មេ​បក្ស​ប្រឆាំង រំលឹក​ខួប​វាយ​តំណាង​រាស្ត្រ

ភ្នំពេញ ៖ ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំង មាន អាសនៈក្នុងរដ្ឋសភា លោកសម រង្ស៊ី និងលោក កឹម សុខា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៦ បានរំលឹកបើកកកាយជាថ្មីនូវហេតុការណ៍ហិង្សាវាយដំលើអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង២រូប នៅក្បែររបងវិមានរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ដោយ ក្រុមបាតុករដែលទាមទារទម្លាក់លោកកឹម សុខា ពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា។

kem

លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកអម ជាមួយវីដេអូស្តីពីសកម្មភាពហិង្សាវាយដំលើ អ្នកតំណាងរាស្ត្រ២រូបរបស់គណបក្សប្រឆាំង គឺលោកគង់ សភា និងលោកញ៉យ ចំរើន ខណៈ ដែលលោកទាំង២ បានចេញពីប្រជុំសភាមកដល់ ក្រៅរបងវិមានរដ្ឋសភា កាលពីថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០១៥ នោះ ដែលពេលនេះមាន រយៈពេល១ឆ្នាំមកហើយនោះ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ថា “ខួបមួយឆ្នាំនៃព្រឹត្តិការណ៍វាយប្រហារមកលើតំណាងរាស្ត្រគណ-បក្សសង្គ្រោះជាតិ លោកគង់ សភា និងលោក ញ៉យ ចំរើន នៅក្បែររបងវិមានរដ្ឋសភា កាល ពីថ្ងៃទី២៦ តុលា ២០១៥ កន្លងមកនេះ”។

លោកសម រង្ស៊ី បានសរសេរបន្ថែមក្នុង ទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃដដែលនោះ ថា“ប៉ុន្មានថ្ងៃចុងក្រោយនេះ ខ្ញុំបានចូលរួមសន្និសីទ និងកិច្ចប្រជុំផ្សេងៗ រៀបចំដោយសហភាព អន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេស ស្វីស ដើម្បីការពារសិទ្ធិមនុស្សរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលត្រូវបាន រំលោភយ៉ាងធ្ងន់ធ្ងរដោយរដ្ឋាភិបាលហ៊ុន សែន”។

sy

ចំណែកលោកកឹម សុខា អនុប្រធាន គណបក្សសង្គ្រោះជាតិ ដែលកំពុងបន្តសម្ងំស្នាក់-នៅទីស្នាក់ការកណ្តាលគណបក្ស បន្ទាប់ពីត្រូវ បានតុលាការសម្រេចចោទប្រកាន់ និងផ្តន្ទា-ទោសដាក់ពន្ធនាគារ ពីបទ “បដិសេធក្នុងការ ចូលខ្លួន” ហើយលោកហាក់ដូចជាបន្ទន់ឥរិយាបថ អំពាវនាវរកដំណោះស្រាយនយោបាយជាមួយ គណបក្សកាន់អំណាចនោះ ក៏បានលើកឡើង រំលឹកដល់ហេតុការណ៍កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នោះដែរ តែលោកមិនបាននិយាយ ចំៗ ដល់ហេតុការណ៍ហិង្សាលើអ្នកតំណាងរាស្ត្រ បក្សប្រឆាំង២រូបនោះទេ ដោយលោកគ្រាន់តែ លើកជាសំណួរថា តើកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ មានអ្វីកើតឡើង? ហើយលោកបាន លើកឡើងថា “ដើរកាត់ភ្លៀង តែងតែទទឹក។

លោកកឹម សុខា បានសរសេរក្នុងទំព័រ ហ្វេសប៊ុករបស់លោកថា “តើបងប្អូនដឹងទេថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ មានអ្វី កើតឡើង? ជាធម្មតា យើងធ្វើដំណើរកាត់ភ្លៀង តែងតែទទឹកហើយ ក៏ប៉ុន្តែបើពេលវេលាចាំបាច់ តម្រូវឱ្យយើងទៅ ឱ្យដល់គោលដៅនោះ យើង ត្រូវតែធ្វើ! យើងត្រូវតែហ៊ានប្រឈម! យើង មិនត្រូវគេចវេះ ឬខ្លាចរអាឡើយ (No Risk No Change)។ សំខាន់យើងត្រូវស្គាល់ ខ្លួន យើង ជឿជាក់លើខ្លួនយើង ថា យើងត្រូវធ្វើ ដំណើរទៅណា? ដើម្បីអ្វី?

