Saturday, April 20, 2024
Homeតារាខ្មែរឆាយ ស្រីពេជ្រ ប្រកែកដណ្តើមប្តីគេ

ឆាយ ស្រីពេជ្រ ប្រកែកដណ្តើមប្តីគេ

ឆាយ ស្រីពេជ្រ ធ្លាប់លេចឮកក្រើកពេញ សិល្បៈថា នាងមានលោកផ្កាយ៤ម្នាក់ តាមស្នេហ៍យ៉ាងស្អិតដូចតុកកែ ហើយបុរសនោះថែមទាំងចង់ចិញ្ចឹមចងជើងទុកមិនឱ្យប្រឡូកសិល្បៈថែមទៀតផង តែស្រីពេជ្រ ប្រកែក ហើនាងបានបាត់ខ្លួនជាច្រើនខែមកហើយ ទើបមានការសង្ស័យថា ស្រីស្អាតរូបនេះ អាចជាប់អន្ទាក់លោកធំផ្កាយ៤នោះ។

14369871_149417478844712_1469160094635680624_n
ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ តារាស្រីស្រស់រូបនេះមិនចង់ និយាយច្រើនឡើយ ដោយនាងថា មានការអីអាច ទាក់ទងនាងតាម Facebook វិញ។
ស្រីពេជ្រ និយាយត្រង់ៗថា “អូ! ឥឡូវខ្ញុំកំពុងតែនៅជាមួយប្តី ពិបាកនិយាយណាស់បង គាត់នៅក្បែរខ្ញុំហ្នឹង ហើយទូរស័ព្ទដូចជាអត់សូវឮទៀត។ ឥឡូវខ្ញុំឈប់ពីសិល្បៈហើយ ព្រោះប្តីខ្ញុំគាត់មិនឱ្យខ្ញុំលេងសិល្បៈទៀតទេ”។ ឆ្លើយតបសំណួរថា តើប្តីស្រីពេជ្រ គាត់ធ្វើការអី? ហើយនាងបានភ្ជាប់ពាក្យតាំងពីអង្កាល់ និងរៀបការពេលណានោះ ស្រីស្រស់រូបនេះនិយាយ បញ្ជាក់ថា “ប្តីខ្ញុំគាត់ជាអ្នករកស៊ី ហើយខ្ញុំអត់បានភ្ជាប់ពាក្យទេ គឺស្រលាញ់គ្នាតែម្តង។ ឥឡូវហ្នឹង គាត់កំពុងតែចង់ឱ្យខ្ញុំយកកូនមុនរៀបការផង ខ្ញុំពិបាកដែរ អត់ទាន់កំណត់ពេលណាអាចរៀបការបានទេ”។ ការប្រកាស មានប្តីជាចំហរបស់នាងឆាយ ស្រីពេជ្រ នេះ នាំឱ្យតារាជាច្រើនបានភ្ញាក់ផ្អើលនាងគ្រប់គ្នាថា រយៈពេលដែលស្រីពេជ្រ បាត់មុខពីសកម្មភាពសិល្បៈនេះ គឺតាមពិត នាងសម្ងំយកប្តីសោះ ហើយក៏មានតារាខ្លះទៀត បានខ្សឹបខ្សៀវផ្អើលពេញចង្កោមអ្នកសិល្បៈថា ប្រុសដែលស្រីពេជ្រ អះអាងពេញៗមាត់ថា ជាប្តីនាងនោះ តាមពិតបុរសវ័យ៤០ប្លាយនោះ ហើយមិនមែននៅលីវទេ គឺប្រុសដែលជាមន្ត្រីគយនោះ មានប្រពន្ធនិងកូន៣នាក់ទៅហើយ។

14886090_1218290001575117_804241932_n
ឆាយ ស្រីពេជ្រ និងលោកគយ កំពុងផ្អែមល្ហែមស្នេហ៍

