ នៃ ក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាល ពីអំឡុង ខែមីនា មេសា ឆ្នាំ២០១៦។

គួររំលឹកថា កាលពីអំឡុងខែមេសា ឆ្នាំ ២០១៦ កន្លងទៅ មន្ត្រីសមាគមអាដហុក ចំនួន ៤រូប រួមនិងមន្ត្រីគ..បម្នាក់ផង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួន បញ្ជូនឡើងតុលាការ និងត្រូវបានតុលាការចោទ ប្រកាន់ពីបទ “សូកប៉ាន់សាក្សី” និង “សមគំនិត ក្នុងអំពើសូកប៉ាន់សាក្សី” ពាក់ព័ន្ធសំណុំរឿង ដែលប្តឹងដោយកញ្ញាខុម ចាន់តារាទី ហៅស្រីមុំ បន្ទាប់ពីត្រូវបានគេទម្លាយថា មានទំនាក់ទំនង ផ្លូវភេទជាមួយលោកកឹម សុខា អនុប្រធាន គណបក្សសង្គ្រោះជាតិ៕

ដោយ ៖ ដារិទ្ធ

 

RELATED ARTICLES