ទីបំផុតគេនឹងទទួលស្គាល់ និងឱ្យតម្លៃ យើងថា យើងបានធ្វើនោះត្រឹមត្រូវ ដែលជា ផលប្រយោជន៍រួមសម្រាប់ប្រទេសជាតិ និង ប្រជាពលរដ្ឋខ្មែរមែន”។

គួររំលឹកថា កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥ អ្នកតំណាងរាស្ត្រ២ រូប នៃគណបក្សសង្គ្រោះជាតិគឺលោកញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងលោក គង់ សភា តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ត្រូវបានមនុស្សមួយក្រុមតូច ប្រើអំពើហិង្សា វាយដំ បណ្តាលឱ្យរងរបួសធ្ងន់ និងខូចខាត រថយន្ត២គ្រឿង ដែលជាមធ្យោបាយធ្វើដំណើរ របស់តំណាងរាស្ត្រទាំង២រូប ខណៈដែលតំណាង-រាស្ត្រទាំង២រូបបានធ្វើដំណើរចេញពីប្រជុំសភា មកដលក្រៅរបងវិមានរដ្ឋសភា ស្របពេលដែល នៅថ្ងៃនោះ មានបាតុករមួយក្រុម បានធ្វើបាតុកម្ម នៅក្បែរវិមានរដ្ឋសភា ទាមទារទម្លាក់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា។

ក្រោយពេលមានហេតុការណ៍ហិង្សាលើ អ្នកតំណាងរាស្ត្របក្សប្រឆាំងទាំងរូបនោះ គណ- បក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ មួយនៅថ្ងៃដដែលនោះ ថ្កោលទោសចំពោះ អំពើហិង្សាដ៏ឃោឃៅ និងព្រៃផ្សៃនេះ ដែល គណបក្សប្រឆាំងនេះ បានចាត់ទុកថា ជាទង្វើ របស់បាតុករមួយក្រុមតូច ហើយថានេះជាអំពើ រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាការរំលោភ បំពានលើអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញៃនព្រះ- រាជាណាចក្រកម្ពុជា។ ចំណែករដ្ឋសភា នៃព្រះ- រាជាណាចក្រកម្ពុជា នៅថ្ងៃដដែលនោះដែរ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអំពើ ហិង្សាលើអ្នកតំណារាស្ត្រទាំង២រូបនេះ ដោយ បញ្ជាក់ថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរដល់អភ័យ-ឯកសិទ្ធិតំណាងរាស្ត្រ និងស្នើអាជ្ញាធរមាន-សមត្ថកិច្ចរាជរដ្ឋាភិបាល ចាត់វិធានការយ៉ាង ម៉ឺងម៉ាត់ ស្រាវជ្រាវចាប់ខ្លួនជនល្មើសយកមក ផ្តន្ទាទោសតាមច្បាប់ជាធរមាន។

kkkkk-5

ដោយឡែកនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៥ អ្នកនាំពាករាជរដ្ឋាភិបាលកម្ពុជា បាន ចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយ ជាខ្លាំង ចំពោះអំពើដែលបានបង្កឡើងដោយ ជនមួយក្រុមតូចព្រួតគ្នាវាយមកលើអ្នកតំណាង-រាស្ត្រពីររូបរបស់គណបក្សសង្គ្រោះជាតិទាំង២រូប។