ប្រភពបានឱ្យដឹងថា លោកគយ ដែលសម្បូរដុល្លារ កន្លងមករស់នៅជុំគ្រួសារយ៉ាងមានសុភមង្គល តែតាំងពីលោកប្តីរត់ទៅឱបស្រីស្អាតឆាយ ស្រីពេជ្រ មក ប្រពន្ធគាត់ទឹកភ្នែករាល់ថ្ងៃតែម្តង។
ឆាយ ស្រីពេជ្រ បានប្រកែកថា “អត់ទេបង! ប្តីខ្ញុំគាត់មានតែខ្ញុំម្នាក់តើ! ពីមុនគាត់ធ្លាប់មានអីណាអីណីមែន តែពេលនេះគាត់មានតែខ្ញុំម្នាក់ទេ!”។
ឆាយ ស្រីពេជ្រ ពេលនេះត្រូវបានគេចោទប្រកាន់ថា នាងកំពុងស្នេហ៍ប្តីគេហើយ តែតារារូបនេះមិនបានបកស្រាយលម្អិតទេ ដោយគ្រាន់តែថា ប្តីនាងមានតែនាងម្នាក់ ហើយពេលនេះមិនបានគិតគូររឿងរៀបការទេ តែបែរជាប្តីអត់ទាន់មានខាន់ស្លានោះ រំអុកចង់បានកូនមុនទៅវិញ។

14877773_1218290074908443_1509705544_n
តាមរយៈការធ្លាយរឿងស្នេហ៍ដ៏រសើបរបស់ឆាយ ស្រីពេជ្រ នេះ នៅក្នុង Facebook បុរសម្នាក់ឈ្មោះ Rith Pich ក៏មានបង្ហោះរូបស្រីពេជ្រ និងបុរសម្នាក់ ដែលនាងអះអាងថា ជាប្តីៗពេញៗមាត់នោះ ដោយបង្ហាញពីភាពល្អូកល្អិនគ្នាដូចប្តីប្រពន្ធមែន គឺហាក់មិនខ្វល់ពីប្រពន្ធដើមទាល់តែសោះឡើយ។
ពេលនេះ ស្រីពេជ្រ បានប្រកាសថា នាងត្រូវប្តីលែងឱ្យលេងសិល្បៈដូចមុនទៀតហើយ។
ឆាយ ស្រីពេជ្រ អាយុ២៣ឆ្នាំ លេចធ្លោខ្លាំងតាមរយៈរឿង “ទឹកចិត្តប្រពន្ធ” របស់ផលិតកម្មមហាហង្ស ដែលចាក់ផ្សាយនៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍ បន្ទាប់ពីរឿង “ម៉ឺនុយធ្នាក់អន្ទាក់ស្នេហ៍” និងរឿង “គំនុំអតីតជាតិ”។
ប្រភពបានឱ្យដឹងថា មានផលិតកម្មជាច្រើន បានព្យាយាមទាក់ទងហៅនាងឆាយ ស្រីពេជ្រ ឱ្យសម្តែងជាតួឯក ក្រោយពីឃើញសមត្ថភាពនាងក្នុងរឿង “ទឹកចិត្ត ប្រពន្ធ” មក តែបានត្រឹមតែខកចិត្តប៉ុណ្ណោះ ព្រោះស្រីពេជ្រ ប្តីនាងមិនអនុញ្ញាតឱ្យស្រីពេជ្រ ថតសម្តែងដែលមានតួ ប្រុសឱបថើបជាដាច់ខាត ព្រោះលោកគយនោះ មាន ប្រាក់ឱ្យនាងចាយមិនខ្វះឡើយ។
ឆាយ ស្រីពេជ្រ ដែលប្រកាសថា គ្រោងបើកហាងរក្សាសម្រស់ដ៏ធំមួយ នៅកណ្តាលរាជធានីភ្នំពេញ ហើយនឹងបន្តអាជីពសិល្បៈជោកជាំនោះ ត្រូវលុបចោលគម្រោងទាំង២ចោលភ្លាមៗ នៅពេលនេះ ដោយនាងថា ប្តីមិនឱ្យបើកហាង និងថតឱ្យល្បីឈ្មោះអីទៀតទេ គឺគិតតែចង់បានកូន ដើម្បីជាចំណងដៃស្នេហ៍តែប៉ុណ្ណោះ៕  ហ៊ឹម វិចិត្រ

14875177_1218288254908625_1807468889_n

14877020_1218288281575289_788643918_n

RELATED ARTICLES