សេចក្តីថ្លែងការណ៍ដដែលនោះ បញ្ជាក់ ថា “អំពើបង្ករបួសស្នាមនេះ បានកើតឡើង ប្រមាណជាងមួយម៉ោង បន្ទាប់ពីបាតុកម្មដោយ សន្តិវិធីនៅមុខរដ្ឋសភាទាមទារឱ្យរដ្ឋសភាដក តំណែងឯកឧត្តមកឹម សុខា ពីអនុប្រធានទី១ នៃរដ្ឋសភា បានបញ្ចប់ទៅ និងក្រោយពេលដែល បាតុករទាំងអស់ត្រូវបានរំសាយនៅវេលាម៉ោង ប្រមាណ១១ៈ០០ព្រឹក។

រាជរដ្ឋាភិបាល សូមធ្វើការថ្កោលទោស យ៉ាងម៉ឺងម៉ាត់ចំពោះអំពើបង្ករបួសស្នាមនេះ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏បានចាត់វិធាន- ការ ដោយបញ្ជាឱ្យក្រសួងមហាផ្ទៃ ធ្វើការ ស៊ើបអង្កេតស្រាវជ្រាវជាបន្ទាន់ ដើម្បីស្វែងរក ឱ្យឃើញជនដៃដល់ និងចាប់ជនទាំងនេះមក ផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

ឆ្លៀតក្នុងឱកាសនេះ រាជរដ្ឋាភិបាលក៏ សូមបញ្ជាក់ជូនសាធារណៈមតិជាតិ និងអន្តរ- ជាតិ អំពីគោលជំហរឥតងាករេរបស់ខ្លួនក្នុង ការប្រឆាំងដាច់ខាតទៅនឹងវប្បធម៌ហិង្សា ក៏ ដូចជាវប្បធម៌និទណ្ឌភាពផងដែរ។

រាជរដ្ឋាភិបាលក៏សូមអំពាវនាវដល់សា- ធារណជន និងស្ថាប័នពាក់ព័ន្ធ ដែលបានដឹង បានឃើញ ឬមានភ័ស្តុតាងពាក់ព័ន្ធករណីបង្ក របួសស្នាមខាងលើនេះ សូមមេត្តាសហការ ផ្តល់ព័ត៌មានដល់អៅជញាធរមានសមត្ថកិច្ចក្នុង ការជំរុញការស៊ើបអង្កេតស្រាវជ្រាវ ដើម្បីរក យុត្តិធម៌ដល់ជនរងគ្រោះឱ្យបានឆាប់តាមដែល អាចធ្វើទៅបាន”។

ទោះជាយ៉ាងណា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ តំណាងប្រជាពលរដ្ឋរស់នៅរាជធានី ភ្នំពេញ ដែលបានជួបជុំគ្នាធ្វើបាតុកម្មនៅមុខ វិមានរដ្ឋសភា នាថ្ងៃកើតហេតុការណ៍អំពើហិង្សា លើអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនោះ បានចេញលិខិតបដិសេធថា ក្រុមបាតកររបស់ពួកគេមិនពាក់ព័ន្ធនឹងអំពើហិង្សានោះទេ ព្រោះបាតុកម្មបានរំសាយតាំងពីមុនពេលកើតហេតុម៉្លេះ។

លិខិតបដិសេធរបស់តំណាងប្រជាពលរដ្ឋ រាជធានីភ្នំពេញ  ដែលចុះហត្ថលេខាដោយលោក ប្រាក់ ហាក់ ,វ៉ាត់ ម៉ានី,និងទិត្យ ត្រៃវេទ ចុះ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ នោះមានខ្លឹមសារ ថា “យើងខ្ញុំទាំងអស់គ្នាជាតំណាងប្រជា- ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ សូមគោរព ជម្រាបជូនដល់អាជ្ញាធរមានសមត្ថកិច្ច និង សាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០១៥ យើងខ្ញុំទាំងអស់គ្នា តំណាង ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពែញ បាន ជួបជុំគ្នធ្កេប្វីត៉ាកម្មនៅមុខរដ្ឋសភា ដើម្បីទាមទារ ដោយទទូចដល់ សម្តេច ប្រធានរដ្ឋសភា និង អ្នកតំណាងរាស្ត្រទាំងអស់មេត្តាដកតំណែង ឯកឧត្តមកឹម សុខា ចេញពីអនុប្រធានរដ្ឋសភា ឱ្យបានឆាប់បំផុត ព្រោះថារយៈពេលកន្លងមក បុគ្គលរូបនេះបានធ្វើសកម្មភាពឃោសនា បោក ប្រាស ញុះញង់ បំបែកបំបាក់ បង្កអស្ថិរភាព ព្រមទាំងធ្វើការអុកឡុកដុតបញ្ឆោះកំហឹងពូជ- សាសន៍ និងអាចឈានទៅបង្កឱ្យមានសង្គ្រាម កើតមានក្នុងផ្ទៃប្រទេស ដែលសកម្មភាពទាំង នេះ គឺពិតជាមិនស័ក្តិសមជាថ្នាក់ដឹកនាំនៃ ស្ថាប័នកំពូលរបស់ជាតិ។ ការធ្វើបាតុកម្មនេះ បានចប់សព្វគ្រប់តាមគោលបំណងដើម ដោយ មានអ្នតំណាងរាស្ត្រចេញមកជួបយើងខ្ញុំទាំង អស់គ្ន្ក ព្រមទាំងបានទទួលញត្តិស្នើសុំ ហើយ ពួកយើងខ្ញុំបានរំសាយនៅវេលាម៉ោង១០ៈ៣០ នាទី តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច។

ប៉ុន្តែប្រការដែលគួរឱ្យសោកស្តាយ យើង ខ្ញុំទាំងអស់គ្នាដែលបានចូលរួមធ្វើបាតុកម្ម នៅ ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ពិតជាមាន ការសោកស្តាយដោយទទួលបានព័ត៌មានថា នៅវេលាម៉ោង១២ៈ១៥នាទី មានហេតុការណ៍ បង្កដោយជនមួយក្រុមតូចមិនស្គាល់អត្តសញ្ញាណ បានធ្វើឱ្យមានរបួសស្នាម ដល់អ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ចំនួន០២រូប។

យើងខ្ញុំទាំងអស់គ្នាជាតំណាងប្រជាពលរដ្ឋ សូមធ្វើការបដិសេធយ៉ាងដាច់អហង្ការ និង ច្រានចោលទាំងស្រុងចំពោះទង្វើដែលកើតចេញ ពីជនមួយួក្រុមតូច គឺមិនជាប់ពាក់ព័ន្ធនឹងបាតុករ របស់យើងខ្ញុំឡើយ ព្រមទាំងសូមអំពាវនាវ ដល់អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធ ចាត់វិធានការស្រាវជ្រាវស្វែងរកជនបង្កមក ផ្តន្ទាទោសតាមច្បាប់”។

យ៉ាងណាពាក់ព័ន្ធអំពើហិង្សាវាយដំលើ អ្នកដំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កាល ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នោះ បន្ទាប់ពី មានការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យជនល្មើសចូលសារភាពទទួលទោសចំពោះ មុខច្បាប់រួចមក មានបុរស៣នាក់ ដែលអះអាង ថា ជាជនដៃដល់វាយដំអ្នកតំណាងរាស្ត្របក្ស ប្រឆាំងទាំង២រូបនោះ បានចេញមុខសារភាព និងត្រូវបានសមត្ថិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារ។ ជនល្មើសទាំង៣នាក់នោះ រួមមាន ទី១-ឈ្មោះ ចាយ សារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ។

ទី២-ឈ្មោះម៉ៅ ហឿន ភេទប្រុស អាយុ ៣៤ឆ្នាំ និងទី៣-ឈ្មោះសុត វណ្ណនី អាយុ៤៥ ឆ្នាំ ហើយពួកគេបានឆ្លើយប្រាប់សមត្ថកិច្ច និង តុលាការថា អំពើហិង្សានោះ កើតឡើង ដោយ- សារតំណាងរាស្ត្របក្សប្រឆាំងទាំងនោះ បាន ជេរប្រមាថពួកគេ ហើយរូបគេពុំបានដឹងថា ជនរងគ្រោះជាតំណាងរាស្ត្រនោះទេ៕

ដោយ ៖ ខៀវទុំ